ខាងក្រោមនេះជាបច្ចុប្បន្នភាពស្តីពី Coronavirus នៅប្រទេសអូស្ត្រាលីប្រចាំថ្ងៃទី 8 សីហា 2021។
- រដ្ឋឃ្វីនឡែនមានករណី COVID-19 ឆ្លងក្នុងសហគមន៍ថ្មីចំនួន ៩
- ទីក្រុង Cairns និង Yarrabah ត្រូវបិទខ្ទប់ចំនួនបីថ្ងៃ ចាប់ពីម៉ោង 4 រសៀលថ្ងៃនេះ
- រដ្ឋញូសៅវ៉េលមានឆ្លងថ្មី COVID-19 ចំនួន 262 ករណី និងស្លាប់មួយករណី
- រដ្ឋវិកថូរៀមានឆ្លងថ្មី COVID-19 ចំនួន 11 ករណី
រដ្ឋឃ្វីនឡែន
រដ្ឋឃ្វីនឡែនរាយការណ៍ពីករណីឆ្លងក្នុងសហគមន៍ចំនួន 9។ ប្រាំពីរករណីពាក់ព័ន្ធនឹងការឆ្លងជាចង្កោមនៅ Indooroopilly មួយករណីនៅ Gold Coast និងមួយករណីទៀតនៅ Cairns។
ការបិទខ្ទប់នៅភាគអាគ្នេយ៍រដ្ឋឃ្វីនឡែននឹងត្រូវបញ្ចប់ដូចគ្រោងទុកនៅម៉ោង 4 រសៀលថ្ងៃនេះ ប៉ុន្តែការដាក់កំហិតនៅមានជាធរមាននៅឡើយនៅក្នុងពេលពីរសប្តាហ៍ខាងមុខនេះ ដោយរួមទាំងតម្រូវការឲ្យពាក់ម៉ាស្កផង។
អភិបាលរដ្ឋឃ្វីនឡែនលោកស្រី Annastacia Palaszczuk មានប្រសាសន៍ថាករណីថ្មីមួយនៅទីក្រុង Cairns ជាករណីគួរឲ្យព្រួយបារម្ភណាស់ពីព្រោះអ្នកឆ្លងជាអ្នកបើករថយន្តឈ្នួល និងបានស្ថិតនៅក្នុងសហគមន៍រហូតដល់ 10ថ្ងៃ ខណៈមានលទ្ធភាពចម្លងទៅកាន់អ្នកផ្សេង។
ដូចនេះតំបន់រដ្ឋបាលក្រុង Cairns និង តំបន់ជនជាតិដើម Yarrabah នឹងត្រូវបិទខ្ទប់ចំនួនបីថ្ងៃចាប់ពីរសៀលម៉ោង 4 នេះទៅ។
សូមចុចត្រង់នេះដើម្បីស្វែងរក មណ្ឌលធ្វើតេស្តរក COVID-19 នៅជិតអ្នកបំផុត។
រដ្ឋញូសៅវ៉េល
រដ្ឋញូសៅវ៉េលមានករណីឆ្លងថ្មីក្នុងសហគមន៍ចំនួន 262 ករណី និងស្រ្តីមួយរូបក្នងវ័យ 80ឆ្នាំបានបាត់បង់ជីវិត។
យ៉ាងហោចណាស់មាន 72 ករណីស្ថិតនៅក្នុងសហគមន៍ហើយមានលទ្ធភាពចម្លងទៅអ្នកដទៃ។
អភិបាលរដ្ឋលោកស្រី Gladys Berejiklian មានប្រសាសន៍ថាតំបន់ចំនួន 12 នៅរដ្ឋបាលក្រុង Penrith នឹងត្រូវបានចាត់ទុកថាជាតំបន់ដែលមានការព្រួយបារម្ភ ហើយការដាក់កំហិតបន្ថែមនឹងចូលជាធរមាននៅម៉ោង 5 រសៀលថ្ងៃអាទិត្យនេះ។
ស្វែងរកនៅទីនេះចំពោះ បញ្ជីឈ្មោះគ្លីនីកចាក់វ៉ាក់សាំង។
រដ្ឋវិកថូរៀ
រដ្ឋវិកថូរៀមានការឆ្លងថ្មីក្នុងសហគមន៍ចំនួន 11 ករណី ដែលករណីទាំងអស់សុទ្ធសឹងតែជាប់ទាក់ទងនឹងការឆ្លងថ្មីៗនេះ។ គ្មានករណីណាមួយបានធ្វើចត្តាឡីស័កអំឡុងពេលមានលទ្ធភាពចម្លងទៅអ្នកដទៃនោះទេ។
ពលរដ្ឋវិកថូរៀដែលមានអាយុពី 18 ដល់ 39ឆ្នាំ នឹងអាចទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 ប្រភេទ AstraZeneca នៅតាមមណ្ឌលចាក់វ៉ាក់សាំងមួយចំនួនចាប់ពីថ្ងៃចន្ទនេះទៅ។
មណ្ឌលចាក់វ៉ាក់សាំងដោយបើកឡានកាត់ដើម្បីចាក់ជាលើកដំបូងនៅអូស្ត្រាលីនឹងបើកដំណើរការនៅរដ្ឋវិកថូរៀនៅអតីតទីតាំង Bunnings Warehouse នៅតំបន់ Melton ចាប់ពីថ្ងៃចន្ទនេះ។
ស្វែងរកនៅទីនេះចំពោះ បញ្ជីឈ្មោះមណ្ឌលចាក់វ៉ាក់សាំង។
ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
រដ្ឋញូសៅវែល ការធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិកថូរៀ លិខិតអនុញ្ញាតធ្វើដំណើរ, អ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋឃ្វីនឡែន ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអនឡាញសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmania
- ព័ត៌មានបន្ថែមអំពី វ៉ាក់សាំងបង្ការកូវីដ-១៩ ជាភាសារបស់លោកអ្នក។
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ វគ្គស័ព្ទនៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់ការណាត់ជួប។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
NSW
Victoria
Queensland
South Australia
ACT
Western Australia
Tasmania
Northern Territory
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
NSW
Victoria
Queensland
South Australia
ACT
Western Australia
Tasmania
Northern Territory