នេះគឺជាបច្ចុប្បន្នភាពរបស់លោកអ្នក ស្តីពីវីរុសកូរ៉ូណានៅក្នុងប្រទេសអូស្រ្តាលី សម្រាប់ថ្ងៃសុក្រ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១។
- រដ្ឋអូស្ត្រាលីខាងត្បូងនឹងបើកព្រំដែនរបស់ខ្លួននៅថ្ងៃអង្គារទី ២៣ ខែវិច្ឆិកា ប៉ុន្តែអ្នកធ្វើដំណើរមកពីតំបន់រដ្ឋាភិបាលមូលដ្ឋាន ដែលមានអត្រាចាក់វ៉ាក់សាំងទាបជាង ៩០% នឹងមិនត្រូវបានអនុញ្ញាតឱ្យចូលរួមនៅក្នុងទីកន្លែងដែលមានហានិភ័យខ្ពស់ ដូចជាកន្លែងថែទាំអ្នកជំងឺដំណាក់កាលចុងក្រោយ និងការប្រកួតគ្រីឃីត Adelaide Ashes នោះទេ។
- អ្នកធ្វើដំណើរមកពីរដ្ឋវិចថូរៀ ញូសៅវែល និងដែនដីរដ្ឋធានីអូស្រ្តាលី(ACT) នឹងត្រូវធ្វើការត្រួតពិនិត្យរោគសញ្ញារៀងរាល់ ១៤ថ្ងៃម្តង តាមរយៈកម្មវិធី Appនៅលើទូរស័ព្ទដៃក្នុងរដ្ឋអូស្រ្តាលីខាងត្បូង។
- អភិបាលរដ្ឋញូសៅវែល លោកDominic Perrottet មានប្រសាសន៍ថា ត្រឹមថ្ងៃទី ១៥ ខែធ្នូ ការរឹតបន្តឹងស្ទើរតែទាំងអស់នៅក្នុងរដ្ឋនេះនឹងត្រូវបានដកចេញ។
- រដ្ឋថាសម៉ាញៀនឹងលុបចោលការរឹតបន្តឹងលើការរាំ និងការទទួលទានគ្រឿងស្រវឹងនៅក្នុងកម្មវិធីនានា ហាងស្រា និងក្លឹបចាប់ពីថ្ងៃទី ៦ ខែធ្នូ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងពេញលេញហើយ។ រដ្ឋនេះក៏នឹងបើកព្រំដែនជាមួយតំបន់ hotspots នៅថ្ងៃទី១៥ ខែធ្នូ។
- រដ្ឋថាសម៉ាញៀ បើកដំណើរការប្រតិបត្តិការបង្កើនការចាក់វ៉ាក់សាំងរយៈពេល៥ថ្ងៃ ដើម្បីលើកទឹកចិត្ត ឱ្យក្រុមក្មេងជំទង់ទៅចាក់វ៉ាក់សាំង ដោយមានការផ្តល់ជូននូវ iPhone និង iPad ផងដែរ។
ស្ថិតិឆ្លងថ្មីនៃកូវីដ-១៩៖
- រដ្ឋវិចថូរៀបានកត់ត្រាករណីឆ្លងថ្មីក្នុងស្រុកចំនួន ១,២៧៣ករណី និងស្លាប់ ៨នាក់។
- រដ្ឋញូសៅវែលបានកត់ត្រាករណីឆ្លងថ្មីក្នុងស្រុកចំនួន ២១៦ ករណី និងស្លាប់ ៣នាក់។
- ACT កត់ត្រា១៧ករណីថ្មី និង ដែនដីភាគខាងជើងមាន ២ករណីថ្មី។
ការធ្វើចត្តាឡីស័កនិងការរឹតបន្តឹងនានានៅតាមរដ្ឋនិមួយៗ៖
ការធ្វើដំណើរ៖
ព័ត៌មានសម្រាប់អ្នកធ្វើដំណើរអន្តរជាតិ និងកូវីដ-១៩ និង ព័ត៌មាននៃការធ្វើដំណើរជាភាសាផ្សេងក្រៅពីអង់គ្លេស។
ជំនួយហិរញ្ញវត្ថុ៖
មានការផ្លាស់ប្តូរចំពោះប្រាក់ជំនួយគ្រោះមហន្តរាយកូវីដ-19 (COVID-19 Disaster Payment) នៅពេលដែលរដ្ឋនីមួយៗឈានដល់អត្រាចាក់វ៉ាក់សាំងពេញលេញ ៧០% និង ៨០%។ ការទទួលបាននូវជំនួយក្នុងអំឡុងពេលកូវីដពី Services Australia ជាភាសារបស់អ្នក។
· ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
· ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmania
· ព័ត៌មានបន្ថែមអំពី វ៉ាក់សាំងបង្ការកូវីដ-១៩ ជាភាសារបស់លោកអ្នក។
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ វគ្គស័ព្ទនៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់ការណាត់ជួប។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
NSW
Victoria
Queensland
South Australia
ACT
Western Australia
Tasmania
Northern Territory