Coming Up Wed 3:00 PM  AEST
Coming Up Live in 
Live
Khmer radio

បច្ចុប្បន្នភាពកូវីដ-១៩៖ TGAអនុម័តថ្នាំវ៉ាក់សាំងដូស្តជំរុញរបស់ Pfizer ខណៈដែលប្រជាជនអូស្រ្តាលីដែលចាក់វ៉ាក់សាំងហើយ អាចធ្វើដំណើរចេញបាន នៅថ្ងៃទី១វិច្ឆិកា

File photo of passengers wearing protective masks collecting baggage after arriving on a flight at Sydney Airport. Source: AAP

នេះគឺជាបច្ចុប្បន្នភាពកូវីដ-១៩របស់លោកអ្នកសម្រាប់ថ្ងៃពុធ ទី២៧ ខែតុលា ឆ្នាំ២០២១។

  • TGA បានអនុម័ត​ការ​ចាក់វ៉ាក់សាំង​ដូស្ត​ជំរុញ​របស់ Pfizer ចំពោះ​ប្រជាជន​អូស្រ្តាលី​អាយុ​១៨ឆ្នាំឡើង​ទៅ ដែលចាក់ដូស្ត​ទីពីរបាន​៦ខែហើយ
  • អ្នកជំនាញខាងរោគរាតត្បាតព្រមានចំពោះ​ផែនការដែល​នឹង​អនុវត្តយ៉ាងឆាប់រហ័សសម្រាប់ការបើក​ឲ្យធ្វើដំណើរដោយគ្មានដែនកំណត់នៅទូទាំងរដ្ឋញូសៅវែល។
  • អ្នកដំណើរដែលបានចាក់វ៉ាក់សាំងពេញលេញហើយនឹងលែងចាំបាច់ត្រូវសុំលិខិតលើកលែងក្នុងការចាកចេញពីប្រទេសនេះទៀតហើយ នៅពេលព្រំដែនអន្តរជាតិបើកឡើងវិញ នៅថ្ងៃទី 1 ខែវិច្ឆិកា។

 

រដ្ឋញូសៅវែល    

រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន ៣០៤ករណី​ ដែល​កើនឡើង​ខ្ពស់​ជាង​កាល​ពី​ម្សិលមិញ​បន្តិច​ដែល​មាន ២៩៤ករណី ។

អ្នកជំនាញខាងរោគរាតត្បាតព្រមានចំពោះ​ផែនការដែល​នឹង​អនុវត្តយ៉ាងឆាប់រហ័សសម្រាប់ការបើក​ឲ្យធ្វើដំណើរដោយគ្មានដែនកំណត់នៅទូទាំងរដ្ឋញូសៅវែល នៅ​ថ្ងៃទី​១ ខែ​វិច្ឆិកានេះ។ លោកស្រី Mary Louise McLaws មានប្រសាសន៍ថា តំបន់ជនបទ​ត្រូវ​ការ​បង្កើន​អត្រាចាក់វ៉ាក់សាំង​ជាមុនសិន។

លោកអភិបាលរដ្ឋ Dominic Perrottet មានប្រសាសន៍ថា គណៈកម្មាធិការស្តារសេដ្ឋកិច្ចកូវីដរបស់លោក នឹងពិនិត្យមើល "ទិដ្ឋភាពនៃផែនទីបង្ហាញផ្លូវនេះ" នៅសប្តាហ៍នេះ។

ស្វែងរកមណ្ឌល​ចាក់វ៉ាក់សាំង​ ដែលនៅជិតលោកអ្នក។

រដ្ឋវិចថូរៀ

រដ្ឋវិចថូរៀបានកត់ត្រាករណីឆ្លងថ្មីចំនួន ១.៥៣៤ករណី និង​ស្លាប់​ ១៣នាក់ ខណៈដែល​អាជីវកម្ម​ត្រៀម​សម្រាប់​ការ​បន្ធូរបន្ថយ​ការ​រឹតត្បឹតបន្ថែម​ទៀត​នៅ​ថ្ងៃសុក្រ។

រដ្ឋាភិបាល​រដ្ឋ​វិចថូរៀ​កំពុងតែ​ផ្តល់​ជូន​នូវ​ប័ណ្ណvoucher​ដែល​មានទឹកប្រាក់ $2000 ដើម្បី​អនុញ្ញាត​ឲ្យ​ហាងកាហ្វេ សណ្ឋាគារ ភោជនីយដ្ឋាន និង​បារ ទិញ​សម្ភារៈ។

កម្មវិធីចុះឈ្មោះ QR code check-in app កំពុងត្រូវ​បានធ្វើ​ឲ្យ​ប្រសើរឡើង និង​ក្នុងពេល​ឆាប់ៗនេះ នឹង​អាច​ជូន​ដំណឹង​ដល់​អ្នក​ប្រើប្រាស់​បាន ប្រសិនបើ​ពួកគេ​បាន​ទៅ​កាន់ទីកន្លែង​ប៉ះពាល់​នៃកូវីដ-១៩។

កក់ទុកការណាត់ជួប​ដើម្បី​ចាក់វ៉ាក់សាំង​នៅថ្ងៃនេះ។ 

រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី៖

  • រដ្ឋបាលទំនិញព្យាបាល (TGA) អនុម័ត​ឲ្យ​ចាក់វ៉ាក់សាំង​ដូស្ត​ជំរុញ​របស់​ក្រុមហ៊ុន Pfizer សម្រាប់​ប្រជាជន​អូស្រ្តាលី​ទាំង​អស់​ដែល​មាន​អាយុ​១៨ឆ្នាំឡើង​ទៅ ក្រោយពីបាន​ចាក់វ៉ាក់សាំង​ដូស្ត​ទីពីរ​៦ខែរួចហើយ។ គេរំពឹងថា អ្នកដែល​រស់នៅ​ក្នុង​មណ្ឌល​មើលថែទាំមនុស្សចាស់នឹងទទួលបានដូស្ត​ទី​៣នេះមុនគេ។

  • រដ្ឋាភិបាល​រដ្ឋ​ថាសម៉ាញៀ​និយាយថា ៩៧%​នៃ​បុគ្គលិក​សុខភាពសាធារណៈ​បាន​ចាក់វ៉ាក់សាំង​យ៉ាង​ហោចណាស់​មួយដូស្ត​រួចហើយ។

  • ដែនដីរដ្ឋធានីអូស្រ្តាលី ACT បានកត់ត្រាករណីឆ្លង​ថ្មីក្នុងស្រុក​១២ករណី ខណៈដែល​ដែនដីនេះ​ជិតសម្រេចបាន​អត្រាចាក់វ៉ាក់សាំង​៩០%ហើយ។

 

 

ការធ្វើចត្តាឡីស័កការធ្វើដំណើរគ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត

លក្ខខណ្ឌនៃការ​ធ្វើចត្តាឡីស័ក និងការ​ធ្វើតេស្ត ត្រូវបាន​គ្រប់គ្រង និង​អនុវត្ត​ដោយ​រដ្ឋាភិបាល​ថ្នាក់រដ្ឋនិងដែនដី៖

រដ្ឋញូសៅវែល ការ​ធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិចថូរៀ លិខិតអនុញ្ញាតធ្វើដំណើរអ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការ​ដឹកជញ្ជូន និង ការ​ធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់​ព័ត៌មានបន្ថែម​អំពី​លក្ខខណ្ឌ​ក្នុងការចាកចេញ​ពីប្រទេស​អូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។


  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ sbs.com.au/coronavirus
  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ sbs.com.au/coronavirus

ការណែនាំ​ដែល​ពាក់ព័ន្ធ​សម្រាប់​រដ្ឋ​ឬដែនដីរបស់អ្នក៖  NSW, VictoriaQueenslandWestern AustraliaSouth AustraliaNorthern TerritoryACTTasmania  


ចូល​មើលសេវាកម្មទំនាក់ទំនង​សុខភាព​ពហុវប្បធម៌​នៃរដ្ឋ​ញូសៅវែល​ដែល​បាន​បកប្រែរួចសម្រាប់៖  វគ្គស័ព្ទ​នៃ​ការ​ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់​ការ​ណាត់ជួប


គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

NSW 
Victoria 
Queensland 
South Australia 
ACT 
Western Australia 
Tasmania
Northern Territory 

ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

This story is also available in other languages.