Coming Up Wed 3:00 PM  AEST
Coming Up Live in 
Live
Khmer radio

បច្ចុប្បន្នភាពកូវីដ-១៩៖ នាយករដ្ឋមន្រ្តីថាការចាក់វ៉ាក់សាំងសម្រាប់កុមារអាយុពី៥ទៅ១១ឆ្នាំ ចាប់ផ្តើមនៅថ្ងៃទី១០ខែមករា

PM Morrison met with the members of public in Sydney and made announcements regarding vaccination rollout for children. Source: AAP Image/Bianca De Marchi

នេះគឺជាបច្ចុប្បន្នភាពរបស់លោកអ្នក ស្តីពីវីរុសកូរ៉ូណានៅក្នុងប្រទេសអូស្រ្តាលី សម្រាប់ថ្ងៃសុក្រ ទី១០ ខែធ្នូ ឆ្នាំ២០២១។

  • លោកនាយករដ្ឋមន្រ្តី Scott Morrison មានប្រសាសន៍ថា ថ្នាំវ៉ាក់សាំង​៤០លានដូស្ត​ត្រូវ​បាន​ចាត់ចែង​ចាក់រួចហើយ​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី។
  • លោក Morrison និយាថា អូស្រ្តាលី​បាន​រៀនសូត្រ​ពី​បទពិសោធន៍​​របស់​អាម៉េរិក និង​កាណាដា ក្នុង​ការ​ចាក់វ៉ាក់សាំង​ជូន​ដល់​កុមារ​។
  • កុមារ​អាយុ​ចន្លោះពី​៥ដល់​១១ឆ្នាំ នឹង​អាច​ចាក់វ៉ាក់សាំង​បង្ការ​កូវីដ-១៩​​ របស់​ក្រុមហ៊ុន Pfizer​បាន​ចាប់​ពី​ខែក្រោយទៅ។ កំពុងតែ​មានការ​ស្វែងរក​ការអនុម័ត​សម្រាប់​វ់ាក់សាំង​ Modernaផងដែរ។
  • មនុស្ស​៦នាក់​ស្ថិតនៅ​ក្នុង​សហគមន៍​ក្នុង​អំឡុង​ពេល​ដែល​អាច​ចម្លង​ទៅ​ឲ្យ​អ្នកដទៃបាន​នៅ​តំបន់ Gold Coast​ ។ សាលារៀន​មួយកន្លែង​ត្រូវ​បាន​ចុះបញ្ជី​នៅ​ក្នុង​ទីកន្លែង​ដែល​អ្នកវិជ្ជមានបានទៅ (exposure site)។
  • រដ្ឋញូសៅវែល​​មិន​មានកំណត់ត្រាករណី​ Omicron ថ្មីនោះទេ ប៉ុន្តែ​បំណែក​វីរុសកូរ៉ូណា​ត្រូវ​បាន​គេរកឃើញ​នៅ​ក្នុង​ការសំណល់​លូទឹក​នៅ​តំបន់​ជនបទនៃរដ្ឋញូសៅវែល។
  • ACT និយាយថា ខ្លួន​នឹង​មិន​អាច​កក់ទុកសម្រាប់ការណាត់ជួប​ចាក់វ៉ាក់សាំងដល់​កុមារ​បាន​នោះទេ រហូត​ដល់​ Pfizer អះអាង​អំពីការ​ផ្គត់ផ្គង់ថ្នាំ​ជាមុនសិន។

ស្ថិតិឆ្លងថ្មីនៃ​កូវីដ-១៩៖ 

រដ្ឋវិចថូរៀ​បានកត់ត្រា​ករណី​ឆ្លង​ថ្មី១,២០៦ករណី និង​ស្លាប់ ២នាក់។

រដ្ឋញូសៅវែល​កត់ត្រា ៥១៦ករណី។

ACTកត់​ត្រា៦ករណី និង​រដ្ឋគ្វីនស្លេន​​កត់ត្រា ៦ករណី។​ 

សម្រាប់​វិធានការ​ដែល​មាន​នាពេល​បច្ចុប្បន្ន ដើម្បី​ឆ្លើយ​តប​ទៅនឹង​ការ​ឆ្លង​រាលដាល​នៃ​កូវីដ-១៩ ជាភាសារបស់​លោក​អ្នក សូមចូល​មើលនៅទីនេះ


ការធ្វើចត្តាឡីស័ក​និង​ការ​រឹតបន្តឹង​នានា​នៅតាម​រដ្ឋ​និមួយៗ៖

ស្វែងរកនូវអ្វីដែលអ្នកអាចធ្វើបាន និងអ្វីដែលអ្នកមិនអាចធ្វើបាននៅក្នុងរដ្ឋឬដែនដីរបស់អ្នក

ការ​ធ្វើដំណើរ៖

ព័ត៌មានសម្រាប់អ្នកធ្វើដំណើរអន្តរជាតិ និងកូវីដ-១៩ និង​ ព័ត៌មាននៃការធ្វើដំណើរជាភាសាផ្សេងក្រៅពីអង់គ្លេស។

ជំនួយ​ហិរញ្ញវត្ថុ៖

មានការផ្លាស់ប្តូរចំពោះ​​ប្រាក់ជំនួយគ្រោះមហន្តរាយកូវីដ-19 (COVID-19 Disaster Payment) នៅពេលដែលរដ្ឋនីមួយៗឈានដល់អត្រាចាក់វ៉ាក់សាំងពេញលេញ ៧០និង ៨០% ការទទួលបាននូវជំនួយក្នុងអំឡុងពេលកូវីដពី Services Australia ជាភាសារបស់អ្នក។


 

 

 

  • ·        ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
  • ·        ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus

ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖  NSW, VictoriaQueenslandWestern AustraliaSouth AustraliaNorthern TerritoryACTTasmania  


ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖  វគ្គស័ព្ទនៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់ការណាត់ជួប


គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

NSW 
Victoria 
Queensland 
South Australia 
ACT 
Western Australia 
Tasmania
Northern Territory 

This story is also available in other languages.