Coming Up Wed 3:00 PM  AEDT
Coming Up Live in 
Live
Khmer radio

បច្ចុប្បន្ន​ភាព​ COVID-19៖ រដ្ឋ​វិកថូរៀ​ជាប់កំណត់​ត្រា​លើ​ករណី​ឆ្លង​ច្រើន​បំផុត​ក្នុង​ប្រទេស​ ខណៈ​អភិបាល​រដ្ឋ​ញូសៅ​វ៉េល​ព្រមាន​ពីការ​កើន​ឡើង​ករណី​ថ្មី

Healthcare worker is seen working at a drive-through Covid19 testing facility in Melbourne. Source: AAP

នេះគឺជាបច្ចុប្បន្នភាពកូវិដ-19របស់លោកអ្នក សម្រាប់ថ្ងៃសៅរ៍​ ទី09 ខែតុលា ឆ្នាំ 2021។

  • រដ្ឋ​ញូសៅវ៉េល​សម្រេច​បាន​ការ​ចាក់​វ៉ាក់សាំង​ដូស​ទីមួយជិត​ដល់ 90%​ហើយ ខណៈ​អភិបាល​រដ្ឋ​ព្រមាន​ថា ការ​ឆ្លង​ថ្មី​អាច​កើន​ឡើង​នៅ​ពេល​មាន​ការ​បន្ធូរ​បន្ថយ​ការ​រឹត​បន្តឹង
  • មាន​ការ​បិទ​ខ្ទប់​សម្រាប់​ពលរដ្ឋ​នៅ​តំបន់​ជន​បទ Mildura នៅ​រដ្ឋ​វិកថូរៀ​
  • ការ​ស៊ើប​អង្កេត​កំពុង​បន្ត​ធ្វើ​​នៅ​រដ្ឋ​ញូសៅវ៉េល​លើ​អំបូរ​មេរោគ​ដែល​តា​ប្រភេទ​ថ្មី

រដ្ឋវិកថូរៀ

រដ្ឋ​វិកថូរៀ​មានកំណត់​ត្រា​ឆ្លង​កូវិដ-19 ខ្ពស់​បំផុត​ក្នុង​សហគមន៍​ចំនួន 1965ករណី និង​​ស្លាប់ប្រាំករណី។ បច្ចុប្បន្ន​នេះ​រដ្ឋ​វិកថូរៀ​មាន​ករណីសកម្ម​មិន​ទាន់​ជា​សះ​ស្បើយ​រហូត​ដល់ 17000ករណី នឹង​មាន​អ្នក​ជំងឺ​កូវិដ-19 សម្រាកព្យាបាល​នៅមន្ទីរ​ពេទ្យ​ចំនួន 538នាក់ ដោយ​ក្នុង​នោះ 117 នាក់​កំពុង​ទទួល​ការ​សង្រ្គោះ​បន្ទាន់ និង 83នាក់​ត្រូវ​ការ​ខ្យល់​អុក​ស៊ីសែន។

ពលរដ្ឋ​រស់​នៅ​តំបន់​ជនបទ​ Mildura នឹង​ត្រូវ​រស់​នៅក្នុង​សភាព​បិទ​ខ្ទប់​ចំនួន 7ថ្ងៃ។ គិត​ត្រឹម​ថ្ងៃ​នេះ​មាន​ពលរដ្ឋ 57%​ហើយ​បាន​ចាក់​វ៉ាក់សាំង​បាន​គ្រប់​ដូស និង​មាន​ពលរដ្ឋ 85%​បាន​ចាក់​វ៉ាក់សាំង​បង្ការ​កូវិដ-19 បាន​មួយដូស។ 

ស្វែង​រក មណ្ឌល​ចាក់​វ៉ាក់​សាំង នៅ​ជិត​អ្នក។

រដ្ឋ​ញូសៅវ៉េល  

រដ្ឋ​ញូសៅវ៉េល​មាន​ការ​ឆ្លង​ថ្មី​ក្នុង​សហគមន៍​ចំនួន 580ករណី និង​ស្លាប់ 11ករណី ខណៈ​ដែល​រដ្ឋ​នេះ​ជិត​សម្រេច​បាន​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ដូស​ទីមួយ​ដល់​ពលរដ្ឋ​បាន 90%។ មាន​អ្នក​ជំងឺ​កូវិដ-19 ចំនួន 182នាក់​ស្នាក់​នៅ​ព្យាបាល​មន្ទីរ​ពេទ្យ​ដោយ​ក្នុង​នោះ 163នាក់​កំពុង​ទទួល​ការ​សង្រ្គោះ​បន្ទាន់។ 

អភិបាល​រដ្ឋ​លោក Dominic Perrottet មាន​ប្រសាសន៍ថា ករណី​ឆ្លង​ថ្មី និង​ការ​សម្រាក​ព្យាបាល​នៅមន្ទីរ​ពេទ្យ​នឹង​មាន​ការ​កើន​ឡើង​ខណៈ​ដែល​ទីក្រុង​ស៊ីដនីយ៍​នឹង​ចាក​ចេញ​ពីការ​បិទ​ខ្ទប់​នៅ​ថ្ងៃ​ចន្ទ​ សប្តាហ៍​ក្រោយ​នេះ។

ជា​មួយ​គ្នា​នេះ​ដែរ​អាជ្ញា​ធរ​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​អំបូរ​មេរោគ​ថ្មី​ក្នុង​អំបូរ​ដែល​តា ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​បុគ្គល​មួយរូប​ដែល​ទើប​ត្រឡប់​មក​ពីក្រៅ​ប្រទេស។

សូម​ចុច​ត្រង់​នេះ​ដើម្បី កក់​ការ​ចាក់​វ៉ាក់សាំង​បង្ការ​របស់​អ្នក​ ថ្ងៃ​នេះ។   

រយៈពេល​២៤ម៉ោង​ចុងក្រោយ​នៅ​អូស្រ្តាលី៖

  • រដ្ឋ​ឃ្វីន​ឡែន​គ្មាន​ករណីឆ្លង​កូវិដ-19 ថ្មី​ទេ
  • ដែន​ដីរដ្ឋ​ធានី​ខេន​បេរ៉ា​មាន​ការ​ឆ្លង​ថ្មី​ចំនួន 25​ ករណីដោយក្នុង​នោះ 12ករណី​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ឆ្លង​ពី​មុន និង​ករណី​ផ្សេង​ទៀត​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត។
  • ពលរដ្ឋ​អូស្ត្រាលី​ទាំង​ឡាយ​ណា​ដែល​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ក្នុង​រាង​កាយ​ខ្សោយ​នឹង​ត្រូវ​ផ្តល់​ការ​ចាក់​វ៉ាក់សាំង​បង្ការ​កូវិដ-19 ដូស​ទីបី​ដើម្បី​បង្កើន​ការ​ការពារ​ប្រឆាំង​នឹង​មេរោគ​ដ៏​កាច​សាហាវ​នេះ។

ការធ្វើចត្តាឡីស័ក, ការ​ធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយ​គ្រោះមហន្តរាយពេលមានរោគរាតត្បាត

លក្ខខណ្ឌនៃការ​ធ្វើចត្តាឡីស័ក និងការ​ធ្វើតេស្ត ត្រូវបាន​គ្រប់គ្រង និង​អនុវត្ត​ដោយ​រដ្ឋាភិបាល​ថ្នាក់រដ្ឋនិងដែនដី៖

រដ្ឋញូសៅវេ៉ល ការ​ធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិកថូរៀ លិខិតអនុញ្ញាតធ្វើដំណើរអ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការ​ដឹកជញ្ជូន និង ការ​ធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់​ព័ត៌មានបន្ថែម​អំពី​លក្ខខណ្ឌ​ក្នុងការចាកចេញ​ពីប្រទេស​អូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។


  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ sbs.com.au/coronavirus
  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ sbs.com.au/coronavirus

ការណែនាំ​ដែល​ពាក់ព័ន្ធ​សម្រាប់​រដ្ឋ​ឬដែនដីរបស់អ្នក៖  NSW, VictoriaQueenslandWestern AustraliaSouth AustraliaNorthern TerritoryACTTasmania  


ចូល​មើលសេវាកម្មទំនាក់ទំនង​សុខភាព​ពហុវប្បធម៌​នៃរដ្ឋ​ញូសៅវែល​ដែល​បាន​បកប្រែរួចសម្រាប់៖  វគ្គស័ព្ទ​នៃ​ការ​ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់​ការ​ណាត់ជួប


គ្លីនិកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

NSW 
Victoria 
Queensland 
South Australia 
ACT 
Western Australia 
Tasmania
Northern Territory 


ព័ត៌មានស្តីអំពី​ប្រាក់ជំនួយគ្រោះមហន្តរាយ​ពេលមានរោគរាតត្បាត​នៅ​ក្នុងរដ្ឋ​និងដែនដីនីមួយៗ៖

This story is also available in other languages.