Coming Up Fri 3:00 PM  AEDT
Coming Up Live in 
Live
Khmer radio

បច្ចុប្បន្នភាពកូវីដ-១៩៖ ករណីឆ្លងនៅរដ្ឋវិចថូរៀឡើងដល់ជាង២០០០ករណី ខណៈរដ្ឋញូសៅវែលត្រៀមសម្រាប់ការបើកបន្ថែមទៀត

Having surpassed the 70 per cent double-dose vaccination milestone, visitors are seen at the reopening of the Sea Life Aquarium at Darling Harbour in Sydney. Source: AAP Image/DAN HIMBRECHTS

នេះគឺជាបច្ចុប្បន្នភាពកូវីដ-១៩របស់លោកអ្នក សម្រាប់ថ្ងៃព្រហស្បតិ៍ ទី១៤ ខែតុលា ឆ្នាំ២០២១។

  • ករណីឆ្លងប្រចាំថ្ងៃនៅរដ្ឋវិចថូរៀ​ឡើងខ្ពស់​ខ្លាំង ​ដល់​ទៅជាង​២០០០ករណី
  • ញូសៅវែល​ប្រកាសប័ណ្ណបញ្ចុះតម្លៃបន្ថែម​ទៀតសម្រាប់​អាជីវកម្ម
  • TGA ពិចារណា​វ៉ាក់សាំង​បង្ការ​វីរុសកូរ៉ូណាសម្រាប់​កុមារ​អាយុ​ចន្លោះពី​៥ ដល់​១១ឆ្នាំ

រដ្ឋវិចថូរៀ

រដ្ឋវិចថូរៀ​បានកត់ត្រាករណីឆ្លងថ្មីនៅ​ក្នុងស្រុកចំនួន ២,២៩៧ករណី និង​ស្លាប់ ១១នាក់។ ៩០%​នៃអ្នកដែល​ចូលសម្រាកព្យាបាល​ក្នុង​មន្ទីរពេទ្យ​មិនបាន​ចាក់វ៉ាក់សាំង​ពេញលេញនោះទេ។

អភិបាល​រដ្ឋ លោក Daniel Andrews បាននិយាយថា ចំនួន​ករណី​ឆ្លងនេះ​នឹង​ធ្លាក់ចុះ​មកទាប​ នៅពេល​ដែល​រដ្ឋនេះ​សម្រេចបាន​គោលដៅ​ចាក់វ៉ាក់សាំង​២ដូស្ត​ ៧០%។

រដ្ឋនេះអាចនឹង​សម្រេច​គោលដៅបាន​នៅ​មុន​ថ្ងៃ​ដែល​បាន​កំណត់ទុកជាមុន គឺនៅថ្ងៃ ទី ២៦ តុលា ដើម្បី​បិទបញ្ចប់​ការ​បិទខ្ទប់​លើកទី​៦ដ៏យូរ​ នៅ​ក្នុងទីក្រុងម៉ែលប៊នលើកនេះ។

លោកអភិបាលរដ្ឋ​ក៏បាន​និយាយផងដែរថា ក្នុង​ពេល​១សប្តាហ៍​ទៀតនេះ គេនៅ​មិនទាន់​ច្បាស់នោះទេ​ថា​ តួលេខឆ្លងនឹង​ឡើងដល់​ចំណុច​កំពូលហើយឬអត់​នោះទេ។

កក់ទុកសម្រាប់​ការ​ណាត់ជួបទៅចាក់វ៉ាក់សាំង​របស់​អ្នកនៅថ្ងៃនេះ។

រដ្ឋញូសៅវែល    

រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន ៤០៦ករណី និងស្លាប់ ៦នាក់។ 

រដ្ឋនេះបាន​ប្រកាស​នូវ​ប័ណ្ណបញ្ចុះតម្លៃសម្រាប់​ការ​ទទួលទានអាហារ​និង​ដើរកំសាន្ត Dine and Discover vouchers ចំនួនពីរបន្ថែមទៀត ដែលមានសុពលភាពរហូតដល់ខែមិថុនាឆ្នាំ ២០២២។ កញ្ចប់ថវិកាបន្ថែមចំនួន ៦៦ លានដុល្លារ ត្រូវបានបែងចែក​ដើម្បី​ជាការលើកទឹកចិត្តដល់ការចេញ​ទៅទទួលទានអាហារតាមបែប​ហាលវាលនៅខាងក្រៅអគារ។

លោកអភិបាលរដ្ឋ Dominic Perrottet បាននិយាយថា “យើងចង់ឱ្យអាជីវកម្មរបស់យើងមានសេរីភាពនិងរីកចម្រើន” ។

៩១,១ ភាគរយនៃប្រជាជននៅរដ្ឋញូសៅវែល​ដែលមានអាយុចាប់ពី ១៦ ឆ្នាំឡើងទៅបានទទួលថ្នាំបង្ការដូស្តដំបូងរបស់​ពួកគេរួចហើយ និង ៧៦.៥ ភាគរយចាក់បានពីរដូស្តរួចហើយ។

ស្វែងរកមណ្ឌលចាក់វ៉ាក់សាំងដែលនៅក្បែរអ្នក។

ដែនដីរដ្ឋធានីអូស្រ្តាលី (ACT)

ដែនដីនេះបានកត់ត្រាករណីឆ្លងថ្មីក្នុងស្រុកចំនួន៤១ករណី ដែល​ក្នុង​នោះ ៣០ករណី​ត្រូវ​បាន​គេ​ដឹង​ពីប្រភព​រួចហើយ។

សូមចុចនៅទីនេះ​ដើម្បី កក់ទុកការណាត់ជួបទៅចាក់វ៉ាក់សាំងរបស់​អ្នក នៅថ្ងៃនេះ។

រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី៖

  • រដ្ឋគ្វីនស្លេន​មិនបានកត់ត្រាករណី​ឆ្លងថ្មីនៃកូវីដ-១៩​ទេ។
  • អត្រាចាក់វ៉ាក់សាំង​ថ្នាក់ជាតិ​ក្នុងចំណោម​ជនជាតិ​ដើមដំបូង​របស់អូស្រ្តាលីនៅ​តែទាប ត្រឹម ៥៧,៥% នៃ​ចំនួន​ប្រជាជន​ក្នុង​សហគមន៍នេះ ដែល​មានសិទ្ធិ​ ​បាន​ចាក់ដូស្ត​ដំបូង​រួចហើយ និង៤២%​ដែល​បាន​ចាក់រួចពីរដូស្ត​ហើយ។
  • រដ្ឋមន្រ្តីក្រសួងសុខាភិបាល​សហព័ន្ធ លោក Greg Hunt បាននិយាយថា វ៉ាក់សាំង​សម្រាប់​កុមារ​អាយុពី ៥ទៅ​១១ឆ្នាំ នឹង​ទទួលបាន​ការ​អនុម័ត​ពី TGA និង ATAGI។
 

ការធ្វើចត្តាឡីស័កការធ្វើដំណើរគ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត

លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖

រដ្ឋញូសៅវែល ការធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិចថូរៀ លិខិតអនុញ្ញាតធ្វើដំណើរអ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller 


·        ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus

·        ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus

ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖  NSW, VictoriaQueenslandWestern AustraliaSouth AustraliaNorthern TerritoryACTTasmania  

·        ព័ត៌មានបន្ថែមអំពី​ វ៉ាក់សាំងបង្ការកូវីដ-១៩ ជាភាសារបស់លោកអ្នក។


ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖  វគ្គស័ព្ទនៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់ការណាត់ជួប


 

គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

NSW 
Victoria 
Queensland 
South Australia 
ACT 
Western Australia 
Tasmania
Northern Territory 


ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

NSW 
Victoria 
Queensland 
South Australia 
ACT 
Western Australia 
Tasmania
Northern Territory

ស្វែងរក មណ្ឌលចាក់វ៉ាក់សាំងដែលនៅក្បែរលោកអ្នក។