នេះគឺជាបច្ចុប្បន្នភាពកូវីដ-១៩របស់លោកអ្នក សម្រាប់ថ្ងៃចន្ទទី ១៩ ខែកក្កដា ឆ្នាំ ២០២១។
- ការបិទខ្ទប់រយៈពេល៥ថ្ងៃនៅក្នុងរដ្ឋវិចថូរៀនឹងត្រូវបន្ត
- រដ្ឋញូសៅវែលមានកំណត់ត្រាករណីឆ្លងក្នុងស្រុកថ្មីចំនួន៩៨ករណីនៅថ្ងៃនេះ ជាមួយនឹង២០ករណីស្ថិតនៅក្នុងសហគមន៍ក្នុងអំឡុងពេលឆ្លង។
- សេវាកម្មរដ្ឋញូសៅវែល (Service NSW) បានបើកទទួលពាក្យសុំសម្រាប់ប្រាក់ជំនួយពេលបិទខ្ទប់កូវីដសម្រាប់អាជីវកម្មខ្នាតតូចនិងមធ្យម
- ថ្នាំវ៉ាក់សាំង Pfizer មួយលានដូស្តមកដល់ប្រទេសអូស្រ្តាលីដើម្បីជួយបង្កើនល្បឿនដល់កម្មវិធីចាក់វ៉ាក់សាំងបង្ការកូវីដ
រដ្ឋវិចថូរៀ
ការបិទខ្ទប់(lockdown)នៅក្នុងរដ្ឋវិចថូរៀនឹងមិនបញ្ចប់នៅយប់ថ្ងៃអង្គារដូចការគ្រោងទុកនោះទេ។ លោករដ្ឋមន្រ្តីទីមួយ Daniel Andrews នៅមិនទាន់សម្រេចវិធាន និងពេលវេលា ដកចេញការបិទខ្ទប់នោះនៅឡើយទេ។
រដ្ឋវិចថូរៀមានកំណត់ត្រាករណីឆ្លងថ្មីនៃវីរុសកូរ៉ូណាក្នុងស្រុកចំនួន១៣ករណី និងពីក្រៅប្រទេស១ករណី។ ចំនួនករណីសកម្មសរុបក្នុងរដ្ឋវិចថូរៀមាន ៨១ករណី។
បច្ចុប្បន្នមានទំនាក់ទំនងជិតស្និត ១៥,៨០០នាក់ ស្ថិតនៅក្នុងការធ្វើចត្តាឡីស័កឬផ្តាច់ខ្លួនឯងចេញឆ្ងាយពីគេ ជាមួយនឹងទីកន្លែងប៉ះពាល់ថ្មី ២៥០កន្លែង។ ស្វែងរកនៅទីនេះ ចំពោះ ទីតាំងនៃករណីទាំងនេះ នៅក្នុងបញ្ជីឈ្មោះ ឬនៅក្នុងផែនទី។
រដ្ឋញូសៅវែល
រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៃវីរុសកូរ៉ូណាក្នុងស្រុកចំនួន ៩៨ ករណី ដោយក្នុងនោះ ពីរភាគបីត្រូវបានរកឃើញនៅភាគនិរតីក្រុងស៊ីដនី។ ៦១ ករណីត្រូវបានផ្សារភ្ជាប់ទៅនឹងចង្កោមដែលគេស្គាល់ប្រភពរួចទៅហើយ ប៉ុន្តែ ៣៧ ករណីទៀត កំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ។ ។ ២០ ករណីក្នុងចំណោមករណីឆ្លងថ្មីទាំងនេះបានស្ថិតនៅក្នុងសហគមន៍ អស់រយៈពេលជាងមួយថ្ងៃក្នុងអំឡុងពេលឆ្លងរបស់ពួកគេ។
ស្វែងរកនៅទីនេះចំពោះ ទីតាំងនៃករណីទាំងនេះ នៅក្នុងបញ្ជីឈ្មោះឬនៅក្នុងផែនទី។
ក្នុងក្រុងស៊ីដនី (Greater Sydney) ការរឹតបន្តឹងបន្ថែមនាពេលថ្មីៗនេះរួមមាន ការហាមឃាត់រាល់ការងារសំណង់ និងការបិទហាងលក់រាយដែលមិនចាំបាច់ លើកលែងតែ ផ្សារទំនើប ឱសថស្ថាន ធនាគារ និងហាងលក់ស្រា។
សេវាកម្មរដ្ឋញូសៅវែល(Service NSW) បានបើកទទួលពាក្យសុំសម្រាប់ប្រាក់ជំនួយបិទខ្ទប់កូវីដ សម្រាប់អាជីវកម្មខ្នាតតូចនិងមធ្យម។ អាជីវកម្មដែលទទួលបានប្រាក់ជំនួយកូវីដ-១៩សម្រាប់អាជីវកម្មធុនតូចកាលពីមុន រួមទាំងប្រាក់ជំនួយគាំទ្រអាជីវកម្មធុនតូច 2020 Small Business COVID-19 Support និងប្រាក់ជំនួយស្តារអាជីវកម្មធុនតូច Small Business Recovery អាចដាក់ពាក្យបាន។ ពាក្យសុំបិទនៅម៉ោង ១១:៥៩នាទី យប់ថ្ងៃទី ១៣ ខែកញ្ញាឆ្នាំ ២០២១ ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់៖ 2021 COVID-19 business grant – Guidelines.
ការបិទខ្ទប់ (Lockdown)នាពេលបច្ចុប្បន្ននេះនឹងបន្តរហូតដល់ ម៉ោង១១និង៥៩នាទីយប់ ថ្ងៃសុក្រ ទី៣០ ខែកក្កដា។
រយៈពេល២៤ម៉ោងចុងក្រោយ នៅជុំវិញប្រទេសអូស្រ្តាលី
រដ្ឋគ្វីនស្លេន មានកំណត់ត្រាឆ្លងក្នុងសហគមន៍សូន្យករណីមួយថ្ងៃទៀតហើយ។
កប៉ាល់ដឹកទំនិញមួយផ្ទុកនាវិក ៧នាក់ ដែលមានអាការៈសង្ស័យថាមានកូវីដ-១៩ បានចូលចតនៅកំពុងផែ Fremantle។
- ថ្នាំវ៉ាក់សាំង Pfizer ៨០០,០០០ បានមកដល់ក្រុងស៊ីដនី និងជិត ១០០,០០០ មកដល់ក្រុងម៉ែលប៊ន។
ពិធីបុណ្យសាសនាឥស្លាម Eid al Adha នឹងចាប់ផ្តើមនៅថ្ងៃចន្ទ ទី១៩ ខែកក្កដានេះ។ វាមានសារៈសំខាន់ណាស់ក្នុងការការពារខ្លួនអ្នក និងអ្នកដទៃក្នុងពេលប្រារព្ធពិធីបុណ្យនេះដោយ៖
- ជ្រើសរើសធ្វើការបន់ស្រន់នៅផ្ទះ
- លុបចោលការជួបជុំធំៗ
- ពាក់ម៉ាស្ករបស់អ្នក
- ប្រើប្រាស់កម្រាលសម្រាប់អធិដ្ឋានផ្ទាល់ខ្លួន
ជំនឿមិនពិតនៃកូវីដ-១៩៖
យុវជនក្មេងៗដែលមានសុខភាពល្អ មិនរងផលប៉ះពាល់ដោយសារកូវីដ-១៩ នោះទេ។ វាបង្ករមហន្តរាយនិងសម្លាប់តែមនុស្សចាស់ ឬអ្នកជំងឺតែប៉ុណ្ណោះ។
ការពិតនៃកូវីដ-១៩៖
វីរុសនេះជះឥទ្ធិពលធ្ងន់ធ្ងរជាង ចំពោះមនុស្សវ័យចំណាស់ និងអ្នកដែលមានជំងឺ ប៉ុន្តែវាក៏បង្កមហន្តរាយនិងសម្លាប់យុវជនក្មេងៗដែលមានសុខភាពល្អមួយចំនួនផងដែរ។
ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
រដ្ឋញូសៅវែល ការធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិចថូរៀ លិខិតអនុញ្ញាតធ្វើដំណើរ, អ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។
ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmaniaព័ត៌មានបន្ថែមអំពី វ៉ាក់សាំងបង្ការកូវីដ-១៩ ជាភាសារបស់លោកអ្នក។
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ វគ្គស័ព្ទនៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់ការណាត់ជួប។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
NSW
Victoria
Queensland
South Australia
ACT
Western Australia
Tasmania
Northern Territory
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
NSW
Victoria
Queensland
South Australia
ACT
Western Australia
Tasmania
Northern Territory