Coming Up Wed 3:00 PM  AEDT
Coming Up Live in 
Live
Khmer radio

បច្ចុប្បន្នភាពកូវីដ-១៩៖ រដ្ឋវិចថូរៀបំបែកឯកទត្តកម្មជាតិថ្មីនៃកំណត់ត្រាករណីឆ្លងកូវីដ-១៩ប្រចាំថ្ងៃ

People are seen canoeing at Albert Park Lake in Melbourne, Thursday, October 7, 2021. Source: AAP/James Ross

នេះគឺជាបច្ចុប្បន្នភាពកូវីដ-១៩របស់លោកអ្នក សម្រាប់ថ្ងៃសុក្រ ទី៨ ខែតុលា ឆ្នាំ២០២១។

ទស្សនាសន្និសីទសារព័ត៌មានរដ្ឋញូសៅវែលបកប្រែជាភាសាខ្មែរ​ជារៀងរាល់ថ្ងៃ​នៅលើ SBS on Demand ឬ​នៅលើ SBSខ្មែរ ។

  • រដ្ឋវិចថូរៀដាក់ចេញ​នូវ​ច្រកព្រំដែន​ពិសេស​នៅក្នុងសហគមន៍ឡើងវិញ
  • រដ្ឋញូសៅវែល​ជំរុញ​ឲ្យ​គ្រប់គ្នា​រក្សា​អាកប្បកិរិយា​ដែល​មាន​សុវត្ថិភាព​ចំពោះ​កូវីដ
  • ជាង​ ៦៨%នៃអ្នកស្រុកខេនបេរ៉ា​បាន​ចាក់វ៉ាក់សាំង​២ដូស្ត​រួចហើយ
  • រដ្ឋគ្វីនស្លេន​និងរដ្ឋ​អូស្រ្តាលី​ខាង​ត្បូង​បន្ធូរបន្ថយ​ការរឹតបន្តឹង

រដ្ឋវិចថូរៀ

រដ្ឋវិចថូរៀ​បានកត់ត្រាករណីឆ្លងថ្មីនៅ​ក្នុងស្រុកចំនួន ១,៨៣៨ករណី និង​ស្លាប់៥នាក់។

តំបន់រដ្ឋាភិបាល​មូលដ្ឋាន​មួយ​ចំនួន​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​តំបន់ច្រកព្រំដែនពិសេស "border bubble" រួមទាំង​តំបន់ Benalla, Greater Bendigo, Buloke Shire, Loddon, Yarriambiack, Hay, Edward River, Lockhart, Murrumbidgee, Wagga Wagga។

អ្នកស្រុក​ដែល​បាន​ចំណាយ​ពេល​១៤ថ្ងៃចុងក្រោយ​នៅ​ក្នុង​តំបន់​ច្រកព្រំដែន​ពិសេសនេះ អាច​ចូល​និង​ចេញ​ពីរដ្ឋ​វិចថូរៀ​បាន​ដោយ​មិនចាំបាច់​សុំ​លិខិតអនុញ្ញាត។

ស្វែងរក ​មណ្ឌល​ចាក់​វ៉ាក់សាំងដែលនៅក្បែរលោកអ្នក។   

រដ្ឋញូសៅវែល    

រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន ៦៤៦ករណី និងស្លាប់១១នាក់ ដែលនាំ​ឲ្យ​ចំនួន​មនុស្ស​ស្លាប់ទាក់ទង​នឹង​កូវីដ-១៩​នៅ​ក្នុងការ​ផ្ទុះឡើង​ចុងក្រោយនេះឡើង​ដល់ ៤១៤នាក់។ 

បំណែកវីរុសត្រូវបាន​គេរកឃើញ​នៅ​ក្នុង​ប៉ាន់គំរូ​ទឹកស្អុយ​នៅ​ក្នុង​តំបន់ Wee Waa ក្នុងតំបន់​ជនបទ Hunter New England និង Quirindi និង​ Brewarrina ក្នុងភាគខាងលិចរដ្ឋញូសៅវែល។

ប្រធានមន្រ្តីសុខាភិបាល Dr Kerry Chant ជំរុញ​ឲ្យ​គ្រប់គ្នា​បន្តពាក់ម៉ាស្ក ចុះឈ្មោះ(check in) រក្សាគម្លាតសង្គម និង​ដែល​សំខាន់​បំផុត​ ត្រូវ​ផ្តាច់​ខ្លួនឯង​ចេញ​ឆ្ងាយ​ពីគេ​ និងទៅ​ធ្វើ​តេស្ត​ ប្រសិនបើ​មានរោគសញ្ញា​សង្ស័យ​កូវីដ-១៩។

កក់ទុកសម្រាប់ការណាត់ជួបទៅចាក់វ៉ាក់សាំង​នៅថ្ងៃនេះ ។    

ដែនដីរដ្ឋធានីអូស្រ្តាលី (ACT)

ដែនដីនេះបានកត់ត្រាករណីឆ្លងថ្មីក្នុងស្រុកចំនួន៤០នាក់់។

បច្ចុប្បន្ន​មាន​អ្នកជំងឺ​កូវីដ-១៩​នៅ​ក្នុង​មន្ទីរពេទ្យ​ចំនួន ១៦នាក់ ដែល​ក្នុងនោះ ៦នាក់​ស្ថិតនៅ​ក្នុង​បន្ទប់ICU និង​៥នាក់ត្រូវ​ការ​ខ្យល់​ជំនួយ​ដកដង្ហើម។

ចុចត្រង់នេះដើម្បីកក់ទុក​ការណាត់​ជួប​ទៅ​ចាក់វ៉ាក់សាំង​បង្ការ​កូវីដ-១៩របស់​លោក​អ្នក។

រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី៖

  • រដ្ឋាភិបាល​ក្នុងតំបន់ Brisbane, Logan, Gold Coast, Moreton Bay, Townsville (រួមបញ្ចូលទាំង Magnetic Island), និង Palm Island នឹង​ចូលរួម​ជាថ្មីម្តងទៀតជាមួយ​នឹង​តំបន់​ដទៃ​ក្នុងរដ្ឋ​គ្វីនស្លេន​ ដែល​ត្រូវ​អនុវត្ត​តាម​ការ​រឹតបន្តឹងដំណាក់កាលទី៣(Stage 3 restrictions) ចាប់​ពីម៉ោង​៤ល្ងាច ថ្ងៃសុក្រ ទី​៨ ខែ​តុលានេះ។
  • នៅតំបន់​អាគ្នេយ៍​នៃ​រដ្ឋ​អូស្រ្តាលី​ខាង​ត្បូង​ វិលត្រឡប់​ទៅ​កាន់​ការ​រឹតត្បឹត​កម្រិត​ដូចគ្នា​នឹង​តំបន់​ដទៃទៀតក្នុងរដ្ឋ​នេះដែរ គឺ​ស្ថិតក្រោម​ការ​រឹតត្បឹតកម្រិត​១ ( Level 1 restrictions) ជាមួយ​នឹង​វិធាន​មួយចំនួន​បន្ថែម​ទៀត។

 

 

ការធ្វើចត្តាឡីស័កការធ្វើដំណើរគ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត

លក្ខខណ្ឌនៃការ​ធ្វើចត្តាឡីស័ក និងការ​ធ្វើតេស្ត ត្រូវបាន​គ្រប់គ្រង និង​អនុវត្ត​ដោយ​រដ្ឋាភិបាល​ថ្នាក់រដ្ឋនិងដែនដី៖

រដ្ឋញូសៅវែល ការ​ធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិចថូរៀ លិខិតអនុញ្ញាតធ្វើដំណើរអ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការ​ដឹកជញ្ជូន និង ការ​ធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់​ព័ត៌មានបន្ថែម​អំពី​លក្ខខណ្ឌ​ក្នុងការចាកចេញ​ពីប្រទេស​អូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។


  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ sbs.com.au/coronavirus
  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ sbs.com.au/coronavirus

ការណែនាំ​ដែល​ពាក់ព័ន្ធ​សម្រាប់​រដ្ឋ​ឬដែនដីរបស់អ្នក៖  NSW, VictoriaQueenslandWestern AustraliaSouth AustraliaNorthern TerritoryACTTasmania  


ចូល​មើលសេវាកម្មទំនាក់ទំនង​សុខភាព​ពហុវប្បធម៌​នៃរដ្ឋ​ញូសៅវែល​ដែល​បាន​បកប្រែរួចសម្រាប់៖  វគ្គស័ព្ទ​នៃ​ការ​ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់​ការ​ណាត់ជួប


គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

NSW 
Victoria 
Queensland 
South Australia 
ACT 
Western Australia 
Tasmania
Northern Territory 


ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

This story is also available in other languages.