នេះគឺជាបច្ចុប្បន្នភាពកូវីដ-១៩របស់លោកអ្នកសម្រាប់ថ្ងៃសុក្រ ទី២៩ ខែតុលា ឆ្នាំ២០២១។
- អ្នកស្រុកនៅក្នុងរដ្ឋវិចថូរៀទន្ទឹងរង់ចាំងការបន្ធូរបន្ថយការរឹតត្បឹតបន្ថែមទៀតនៅម៉ោង៦ល្ងាចនេះ
- អាជ្ញាធររដ្ឋញូសៅវែលជំរុញឲ្យអ្នកស្រុកប្រារព្ធពិធីបុណ្យ Halloween នៅក្នុងបរិបទសុវត្ថិភាពកូវីដ
- រដ្ឋវិចថូរៀរឹតបន្តឹងច្បាប់ជុំវិញការលើកលែងវេជ្ជសាស្រ្តសម្រាប់ការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩
រដ្ឋវិចថូរៀ
រដ្ឋវិចថូរៀបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន ១,៦៥៦ករណី និងស្លាប់១០នាក់ ខណៈដែលរដ្ឋនេះត្រៀមសម្រាប់ការបន្ធូរបន្ថយការរឹតត្បឹតបន្ថែមទៀតនៅម៉ោង៦ល្ងាចនេះ។
ហាងទំនិញលក់រាយដែលមិនចាំបាច់ នឹងបើកឡើងវិញជាលើកដំបូងក្នុងរយៈពេលជាច្រើនសប្តាហ៍មកនេះ ហើយចំនួនកំណត់ក្នុងការទទួលភ្ញៀវ សម្រាប់ភោជនីយដ្ឋាន ផាប់ និងហាងកាហ្វេ ក៏កើនឡើងដែរ។
ការហាមឃាត់ការធ្វើដំណើររវាងតំបន់ទីក្រុងម៉ែលប៊ន និងតំបន់ជនបទនៃរដ្ឋវិចថូរៀនឹងត្រូវបញ្ចប់ ដោយអនុញ្ញាតឱ្យមានការធ្វើដំណើរដោយគ្មានការរឹតត្បិតនៅទូទាំងរដ្ឋ ដោយអ្នករស់នៅទីក្រុងរំពឹងថានឹងទៅលេងនៅតំបន់ជនបទ សម្រាប់ការឈប់សម្រាកចុងសប្តាហ៍រយៈពេលវែង Melbourne Cupនេះ។
ម៉ាសនឹងលែងចាំបាច់នៅទីខាងក្រៅអគារទៀតហើយ ប៉ុន្តែនៅតែត្រូវពាក់នៅទីខាងក្នុងអគារ។
កក់ទុកការណាត់ជួបដើម្បីចាក់វ៉ាក់សាំងនៅថ្ងៃនេះ។
រដ្ឋញូសៅវែល
រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន ២៦៨ករណី និងស្លាប់២នាក់។
មានការស្នើសុំឲ្យប្រជាជនប្រារព្ធពិធីបុណ្យ Halloween នៅចុងសប្តាហ៍នេះ តាមរបៀបសុវត្ថិភាពកូវីដ-១៩។ រក្សាការប្រារព្ធពិធីនៅទីខាងក្រៅ ផ្តល់ស្ករគ្រាប់ដែលខ្ចប់បិទជិត សម្រាប់ trick or treat ជំនួសឱ្យការចាក់ស្ករគ្រាប់ដាក់នៅក្នុងចាន ហើយពិចារណាវិធីផ្សេងទៀតនៃការចែកចាយអាហារ។
ស្វែងរកមណ្ឌលចាក់វ៉ាក់សាំង ដែលនៅជិតលោកអ្នក។
រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី៖
- ACT កត់ត្រាករណីឆ្លងថ្មី ១០ករណី នាំឲ្យករណីសកម្មសរុបឡើងដល់ ២៣៤ករណី។
- ទិន្នន័យថ្មីមកពីការិយាល័យស្ថិតិអូស្រ្តាលីបង្ហាញថា ប្រជាជនដែលកើតនៅបរទេសមានអត្រាមរណៈដោយសារកូវីដ-១៩តាមស្តង់ដារអាយុ ចំនួន ៤,២នាក់ ក្នុង 100,000 នាក់ បើប្រៀបធៀបទៅនឹងអ្នកដែលកើតនៅក្នុងស្រុក មានអត្រាស្លាប់ ២,០ ប៉ុណ្ណោះ ។
- រដ្ឋវិចថូរៀនឹងរឹតបន្តឹងច្បាប់ជុំវិញការលើកលែងផ្នែកវេជ្ជសាស្រ្តចំពោះការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ បន្ទាប់ពីចាប់បានថាមានអ្នកសុំឲ្យវេជ្ជបណ្ឌិតចេញលិខិតលើកលែងក្លែងក្លាយ។
ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
រដ្ឋញូសៅវែល ការធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិចថូរៀ លិខិតអនុញ្ញាតធ្វើដំណើរ, អ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmania
- ព័ត៌មានបន្ថែមអំពី វ៉ាក់សាំងបង្ការកូវីដ-១៩ ជាភាសារបស់លោកអ្នក។
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ វគ្គស័ព្ទនៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់ការណាត់ជួប។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
NSW
Victoria
Queensland
South Australia
ACT
Western Australia
Tasmania
Northern Territory
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖