នេះគឺជាបច្ចុប្បន្នភាពកូវីដ-១៩របស់លោកអ្នក សម្រាប់ ថ្ងៃពុធ ទី២៩ ខែកញ្ញា ឆ្នាំ២០២១។
ទស្សនាសន្និសីទសារព័ត៌មានរដ្ឋញូសៅវែលបកប្រែជាភាសាខ្មែរជារៀងរាល់ថ្ងៃនៅលើ SBS on Demand ឬនៅលើ SBSខ្មែរ ។
- ប្រាក់ជំនួយគ្រោះមហន្តរាយ COVID-19 នឹងចាប់ផ្តើមបន្ថយនៅពេលដែលរដ្ឋនិងដែនដីឈានដល់គោលដៅចាក់វ៉ាក់សាំងពេញលេញ៧០%
- រដ្ឋវិចថូរៀកត់ត្រាករណីឆ្លងថ្មីនៃកូវីដ១៩ចំនួន ៩៥០ករណី ដែលជាតួលេខឆ្លងប្រចាំថ្ងៃខ្ពស់បំផុតរបស់រដ្ឋនេះចាប់តាំងពីមានការឆ្លងរាលដាលមក។
- ចាប់ពីថ្ងៃទី១១ ខែតុលា ប្រជាជនដែលបានចាក់វ៉ាក់សាំង២ដូស្តរួចហើយ អាចទៅសួរសុខទុក្ខអ្នករស់នៅក្នុងមណ្ឌលមើលថែទាំមនុស្សចាស់ក្នុងរដ្ឋញូសៅវែលបាន។
រដ្ឋវិចថូរៀ
រដ្ឋវិចថូរៀបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន ៩៥០ករណី និងស្លាប់៧នាក់។
ការរឹតបន្តឹងមួយចំនួនត្រូវបានបន្ធូរបន្ថយ ប៉ុន្តែតំបន់ជនបទ Latrobe Valley បានវិលចូលទៅក្នុងការបិទខ្ទប់រយៈពេល៧ថ្ងៃវិញ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ដែលគេជឿថា មានជាប់ទាក់ទងនឹងការជួបជុំក្រុមគ្រួសារមួយ។
នៅតំបន់ទីប្រជុំជនក្រុងម៉ែលប៊នវិញ វិធានមួយចំនួនត្រូវបានបន្ធូរបន្ថយចាប់ពីថ្ងៃនេះទៅ រួមទាំងការពង្រីកដែនកំណត់នៃការធ្វើដំណើរដល់ ១៥ គីឡូម៉ែត្រ និងការបើកឡើងវិញនូវកីឡាដែលមិនប៉ះពាល់គ្នា ដូចជាកីឡាវាយកូនបាល់ និងវាយកូនហ្គោលជាដើម។
ស្វែងរក មណ្ឌលចាក់វ៉ាក់សាំងដែលនៅក្បែរលោកអ្នក។
រដ្ឋញូសៅវែល
រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន៨៦៣ករណី និងស្លាប់១៥នាក់។ លោកស្រីអភិបាលរដ្ឋ Gladys Berejiklian បាននិយាយថា តួលេខអ្នកចូលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យជាទូទៅ នៅតែស្ថិតក្រោមគម្រូដែលគេបានប៉ាន់ស្មានឡើង។
ចាប់ពីថ្ងៃទី១១ ខែតុលា អ្នករស់នៅក្នុងមណ្ឌលមើលថែទាំមនុស្សចាស់ អាចស្វាគមន៍ភ្ញៀវដែលបានចាក់វ៉ាក់សាំង២ដូស្តរួចហើយ បានមួយថ្ងៃ២នាក់។
រដ្ឋនេះបានឈានដល់ការចាក់វ៉ាក់សាំងដូស្តដំបូងបាន ៨៦,២% និងការចាក់២ដូស្តបាន ៦១,៧% ដែលក្នុងនោះ កុមារអាយុចន្លោះពី ១២ទៅ១៥ឆ្នាំ ៤៤,៥%បានចាក់ដូស្តទី១របស់ពួកគេរួចហើយ។
កក់ទុកសម្រាប់ការណាត់ជួបទៅចាក់វ៉ាក់សាំងនៅថ្ងៃនេះ ។
រដ្ឋគ្វីនស្លេន
រដ្ឋគ្វីនស្លេនបានកត់ត្រាករណីឆ្លងថ្មីក្នុងស្រុក១ករណី ខណៈដែលករណីមួយផ្សេងទៀតមិនត្រូវបានរាប់បញ្ចូលនោះទេដោយសារតែវាត្រូវបានគេរកឃើញនៅក្នុងរដ្ឋញូសៅវែល។
ការពាក់ម៉ាសឥឡូវនេះពង្រីកដល់តំបន់ទីក្រុង Gold Coast ហើយ។
ប្រធានមន្រ្តីសុខាភិបាល លោកស្រី Jeannette Young មានប្រសាសន៍ថា នៅតែមិនចាំបាច់ត្រូវបិទខ្ទប់នោះទេនៅពេលនេះ ប៉ុន្តែវាអាចនឹងផ្លាស់ប្តូរប្រសិនបើមានសញ្ញាណាមួយដែលបង្ហាញថាមានការឆ្លងរាលដាលខ្លាំងនៅក្នុងសហគមន៍។
ចុចនៅទីនេះដើម្បីកក់កន្លែងណាត់ជួបទៅចាក់វ៉ាក់សាំងរបស់អ្នក។
រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី៖
- ប្រាក់ជំនួយគ្រោះមហន្តរាយ COVID-19 disaster payments នឹងចាប់ផ្តើមកាត់បន្ថយ នៅពេលដែលរដ្ឋនិងដែនដីនានាឈានដល់គោលដៅចាក់វ៉ាក់សាំងសម្រាប់មនុស្សពេញវ័យបាន ៧០%។
ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
រដ្ឋញូសៅវែល ការធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិចថូរៀ លិខិតអនុញ្ញាតធ្វើដំណើរ, អ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmania
- ព័ត៌មានបន្ថែមអំពី វ៉ាក់សាំងបង្ការកូវីដ-១៩ ជាភាសារបស់លោកអ្នក។
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ វគ្គស័ព្ទនៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់ការណាត់ជួប។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
NSW
Victoria
Queensland
South Australia
ACT
Western Australia
Tasmania
Northern Territory
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖