Coming Up Fri 3:00 PM  AEDT
Coming Up Live in 
Live
Khmer radio

បច្ចុប្បន្នភាពកូវិដ-19៖ រដ្ឋ​វិកថូរៀ​មាន​ករណី​ឆ្លង​ច្រើន​បំផុត​មិន​ធ្លាប់​មាន ខណៈ​ការ​ប្រកួត​ផ្តាច់​ព្រាត់ NRL នឹង​ធ្វើ​ដូច​ការ​គ្រោង​ទុក​ចុង​សប្តាហ៍​នេះ

People are seen crossing Bourke Street in Melbourne. Source: AAP/DANIEL POCKETT

នេះគឺជាបច្ចុប្បន្នភាពកូវិដ-19របស់លោកអ្នក សម្រាប់ថ្ងៃសៅរ៍​ ទី02 ខែតុលា ឆ្នាំ 2021។

  • រដ្ឋ​វិកថូរៀ​មាន​កំណត់​ត្រា​ថ្មី​ដោយ​មាន​ការ​ឆ្លង​ក្នុង​សហគមន៍​ចំនួន 1488ករណី
  • រដ្ឋ​ញូសៅវ៉េល​មាន​ការ​ឆ្លង​ថ្មី​ក្នុង​សហគមន៍​ចំនួន 813 ករណី
  • ដែន​ដី​រដ្ឋ​ធានី​ខេន​បេរ៉ា​មាន​ការ​ឆ្លង​ថ្មី​ក្នុង​សហគន៍​ចំនួន 52 ករណី
  • រដ្ឋ​ឃ្វីន​ឡែន​មាន​ការ​ឆ្លង​ថ្មី​ពីរ​ករណី​ដែល​កំពុង​ធ្វើ​ចត្តាឡីស័ក​តាម​ផ្ទះ

រដ្ឋវិកថូរៀ

រដ្ឋ​វិកថូរៀ​មានកំណត់​ត្រា​ឆ្លង​ខ្ពស់​បំផុត​ក្នុង​សហគមន៍​ចំនួន 1488ករណី និង​​ស្លាប់ពីរករណី។ នេះ​ជា​ចំនួន​ករណីឆ្លង​ច្រើន​បំផុត​មិន​ធ្លាប់​មាន​នៅក្នុង​រដ្ឋ​នេះ។ មក​ទល់​ពេល​នេះ​មាន​អ្នក​ជំងឺ​កូវិដ-19 ចំនួន 429 នាក់​កំពុង​សម្រាក​ព្យាបាល​នៅមន្ទីរ​ពេទ្យ ដោយ​ក្នុង​នោះអ្នក​ជំងឺ 97 នាក់​កំពុង​សង្រ្គោះ​បន្ទាន់ និង 54នាក់​កំពុង​បំពាក់​ខ្យល់​អុក​ស៊ីសែន។ 

ទីតាំង​ផ្តល់​ការ​ព្យាបាល​​មួយចំនួន​ស្ថិត​នៅក្នុង​ចំណោម​ទីតាំង​ដែល​ចាត់​ទុក​ថា​មាន​ករណីវិជ្ជមាន​ទៅកាន់ (tier 1) ដែលមាន​រៀប​រាប់​នៅក្នុង​បញ្ជី​អ្នក​វិជ្ជមាន​បាន​ទៅដល់ខណៈមាន​សមត្ថភាព​ចម្លង​ទៅអ្នក​ផ្សេង។​ ទីតាំង​ទាំង​នោះរួម​មាន​ទីតាំង​នៅតំបន់​ជន​បទ  Warrnambool, Shepparton, Gisborne, East Bendigo, Muckatah និង Ballarat។

រដ្ឋ​មន្ត្រីក្រសួង​ហិរញ្ញវត្ថុ​លោក Tim Pallas បាន​ប្រកាស​ពីការ​ផ្តល់​ជំនួយ​ឧបត្ថម្ភ​ដល់​ចំនួន 196.6 លាន​ដុល្លារ​ដល់​អាជីវកម្ម​ទាំង​ឡាយ ដោយ​រួម​ទាំង​ ​ sole traders ផងដើម្បី​ទប់​ទល់​នឹង​ចំណាយ​ក្នុង​អំឡុង​ពេល​មាន​ការ​រឹត​បន្តឹង​ចាប់​ពីថ្ងៃទី 21កញ្ញា ដល់​ថ្ងៃ​ទី 4តុលា។

ស្វែង​រក មណ្ឌល​ចាក់​វ៉ាក់​សាំង នៅ​ជិត​អ្នក។

រដ្ឋ​ញូសៅវ៉េល

រដ្ឋ​ញូសៅវ៉េល​មាន​ការ​ឆ្លង​ថ្មី​ក្នុង​សហគមន៍​ចំនួន 813ករណី និង​ស្លាប់ 10ករណី។

មាន​អ្នក​ជំងឺ​កូវិដ-19 ចំនួន 1005​នាក់​កំពុង​សម្រាកព្យាបាល​នៅតាម​មន្ទីរពេទ្យ​នៅរដ្ឋញូសៅវ៉េល ដោយ​ក្នុង​នោះ 202នាក់​កំពុង​ទទួល​ការ​សង្រ្គោះ​បន្ទាន់ និង​ 99 នាក់​ត្រូវ​ការ​ខ្យល់​អុក​ស៊ីសែន។

មន្ត្រី​ក្រសួង​សុខាភិបាល​វេជ្ជបណ្ឌិត Jeremy McAnulty បាន​ជំរុញ​ពលរដ្ឋ​ឲ្យ​គោរព​តាម​បទ​បញ្ជា​សុខាភិបាល ដោយ​កុំ​ធ្វើ​ការ​ជួប​ជុំ​គ្នា​ដោយ​ខុស​ច្បាប់​នៅតាម​ផ្ទះនៅ​អំឡុង​ពេល​មាន​ការ​ប្រកួតផ្តាច់​ព្រាត់កីឡា​បាល់​អោប Rugby នៅ​ចុង​សប្តាហ៍​នេះ​ដែល​នឹង​រៀប​ចំការ​ប្រកួត​នៅថ្ងៃ​អាទិត្យ​នាទីក្រុង​ប្រឹស​បិន។

សូម​ចុច​ត្រង់​នេះ​ដើម្បី កក់​ការ​ចាក់​វ៉ាក់សាំង​បង្ការ​របស់​អ្នក​ ថ្ងៃ​នេះ។  

រយៈពេល​២៤ម៉ោង​ចុងក្រោយ​នៅ​អូស្រ្តាលី៖
  • ដែន​ដីរដ្ឋ​ធានី​ខេន​បេរ៉ា​មាន​ការ​ឆ្លង​ថ្មី​ចំនួន 52​ ករណីដោយ​យ៉ាង​ហោច​ណាស់​មាន 29ករណី​ស្ថិត​នៅក្នុង​សហគមន៍​ខណៈមាន​សមត្ថភាព​ចម្លង​ទៅអ្នក​ផ្សេង។
  • អាជ្ញាធរ​រដ្ឋ​ឃ្វីនឡែន​បាន​ឲ្យ​ដឹង​ថា​ការ​ឆ្លង​ថ្មី​ចំនួនពីរ​ករណី​គឺ​សុទ្ធ​សឹង​តែ​បាន​ធ្វើ​ចត្តាឡីស័ក​តាមផ្ទះ។ អ្នក​ឆ្លង​ទាំង​ពីរ​រូប​នេះ​ជា​កុមារ ហើយ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ឆ្លង​ជា​ចង្កោម​នៅ​ប្រឹសបិន។
  • រដ្ឋ​មន្ត្រីក្រសួង​សុខាភិបាល​រដ្ឋ​ឃ្វីន​ឡែន​លោកស្រី Yvette D'Ath មាន​ប្រសាសន៍ថា​​នឹង​មាន​គ្លីនិក​ផ្តល់​ការ​ចាក់​វ៉ាក់សាំង​បង្ការ​កូវិដ​នៅ​ជុំ​វិញ​កីឡា​ដ្ឋាន​ដែល​រៀប​ចំការប្រកួត​កីឡា​បាល់​អោប​ផ្តា់ច់​ព្រាត់​ស្អែក​នេះ។

Victoria vs NSW case numbers
SBS

Victoria vs NSW case numbers
SBS

ការធ្វើចត្តាឡីស័ក, ការ​ធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយ​គ្រោះមហន្តរាយពេលមានរោគរាតត្បាត

លក្ខខណ្ឌនៃការ​ធ្វើចត្តាឡីស័ក និងការ​ធ្វើតេស្ត ត្រូវបាន​គ្រប់គ្រង និង​អនុវត្ត​ដោយ​រដ្ឋាភិបាល​ថ្នាក់រដ្ឋនិងដែនដី៖

រដ្ឋញូសៅវេ៉ល ការ​ធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិកថូរៀ លិខិតអនុញ្ញាតធ្វើដំណើរអ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការ​ដឹកជញ្ជូន និង ការ​ធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់​ព័ត៌មានបន្ថែម​អំពី​លក្ខខណ្ឌ​ក្នុងការចាកចេញ​ពីប្រទេស​អូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។


  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ sbs.com.au/coronavirus
  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ sbs.com.au/coronavirus

ការណែនាំ​ដែល​ពាក់ព័ន្ធ​សម្រាប់​រដ្ឋ​ឬដែនដីរបស់អ្នក៖  NSW, VictoriaQueenslandWestern AustraliaSouth AustraliaNorthern TerritoryACTTasmania  


ចូល​មើលសេវាកម្មទំនាក់ទំនង​សុខភាព​ពហុវប្បធម៌​នៃរដ្ឋ​ញូសៅវែល​ដែល​បាន​បកប្រែរួចសម្រាប់៖  វគ្គស័ព្ទ​នៃ​ការ​ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់​ការ​ណាត់ជួប


គ្លីនិកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

NSW 
Victoria 
Queensland 
South Australia 
ACT 
Western Australia 
Tasmania
Northern Territory 


ព័ត៌មានស្តីអំពី​ប្រាក់ជំនួយគ្រោះមហន្តរាយ​ពេលមានរោគរាតត្បាត​នៅ​ក្នុងរដ្ឋ​និងដែនដីនីមួយៗ៖

This story is also available in other languages.