Coming Up Wed 3:00 PM  AEST
Coming Up Live in 
Live
Khmer radio

បច្ចុប្បន្នភាពកូវីដ-១៩៖ រដ្ឋវិថូរៀដាក់ឲ្យដំណើរការការធ្វើតេស្តរហ័ស

Victorian Health Minister Martin Foley (left) and Victorian COVID-19 Commander Jeroen Weimar in Melbourne, Wednesday, October 6, 2021. Source: AAP/James Ross

នេះគឺជាបច្ចុប្បន្នភាពកូវីដ-១៩របស់លោកអ្នក សម្រាប់ថ្ងៃពុធ ទី៦ ខែតុលា ឆ្នាំ២០២១។

ទស្សនាសន្និសីទសារព័ត៌មានរដ្ឋញូសៅវែលបកប្រែជាភាសាខ្មែរ​ជារៀងរាល់ថ្ងៃ​នៅលើ SBS on Demand ឬ​នៅលើ SBSខ្មែរ ។

  • រដ្ឋវិចថូរៀ​កំណត់​ទិញ​ឧបករណ៍​ធ្វើ​តេស្ត​រហ័ស(rapid antigen tests)ចំនួន​ ២,២លាន​តេស្ត
  • រដ្ឋញូសៅវែល​បង្កើត​​កញ្ចប់​ថវិកាថ្មីជួយ​ដល់​អាជីវកម្ម​ដែល​ជួបការ​លំបាក​ផ្នែកហិរញ្ញវត្ថុ
  • ជាង​៦៦%​នៃ​អ្នកស្រុកខេនបេរ៉ា​អាយុ​១២​ឆ្នាំឡើង​ទៅ​បានចាក់វ៉ាក់សាំង​ពេញលេញរួចហើយ
  • រដ្ឋគ្វីនស្លេន​កត់ត្រាករណី​ឆ្លង​ថ្មី​០ករណី​ក្នុងស្រុក

រដ្ឋវិចថូរៀ

រដ្ឋវិចថូរៀ​បានកត់ត្រាករណីឆ្លងថ្មីនៅ​ក្នុងស្រុកចំនួន ១,៤២០ករណី។ មនុស្ស​១១នាក់​បាន​ស្លាប់ ធ្វើ​ឲ្យ​ចំនួន​មនុស្ស​ស្លាប់​ដែល​ពាក់ព័ន្ធ​នឹង​កូវីដ​នៅ​ក្នុង​ការ​ផ្ទុះ​ឡើង​នាពេលបច្ចុប្បន្ននេះ​ឡើង​ដល់​៦៨នាក់។

រដ្ឋាភិបាលគ្រោងនឹងដាក់ចេញ​នូវការ​ធ្វើតេស្តរហ័ស (Rapid antigen test) ចំនួន ២,២ លានតេស្ត នៅទូទាំងប្រព័ន្ធថែទាំសុខភាព មុនពេលពង្រីកទៅកាន់“ទីកន្លែងដែលមានហានិភ័យខ្ពស់”ផ្សេងទៀត រួមមានសាលារៀន សេវាកម្មសង្គ្រោះបន្ទាន់និងកន្លែងជាច្រើនទៀត។

រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកMartin Foley និយាយថា ប្រជាជនរដ្ឋវិចថូរៀ​ជាង ៩ ម៉ឺននាក់ បានទៅចាក់វ៉ាក់សាំងកាលពីម្សិលមិញ ដែលច្រើនជាងពាក់កណ្តាលនៃចំនួនវ៉ាក់សាំងដែលបានចែកចាយនៅទូទាំងប្រទេស នៅថ្ងៃអង្គារទី ៥ ខែតុលា។

ស្វែងរក ​មណ្ឌល​ចាក់​វ៉ាក់សាំងដែលនៅក្បែរលោកអ្នក។      

រដ្ឋញូសៅវែល  

រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន៥៩៤ករណី និងស្លាប់១០នាក់។ 

ក្រុមត្រួតពិនិត្យ​ការ​លំបាក(Hardship Review Panel)ថ្មីមួយត្រូវបានបង្កើតឡើងដើម្បីពិចារណា លើ​ជំនួយគាំទ្រផ្នែកហិរញ្ញវត្ថុ​សម្រាប់អាជីវកម្មដែលជួបការលំបាកផ្នែកហិរញ្ញវត្ថុ ដែលមិនមានលក្ខណៈគ្រប់គ្រាន់សម្រាប់វិធានការជំនួយគាំទ្រអាជីវកម្មកូវីដ ១៩ ។ 

ក្រុមនេះនឹង​វាយតម្លៃលើអាជីវកម្មនីមួយៗដាច់ដោយឡែកពីគ្នា ដែលមិនបំពេញតាមតម្រូវការសម្រាប់ការទទួលបានជំនួយអាជីវកម្ម 2021 COVID-19 Business Grant, ប្រាក់ជំនួយ​អាជីវកម្ម​មីក្រូ Micro-business Grant និងប្រាក់ជំនួយ​សង្រ្គោះការងារ JobSaver payments។ 

កក់ទុកសម្រាប់ការណាត់ជួបទៅចាក់វ៉ាក់សាំង​នៅថ្ងៃនេះ ។    

ដែនដីរដ្ឋធានីអូស្រ្តាលី (ACT)

ដែនដីនេះ​បាន​កត់ត្រាករណី​ឆ្លង​ថ្មី​ក្នុង​ស្រុក​ចំនួន ២៨ករណីនិង​ស្លាប់​ម្នាក់។

ទារក​ម្នាក់​បាន​ធ្វើ​តេស្ត​ឃើញ​វិជ្ជមានកូវីដ-១៩​នៅ​ក្នុង ​មណ្ឌល​មើលថែទាំទារកជាពិសេសនៅ​មន្ទីរពេទ្យ Centenary Hospital for Women and Children។

បច្ចុប្បន្ន​មានករណី​សកម្ម​ចំនួន ៣៩៥ករណី​នៅ​ក្នុងACT។

ចុចត្រង់នេះដើម្បីកក់ទុក​ការណាត់​ជួប​ទៅ​ចាក់វ៉ាក់សាំង​បង្ការ​កូវីដ-១៩របស់​លោក​អ្នក។

រយៈពេល​២៤ម៉ោង​ចុងក្រោយ​នៅជុំវិញ​ប្រទេស​អូស្រ្តាលី៖

  • លោកស្រីអភិបាល​រដ្ឋ Annastacia Palaszczuk កំពុងតែ​ជំរុញ​ឲ្យ​អ្នកស្រុក​មក​ពី​តំនប់ Ipswich, Logan, Beaudesert និង Sunshine Coast ទៅចាក់វ៉ាក់សាំង ខណៈដែល​ទីក្រុង​ប្រ៊ីសបេន​បន្តិចម្តងៗកំពុងតែ​ឈាន​ដល់​អត្រា ៧០%​នៃដូស្ត​ដំបូង។

 

 

ការធ្វើចត្តាឡីស័កការធ្វើដំណើរគ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត

លក្ខខណ្ឌនៃការ​ធ្វើចត្តាឡីស័ក និងការ​ធ្វើតេស្ត ត្រូវបាន​គ្រប់គ្រង និង​អនុវត្ត​ដោយ​រដ្ឋាភិបាល​ថ្នាក់រដ្ឋនិងដែនដី៖

រដ្ឋញូសៅវែល ការ​ធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិចថូរៀ លិខិតអនុញ្ញាតធ្វើដំណើរអ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការ​ដឹកជញ្ជូន និង ការ​ធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់​ព័ត៌មានបន្ថែម​អំពី​លក្ខខណ្ឌ​ក្នុងការចាកចេញ​ពីប្រទេស​អូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។


  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ sbs.com.au/coronavirus
  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ sbs.com.au/coronavirus

ការណែនាំ​ដែល​ពាក់ព័ន្ធ​សម្រាប់​រដ្ឋ​ឬដែនដីរបស់អ្នក៖  NSW, VictoriaQueenslandWestern AustraliaSouth AustraliaNorthern TerritoryACTTasmania  


ចូល​មើលសេវាកម្មទំនាក់ទំនង​សុខភាព​ពហុវប្បធម៌​នៃរដ្ឋ​ញូសៅវែល​ដែល​បាន​បកប្រែរួចសម្រាប់៖  វគ្គស័ព្ទ​នៃ​ការ​ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់​ការ​ណាត់ជួប


គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

NSW 
Victoria 
Queensland 
South Australia 
ACT 
Western Australia 
Tasmania
Northern Territory 


ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

This story is also available in other languages.