Coming Up Wed 3:00 PM  AEDT
Coming Up Live in 
Live
Khmer radio

បច្ចុប្បន្នភាពកូវីដ-១៩៖ វីរុសកូរ៉ូណាផ្តាច់ជីវិតមនុស្ស២នាក់ទៀតនៅរដ្ឋញូសៅវែល ខណៈរដ្ឋគ្វីនស្លេនលុបចោលថ្ងៃឈប់សម្រាកសាធារណៈ

Source: AAP Image/Joel Carrett

នេះគឺជាបច្ចុប្បន្នភាពកូវីដ-១៩របស់លោកអ្នក សម្រាប់ថ្ងៃពុធ ទី៤ ខែសីហា ឆ្នាំ ២០២១។

  • អត្រាខ្ពស់​នៃ​វីរុសនេះ​ត្រូវ​បាន​គេរកឃើញ​នៅ​ក្នុង​លូទឹក​នៅតំបន់ Newcastle ។
  • ថ្ងៃឈប់សម្រាក​សាធារណៈនៃទិវា Ekka នៅប្រ៊ីសបេន​ត្រូវ​បាន​លុបចោល។
  • រដ្ឋ​អូស្រ្តាលី​ខាង​ត្បូង​កត់ត្រាករណី​ឆ្លង​ថ្មីក្នុងស្រុក​មួយ​ករណី។
  • មិន​មានករណី​ឆ្លង​ថ្មីនៅ​ក្នុងរដ្ឋ​វិចថូរៀនោះទេ។

រដ្ឋញូសៅវែល 

រដ្ឋញូសៅវែលបានកត់ត្រាករណីឆ្លងថ្មីក្នុងស្រុកចំនួន ២៣៣ ករណី ដែល​ក្នុងនោះយ៉ាងតិចណាស់ ៤៧ករណី បានស្ថិតនៅក្នុងសហគមន៍ក្នុង​អំឡុង​ពេលឆ្លង។ មនុស្ស​២នាក់​បាន​ស្លាប់​ដោយសារកូវីដ-១៩ ដែល​ក្នុង​នោះ​មាន​បុរសម្នាក់​ក្នុង​វ័យ​២០ឆ្នាំប្លាយ​ មកពីភាគនិរតី​ក្រុងស៊ីដនី ដែល​គេនិយាយថា ស្ថានភាព​ស្រាប់​តែ​ប្រែ​ជា​ធ្ងន់ធ្ងរ​ភ្លាមៗ។

ប្រធានមន្រ្តីសុខាភិបាលលោកស្រី Kerry Chant ជំរុញ​ឲ្យ​ប្រជាជន​នៅ​ក្នុង​តំបន់​ Newcastle ចេញ​មក​ធ្វើ​តេស្ត​ ខណៈដែល​អត្រា​ខ្ពស់​នៃ​វីរុសនេះ​ត្រូវ​បាន​គេ​រកឃើញ​នៅ​ក្នុង​លូទឹក​ក្នុងតំបន់នេះ។

តំបន់ Birmingham Gardens, Shortland, Maryland, Fletcher, Minmi, Cameron Park, Mayfield, Stockton និង Fern Bay គឺជា​តំបន់​ដែល​មាន​ការ​បារម្ភ​ជាពិសេស។

ស្វែងរកនៅទីនេះ​ចំពោះ​ បញ្ជីឈ្មោះគ្លីនីក​ចាក់វ៉ាក់សាំង។ 

រដ្ឋគ្វីនស្លេន

រដ្ឋគ្វីនស្លេនមានកំណត់ត្រាករណី​ឆ្លង​ថ្មី​ក្នុងស្រុក ១៧ករណី ដែល​ក្នុង​នោះ ១៦ករណី​មានទំនាក់ទំនង​ទៅនឹង​ចង្កោម​ដែល​មានស្រាប់។ ករណី​ទី​១៧ មិនទាក់ទង​ទៅនឹងចង្កោមនៅ​ប្រ៊ីសបេនទេ តែ​គេរកឃើញ​នៅ​ទីក្រុង​ខេន កាល​ពី​រសៀល​ថ្ងៃទី៣ ខែសីហា។

ថ្ងៃឈប់សម្រាក​បុណ្យ Ekka ដែល​ត្រូវ​ចាប់​ផ្តើមនៅ​ចុងសប្តាហ៍នេះ ត្រូវ​បាន​លុបចោល ហើយ​នឹង​ត្រូវ​ពន្យារ​ទៅ​ពេលក្រោយវិញ។

ប្រធានមន្រ្តីសុខាភិបាល លោកស្រី Jeannette Young ជំរុញ​ឲ្យ​ប្រជាជន​ពិចារណា​ការ​ទិញ​ទំនិញ​តាម​អនឡាញ ឬពន្យារ​ពេល​ការ​ទិញ​ទំនិញរបស់​ពួកគេ ចៀសវាងការ​ចំណាយ​ពេល​វេលា​នៅ​ក្នុង​សហគមន៍។

ស្វែងរកនៅទីនេះសម្រាប់ធនធានបន្ថែម​ទៀត​ស្តីពី​វីរុសកូរ៉ូណា​ជាភាសា​របស់​លោកអ្នក

រយៈពេល​២៤ម៉ោងចុងក្រោយនៅជុំវិញ​ប្រទេស​អូស្រ្តាលី
  • រដ្ឋអូស្រ្តាលី​ខាង​ត្បូង​មានករណី​ឆ្លង​ក្នុងស្រុក​១ករណី ជាបុរសម្នាក់​នៅ​ក្នុង​វ័យ​២០ឆ្នាំប្លាយ​ដែល​បាន​ស្ថិតនៅ​ក្នុង​កន្លែង​ធ្វើ​ចត្តាឡីស័ករួចស្រាប់​ហើយ។
  • មិនមានកំណត់ត្រាករណី​ឆ្លង​ថ្មី​នៅ​ក្នុង​រដ្ឋ​វិចថូរៀទេ ដែល​នេះជា​លើកទី១ហើយ​ក្នុង​ពេល​ជាង​៣សប្តាហ៍មកនេះ។

 

 

ការធ្វើចត្តាឡីស័ក, ការ​ធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយ​គ្រោះមហន្តរាយពេលមានរោគរាតត្បាត

លក្ខខណ្ឌនៃការ​ធ្វើចត្តាឡីស័ក និងការ​ធ្វើតេស្ត ត្រូវបាន​គ្រប់គ្រង និង​អនុវត្ត​ដោយ​រដ្ឋាភិបាល​ថ្នាក់រដ្ឋនិងដែនដី៖

រដ្ឋញូសៅវែល ការ​ធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិចថូរៀ លិខិតអនុញ្ញាតធ្វើដំណើរអ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការ​ដឹកជញ្ជូន និង ការ​ធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់​ព័ត៌មានបន្ថែម​អំពី​លក្ខខណ្ឌ​ក្នុងការចាកចេញ​ពីប្រទេស​អូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។


  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ sbs.com.au/coronavirus
  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ sbs.com.au/coronavirus

ការណែនាំ​ដែល​ពាក់ព័ន្ធ​សម្រាប់​រដ្ឋ​ឬដែនដីរបស់អ្នក៖  NSW, VictoriaQueenslandWestern AustraliaSouth AustraliaNorthern TerritoryACTTasmania  


ចូល​មើលសេវាកម្មទំនាក់ទំនង​សុខភាព​ពហុវប្បធម៌​នៃរដ្ឋ​ញូសៅវែល​ដែល​បាន​បកប្រែរួចសម្រាប់៖  វគ្គស័ព្ទ​នៃ​ការ​ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់​ការ​ណាត់ជួប


គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

NSW 
Victoria 
Queensland 
South Australia 
ACT 
Western Australia 
Tasmania
Northern Territory 


ព័ត៌មានស្តីអំពី​ប្រាក់ជំនួយគ្រោះមហន្តរាយ​ពេលមានរោគរាតត្បាត​នៅ​ក្នុងរដ្ឋ​និងដែនដីនីមួយៗ៖

NSW 
Victoria 
Queensland 
South Australia 
ACT 
Western Australia 
Tasmania
Northern Territory

This story is also available in other languages.