Coming Up Wed 3:00 PM  AEST
Coming Up Live in 
Live
Khmer radio

បច្ចុប្បន្នភាពកូវីដ-១៩៖ អភិបាលរដ្ឋអូស្រ្តាលីខាងលិចក្រឡាស់ពាក្យចំពោះការបើករដ្ឋនេះនៅខែកុម្ភៈ ខណៈដែលអូស្រ្តាលីកត់ត្រាការស្លាប់៨០នាក់

WA Premier Mark McGowan speaks during an announcement in Perth, Monday, December 13, 2021. Source: AAP

នេះគឺជាបច្ចុប្បន្នភាពរបស់លោកអ្នក ស្តីពីវីរុសកូរ៉ូណានៅក្នុងប្រទេសអូស្រ្តាលី សម្រាប់ថ្ងៃសុក្រ ទី២១ ខែមករា ឆ្នាំ២០២២។

  • អភិបាល​រដ្ឋអូស្ត្រាលីខាងលិច លោក Mark McGowan បានក្រឡាស់ពាក្យសន្យារបស់លោក ក្នុងការបើកព្រំដែនរដ្ឋនេះឡើងវិញ នៅថ្ងៃទី 5 ខែកុម្ភៈ ដោយនិយាយថា វានឹងជាទង្វើដែល "គ្មានការប្រុងប្រយ័ត្ន និងគ្មានការទទួលខុសត្រូវ" ប្រសិនបើ​បន្តបើកនៅ​ពេល​ដែល​ករណី​អូមីក្រុង​កើនឡើង​ខ្ពស់​នៅ​ទូទាំងប្រទេស។
  • លោក McGowan បានចង្អុលបង្ហាញពីការព្រួយបារម្ភថា វ៉ាក់សាំងចំនួនពីរដូស្ត​បានផ្តល់នូវការការពារមានកំណត់ប្រឆាំងនឹងការ​ឆ្លងអូមីក្រុង ហើយទទូចថា ត្រូវការពេលវេលាបន្ថែមទៀតដើម្បីបង្កើន​អត្រា​ចាក់វ៉ាក់សាំង​ដូស្តជំរុញ​ជាមុនសិន។
  • ប្រធានសមាគមវេជ្ជសាស្ត្រអូស្ត្រាលី លោកវេជ្ជបណ្ឌិត Omar Khorshid បានរិះគន់លោក McGowan ចំពោះការសម្រេចចិត្តនេះ ដោយនិយាយថា ព្រំដែនដ៏តឹងរឹងរបស់រដ្នេះឋ "ចាំបាច់ត្រូវតែបន្ធូរ"។ 
  • រដ្ឋញូសៅវែលបានរាយការណ៍ថាមានមនុស្សស្លាប់ដោយសារ COVID-19 ចំនួន 46 នាក់កាលពីថ្ងៃសុក្រ ដែលជាចំនួនអ្នកស្លាប់ខ្ពស់បំផុតដែលរដ្ឋនេះ​បានកត់ត្រា ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាត ខណៈដែល រដ្ឋវិចថូរៀ​បានរាយការណ៍ ចំនួនមនុស្ស​ស្លាប់ 20 នាក់ រដ្ឋគ្វីនស្លេន 13 នាក់ និង រដ្ឋថាសម៉ាញៀម្នាក់។
  • ការចូលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យទាំងនៅក្នុងរដ្ឋ ញូសៅវែល និង រដ្ឋវិចថូរៀ បានធ្លាក់ចុះក្នុងរយៈពេល ២៤ម៉ោង​​ចុងក្រោយ - ធ្លាក់ចុះ 9%នៅក្នុងរដ្ឋវិចថូរៀ ពី 1,206 ទៅ 1,096 និងច្រើនជាង1% នៅក្នុងរដ្ឋញូសៅវែល ពី 2,781 ទៅ 2,743 ។
  • ប្រធានមន្រ្តីសុខាភិបាល​រដ្ឋញូសៅវែល លោកស្រី Kerry Chant បាននិយាយថា "សូចនាករផ្សេងៗគ្នា" បានចង្អុលបង្ហាញ ពីការរីករាលដាលនៃមេរោគដែលយឺតជាងមុននៅក្នុងសហគមន៍។
  • អភិបាលរដ្ឋ​គ្វីនស្លេន លោកស្រី Annastacia Palaszczuk បានប្រកាសថា ចាប់ពីថ្ងៃច័ន្ទតទៅ ប្រជាជននៅក្នុងរដ្ឋនេះ នឹងមានសិទ្ធិទៅចាក់វ៉ាក់សាំងបង្ការ COVID-19 ដូស្តជំរុញរបស់ពួកគេក្នុងរយៈពេល 3 ខែ បន្ទាប់ពីដូស្តលើកទីពីររបស់ពួកគេ។
  • ប៉ូលីសសហព័ន្ធអូស្ត្រាលីបានចាប់ផ្តើមការស៊ើបអង្កេតលើការដំឡើងថ្លៃឧបករណ៍ធ្វើតេស្តអង់ទីហ្សែនឆាប់រហ័ស។
  • សេវាហៅទូរស័ព្ទសម្រាប់រថយន្តសង្គ្រោះបន្ទាន់នៅរដ្ឋវិចថូរៀកំពុងដំណើរការជាមួយបុគ្គលិកតិចបំផុត ត្រឹមតែប៉ុន្មានខែបន្ទាប់ពីបុរសដែលមានកូនបីនាក់ម្នាក់បានស្លាប់ បន្ទាប់ពីរង់ចាំរថយន្តសង្គ្រោះបន្ទាន់ 25 នាទី នៅទីក្រុងមែលប៊ន ។
  • ក្រុមហ៊ុនផលិតឱសថទូទៅជិត 30ក្រុមហ៊ុន នៅអាហ្រ្វិក អាស៊ី និងមជ្ឈិមបូព៌ា នឹងផលិតថ្នាំគ្រាប់ COVID-19 របស់ក្រុមហ៊ុន Merck & Co ក្នុងតម្លៃថោក ក្រោមកិច្ចព្រមព្រៀងគាំទ្រដោយអង្គការសហប្រជាជាតិ ដើម្បីផ្តល់ឱ្យប្រទេសក្រីក្រ​ នូវលទ្ធភាពកាន់តែច្រើនក្នុងការប្រើប្រាស់ថ្នាំ ដែលគេមើលឃើញថាជាអាវុធក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។

រដ្ឋនិងដែនដីមួយចំនួនដែលបានបង្កើតបែបបទចុះបញ្ជីការធ្វើតេស្ត​​រហ័ស។

ស្ថិតិឆ្លងថ្មីនៃ​កូវីដ-១៩៖  

រដ្ឋញូសៅវែល​កត់ត្រាករណី​ឆ្លង​ថ្មីចំនួន 25,168ករណី និង​ស្លាប់​46នាក់ ខណៈដែល​រដ្ឋវិចថូរៀ​បានកត់ត្រា​ករណី​ឆ្លង​ថ្មី 18,167 ករណី និង​ស្លាប់20នាក់។

រដ្ឋគ្វីនស្លេន​​កត់ត្រាករណី​ឆ្លង​ថ្មី 16,031ករណី និង​ស្លាប់13ម្នាក់ ខណៈដែល​រដ្ឋថាសម៉ាញៀបានកត់ត្រា​ករណី​ឆ្លង​ថ្មី 866  ករណី និង​ស្លាប់ម្នាក់។

សម្រាប់​វិធានការ​ដែល​មាន​នាពេល​បច្ចុប្បន្ន ដើម្បី​ឆ្លើយ​តប​ទៅនឹង​ការ​ឆ្លង​រាលដាល​នៃ​កូវីដ-១៩ ជាភាសារបស់​លោក​អ្នក សូមចូល​មើលនៅទីនេះ


ការធ្វើចត្តាឡីស័ក​និង​ការ​រឹតបន្តឹង​នានា​នៅតាម​រដ្ឋ​និមួយៗ៖

ស្វែងរកនូវអ្វីដែលអ្នកអាចធ្វើបាន និងអ្វីដែលអ្នកមិនអាចធ្វើបាននៅក្នុងរដ្ឋឬដែនដីរបស់អ្នក

ការ​ធ្វើដំណើរ៖

ព័ត៌មានសម្រាប់អ្នកធ្វើដំណើរអន្តរជាតិ និងកូវីដ-១៩ និង​ ព័ត៌មាននៃការធ្វើដំណើរជាភាសាផ្សេងក្រៅពីអង់គ្លេស។

ជំនួយ​ហិរញ្ញវត្ថុ៖

មានការផ្លាស់ប្តូរចំពោះ​​ប្រាក់ជំនួយគ្រោះមហន្តរាយកូវីដ-19 (COVID-19 Disaster Payment) នៅពេលដែលរដ្ឋនីមួយៗឈានដល់អត្រាចាក់វ៉ាក់សាំងពេញលេញ ៧០និង ៨០% ការទទួលបាននូវជំនួយក្នុងអំឡុងពេលកូវីដពី Services Australia ជាភាសារបស់អ្នក។


 

 

 

  • ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
  • ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus

ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖  NSW, VictoriaQueenslandWestern AustraliaSouth AustraliaNorthern TerritoryACTTasmania  


ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖  វគ្គស័ព្ទនៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់ការណាត់ជួប


គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

NSW 
Victoria 
Queensland 
South Australia 
ACT 
Western Australia 
Tasmania
Northern Territory

This story is also available in other languages.