Coming Up Wed 3:00 PM  AEST
Coming Up Live in 
Live
Khmer radio

អ្នកក្រុងស៊ីដនី​ត្រូវតែពាក់​ម៉ាស​ នៅ​ខាង​ក្នុង​ទី​កន្លែង​សាធារណៈមួយ​ចំនួន

Source: Getty Images - Morsa

អ្នកស្រុក​នៅក្នុងទីក្រុង Greater of Sydney (រួមទាំងតំបន់ Wollongong, Central Coast និង Blue Mountains) ឥឡូវនេះ ត្រូវតែ​ពាក់ម៉ាស់​នៅតាមទីធ្លាខាងក្នុងមួយចំនួនដូចជា ផ្សារទំនើប មជ្ឈមណ្ឌលលក់ទំនិញ រោងកុន រោងល្ខោន មធ្យោបាយ​ដឹកជញ្ជូនសាធារណៈ ហាងកែសម្ផស្សនិងហាងកាត់សក់ កន្លែងគោរពបូជា និងកន្លែងលេងល្បែងនានា។

ចាប់ពីថ្ងៃច័ន្ទ ទី៤ ខែមករា ការខកខានមិនបានពាក់ម៉ាសនឹងត្រូវផាកពិន័យ ២០០ ដុល្លារ។ ចំណែកឯកុមារអាយុក្រោម ១២ ឆ្នាំ មិនមានកាតព្វកិច្ចត្រូវ​តែ​ពាក់​ម៉ាសនោះទេ ប៉ុន្តែ​អាជ្ញាធររដ្ឋ​ញូសៅវែល កំពុងលើកទឹកចិត្តឲ្យ​ពាក់​គ្រប់គ្នា។

បុគ្គលិកបដិសណ្ឋារកិច្ចនិងកាស៊ីណូទាំងអស់ក៏ត្រូវពាក់ម៉ាសផងដែរ។

កន្លែងគោរពបូជា ពិធីមង្គលការ និង ពិធីបុណ្យសព ត្រូវបានគេកំណត់​ចំនួនត្រឹម ១០០ នាក់ ហើយអនុលោម​តាម​ច្បាប់ មនុស្សម្នាក់ក្នុង៤ម៉ែត្រការ៉េ។ ក្លឹបរាត្រីត្រូវបានហាមឃាត់ទាំងស្រុង។ ថ្នាក់ហាត់ប្រាណត្រូវបានកាត់បន្ថយពី ៥០ នាក់ មកត្រឹម ៣០ នាក់។

ការសម្តែងនិងបាតុកម្មតវ៉ានៅទីវាលខាងក្រៅ ត្រូវបានកាត់បន្ថយមកត្រឹម ៥០០ នាក់ ហើយត្រូវអង្គុយតាម​កន្លែង មានសំបុត្រ និង​ការ​ជួបជុំនៅ​ខាង​ក្រៅ​ត្រឹម​២០០០នាក់។

សូម​ពិនិត្យ​មើល​ការ​ណែនាំ​ចុងក្រោយ​បំផុត​សម្រាប់​រដ្ឋ​ ឬដែនដី​របស់​អ្នក៖



 ប្រជាជន​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី​ត្រូវ​តែ​ស្ថិតនៅ​ឆ្ងាយ​ពី​គ្នា​យ៉ាងហោចណាស់​១,៥ម៉ែត្រ។  សូម​ពិនិត្យ​មើលបទបញ្ញត្តិ​រឹតបន្តឹង​ស្តី​ពី​ចំនួន​កំណត់នៃ​ការ​ជួបជុំ​គ្នា​នៅ​ក្នុង​រដ្ឋ​របស់​លោក​អ្នក។ ប្រសិនបើ​អ្នក​មាន​អាការ​គ្រុន​ផ្តាសាយ ឬផ្តាសាយ​ធំ សូម​ចាត់ចែង​ការ​ធ្វើ​តេស្ត ដោយ​ទូរស័ព្ទទៅ​វេជ្ជបណ្ឌិត​របស់​អ្នក ឬ​ទាក់​ទង​ទៅ​ខ្សែទូរស័ព្ទ​​ព័ត៌មាន​សុខភាព​វីរុសកូរ៉ូណា​​តាម​រយៈលេខ៖ ១៨០០ ០២០ ០៨០។ ដំណឹង​និង​ព័ត៌មាន​មាន៦៣ភាសានៅ​លើគេហទំព័រ៖  sbs.com.au/coronavirus