Coming Up Fri 3:00 PM  AEDT
Coming Up Live in 
Live
Khmer radio

តើអ្នកអាចទៅចាក់វ៉ាក់សាំងបង្ការកូវីដ-១៩នៅក្នុងប្រទេសអូស្រ្តាលីបានតាមរបៀបណា?

Covid-19 vaccines Source: Getty Images/Tang Ming Tung

កម្មវិធីចាក់វ៉ាក់សាំងបង្ការកូវីដ-១៩របស់អូស្រ្តាលីកំពុងតែដំណើរការ។ ចូរអានអត្ថបទនេះដើម្បីស្វែងយល់ថាពេលណា និងនៅកន្លែងណាដែលអ្នកអាចណាត់ជួបសម្រាប់ការចាក់វ៉ាក់សាំងរបស់អ្នកបាន។

យុទ្ធសាស្រ្តចាក់ថ្នាំវ៉ាក់សាំង​បង្ការកូវីដ-១៩​ថ្នាក់ជាតិ របស់​អូស្រ្តាលី កំណត់អត្តសញ្ញាណ​ក្រុមប្រជាជនអាទិភាព​និង​ទីតាំងនៅទូទាំងប្រទេស​ដែលថ្នាំវ៉ាក់សាំងនេះ​ត្រូវបានគ្រប់គ្រង។ បុគ្គលិកសុខាភិបាលជួរមុខ បុគ្គលិក​នៅ​កន្លែង​ធ្វើ​ចត្តាឡីស័ក​និងព្រំដែន​ ក៏ដូចជាបុគ្គលិក​និង​​អ្នករស់នៅ​ក្នុង​មណ្ឌល​ថែទាំ ចាស់ជរា​និងជនពិការ គឺជាក្រុមប្រជាជន​ដែលមានអាទិភាព​នៅក្នុងយុទ្ធសាស្ត្រចាក់ថ្នាំបង្ការនេះ។

ដើម្បី​ស្វែងយល់​ថាតើអ្នក​អាច​ចាក់​វ៉ាក់សាំង​បង្ការកូវីដ-១៩បាន​ដែរឬទេ និង​ទីកន្លែង​ដែល​អាច​ណាត់ជួប​សម្រាប់​ការ​ចាក់វ៉ាក់សាំងបាន​ សូមចូលទៅកាន់៖ https://covid-vaccine.healthdirect.gov.au/

ប្រសិនបើអ្នក​អាយុ​ចាប់​ពី​៤០ឆ្នាំឡើង​ទៅ អ្នក​មាន​សិទ្ធិអាច​ចាក់វ៉ាក់សាំង​បាន។ ប្រជាជន​មួយ​ចំនួន​ដែល​មាន​អាយុ​ចន្លោះពី​១៦ឆ្នាំ​ដល់​៣៩ឆ្នាំ ក៏អាច​មានសិទ្ធិចាក់វ៉ាក់សាំង​បាន​ផងដែរ។

សូម​សាកល្បងនៅលើ​វ៉ិបសាយថ៍នេះ​ ដើម្បី​ពិនិត្យ​មើលថា​តើ​អ្នក​សិទ្ធិទៅចាក់វ៉ាក់សាំង​ឬអត់។

ប្រសិនបើអ្នក​មិន​ទាន់មានសិទ្ធិចាក់នៅឡើយទេ ហើយ​អ្នក​មាន​អាយុ​លើស​ពី​១៨ឆ្នាំ អ្នកអាច​ស្នើសុំ​ឲ្យ​មាន​ការ​ជូនដំណឹង​នៅ​ពេល​ដែល​អ្នក​មាន​សិទ្ធិអាច​ចាក់បាន។

ប្រជាជនដែលមានអាយុក្រោម ១៦ ឆ្នាំ នៅតែមិនមានសិទ្ធិទទួលការចាក់វ៉ាក់សាំងនេះនៅឡើយទេ នៅក្នុងប្រទេសអូស្ត្រាលី។

អ្នកក៏អាចធ្វើការណាត់ជួបជាមួយគ្រូពេទ្យរបស់អ្នក និងទទួលបាន​ព័ត៌មានអំពីវ៉ាក់សាំងនេះ​ជាភាសារបស់អ្នកផងដែរ៖ https://www.health.gov.au/initiatives-and-programs/covid-19-vaccines/covid-19-vaccine-information-in-your-language

តើ​អ្វី​ជា​អនុសាសន៍​ណែនាំសម្រាប់​ថ្នាំវ៉ាក់សាំង?

ក្រុមប្រឹក្សាបច្ចេកទេសអូស្រ្តាលីស្តីពីការចាក់ថ្នាំបង្ការ (ATAGI) ណែនាំថ្នាំវ៉ាក់សាំង COVID-19 Comirnaty (Pfizer) ជាវ៉ាក់សាំងដែលគួរ​ចាក់សម្រាប់អ្នកដែលមានអាយុចន្លោះពី ១៦ ទៅ ៥៩ ឆ្នាំ។

វ៉ាក់សាំង COVID-19 AstraZeneca ក៏អាចចាក់ជូនដល់មនុស្សដែលមានអាយុពី ១៨ ទៅ ៥៩ ឆ្នាំបានផងដែរ។

 

Coronavirus vaccine doses Khmer
Coronavirus vaccine doses in Khmer
Australian Department of Health

 

 

ការចាក់វ៉ាក់សាំងរបស់អ្នកនឹងត្រូវរក្សាទុកក្នុងកំណត់ត្រាសាធារណៈ

រដ្ឋាភិបាលត្រូវរក្សាទុកព័ត៌មានខ្លះៗអំពីបុគ្គលដែលបានចាក់វ៉ាក់សាំងហើយ​ដើម្បីតាមដានអ្នកដែលបានចាក់វ៉ាក់សាំងនេះ។ វាជាកាតព្វកិច្ចរបស់អ្នកផ្តល់កម្មវិធីចាក់វ៉ាក់សាំងអូស្ត្រាលី ក្នុងការ​បញ្ចូលកំណត់ត្រា​អ្នកជំងឺ​សម្រាប់ការគ្រប់គ្រងវ៉ាក់សាំងបង្ការកូវីដ-១៩​និមួយៗ។

គេរំពឹងថា ព័ត៌មានស្តីពីស្ថានភាពវ៉ាក់សាំងរបស់បុគ្គលម្នាក់ៗ​ នឹងមាន​តាមរយៈកំណត់ត្រាសុខភាព My Health Record, Medicare (របាយការណ៍ស្តីអំពីការចាក់ថ្នាំបង្ការ) ឬវិញ្ញាបនប័ត្រដែល បោះពុម្ភចេញមក​នៅពេលចាក់ថ្នាំវ៉ាក់សាំង ហើយបន្ទាប់មក​មានការថតចម្លងឯកសារអេឡិចត្រូនិច​តាមរយៈអ៊ីមែល។ 

កម្រិតនៃប្រព័ន្ធ​ភាព​ស៊ាំនឹងខុសៗគ្នា

វាត្រូវការពេលពីរសប្តាហ៍សម្រាប់រាងកាយដើម្បីចាប់ផ្តើមបង្កើតអង្គបដិប្រាណ​ដើម្បីការពារខ្លួនប្រឆាំងនឹងវីរុសនេះ ប៉ុន្តែ“ ការការពារ” មិនមានន័យថាជា“ ភាពស៊ាំ” នោះទេ។ អ្នកជំនាញផ្នែកថ្នាំបង្ការនៅ RMIT វេជ្ជបណ្ឌិត Kylie Quinn បានពន្យល់ដល់ SBS អំពីកម្រិតខុសគ្នានៃប្រសិទ្ធភាពនៃវ៉ាក់សាំង៖

កំរិត ១ - ការពារការឆ្លងបានទាំងអស់

កំរិត ២ - មិនអាចការពារការឆ្លងបានទេ ប៉ុន្តែអាចនឹងបញ្ឈប់​ការវិវឌ្ឍន៍​ឲ្យ​ទៅជាជំងឺបាន

កម្រិតទី ៣ - មិនអាចការពារជំងឺបានទេ ប៉ុន្តែមិនវិវឌ្ឍន៍ទៅជាជំងឺធ្ងន់ធ្ងរទេ 

រាល់ថ្នាំវ៉ាក់សាំងបង្ការកូវីដ-១៩ទាំងអស់គឺឥតគិតថ្លៃ

ថ្នាំវ៉ាក់សាំងទាំងនេះគឺមិនគិតថ្លៃទេ​សម្រាប់​ពលរដ្ឋអូស្រ្តាលី អ្នកមានសិទ្ធិរស់នៅអចិន្ត្រៃយ៍ និងអ្នកកាន់ទិដ្ឋាការ​ទាំងអស់។ នរណាម្នាក់នៅក្នុងប្រទេសអូស្រ្តាលីដែលកាន់ទិដ្ឋាការសិស្សនិស្សិត ទិដ្ឋាការការងារ ​ជំនាញ ក្រុមគ្រួសារ ដៃគូ ជនភៀសខ្លួន ជនស្វែងសុំសិទ្ធិជ្រកកោន ទិដ្ឋាការការពារបណ្តោះអាសន្ន មនុស្សធម៌ ទិដ្ឋាការតំបន់ជនបទ  Bridging ឬទិដ្ឋាការពិសេស មានសិទ្ធិទទួលបានវ៉ាក់សាំងបង្ការកូវីដ-១៩ ដោយ​ឥតគិតថ្លៃ។

បុគ្គលដែលស្ថិតនៅក្នុងមន្ទីរឃុំឃាំងក៏មានសិទ្ធិផងដែរ រួមទាំងអ្នកដែល ទិដ្ឋាការរបស់​ពួកគេត្រូវបានលុបចោល។ 

 


ព័ត៌មាន​វីរុសកូរ៉ូណារបស់SBS ជាភាសារបស់​លោក​អ្នក៖  sbs.com.au/coronavirus

 

 

ព័ត៌មានវីរុសកូរ៉ូណារបស់​រដ្ឋាភិបាល

 


  • ប្រជាជន​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី​ត្រូវ​តែ​រក្សា​គម្លាត​ឲ្យបាន១,៥ម៉ែត្រ​ពីអ្នកដទៃ។
  • ប្រសិនបើអ្នក​មាន​អាការ​គ្រុនផ្តាសាយ ឬផ្តាសាយធំ ត្រូវ​នៅ​ផ្ទះ​ហើយ​ចាត់ចែង​ទៅធ្វើ​តេស្ត។ 
  •  សូមពិនិត្យ​មើល​ការ​ណែនាំ​ដែល​ពាក់ព័ន្ធ​សម្រាប់​រដ្ឋ​ឬ​ដែនដី​របស់​អ្នក៖  NSW, VictoriaQueenslandWestern AustraliaSouth AustraliaNorthern TerritoryACTTasmania.