Advertisement
Bangsokol at Melbourne Art Center on 13th October 2017. (SBS Khmer)

ការ​សម្តែង​សិល្បៈ​បង្សុកូល​ដែល​ស្តែង​ពី​វប្បធម៌ខ្មែរ​បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​ជោគ​ជ័យ​កាល​ពី​យប់​ថ្ងៃ​សុក្រ​ទី​១៣​ តុលា​ឆ្នាំ​២០១៧​នៅ​សាល​មហោស្រព​សិល្បៈ​ Melbourne​Art Center ។

By
Sopharany Hay, Sarim Khem
Published on
Saturday, October 14, 2017 - 14:08
File size
4.71 MB
Duration
10 min 17 sec

ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ប្រមាណ​ជា​មួយពាន់​នាក់​ដែល​បាន​ចូលរួម​ទស្សនា​នៅ​ក្នុង​ការ​សម្តែង​​កាល​នេះ​បាន​បង្ហាញ​នូវ​ការ​គាំទ្រ​និង​សាទរ​យ៉ាង​ខ្លាំង​ចំពោះ​ស្នាដៃ​ដ៏​អស្ចារ្យ​របស់​កូន​ខ្មែរ​យើង​មួយ​នេះ។

ហើយ​នេះ​ជា​មតិ​យោបល់​របស់​ទស្សនិកជន​ដែល​បាន​ចូលរួម​ទស្សនា​កម្មវិធីនេះ រួម​ទាំង​លោកស្រី Angela Corcoran ឯកអគ្គរដ្ឋ​ទូត​អូស្រ្តាលី​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ក៏​ស្ងើច​សរសើរ​ចំពោះ​ស្នាដៃ​នេះ​ផងដែរ។

ហេតុអ្វី​បានជា​ពលរដ្ឋ​ខ្មែរ​ទាំង​ក្មេង​ទាំង​ចាស់​គួរ​ទៅ​ទស្សនា​កម្មវិធី​សម្តែង​"បង្សុកូល"?

ការប្រគំតន្រ្តី​ខ្នាត​ធំ បង្សុកូល ​នឹង​មក​សម្តែង​ជូន​នៅ​ក្នុង​សាល​មហោស្រព​យក្ស​មួយ​ក្នុង​ទី​ក្រុង​ម៉ែល​គឺ Melbourne Art Center នៅ​ថ្ងៃ​សុក្រ​ទី​១៣ និង​ថ្ងៃ​សៅរ៍​ទី​១៤​ ខែ​តុលា​ឆ្នាំ​២០១៧​ខាង​មុខ​នេះ។ចង់ដឹង​ថា​ការ​សម្តែង​នេះ​មាន​លក្ខណៈអស្ចារ្យ​យ៉ាង​ណា​នោះ សូម​ជួប​ជា​មួយ​នឹង​លោក បណ្ឌិត ហ៊ឹម សុភី ដែល​ជា​អ្នក​និពន្ធ​រឿង​នេះដោយ​​ផ្ទាល់។