កម្មវិធីសម្ដែងបង្សុកូលរបស់ខ្មែរយើងនឹងត្រូវលើកយកមកសម្តែងជូនភ្ញៀវជាតិនិងអន្តរជាតិទស្សនានៅក្នុងសាលមហោស្រពសិល្បៈដ៏ធំក្នុងក្រុងម៉ែលប៊ិន “Melbourne Art Center” នៅរាត្រីថ្ងៃសុក្រនិងថ្ងៃសៅរ៍ទី១៣និង១៤ខែតុលាឆ្នាំ២០១៧នេះ។
ក្រៅពីសិល្បករនិងសិល្បការិនីជាច្រើនរូបនឹងធ្វើដំណើរមកពីប្រទេសកម្ពុជាដើម្បីចូលរួម នៅក្នុងកម្មវិធីសម្តែងពីវប្បធម៌ខ្មែរដ៏មហិមានេះ សិល្បៈខ្មែរអមតៈដែលជាអ្នកបង្កើតនូវផ្ទាំងទស្សនីយ៍ភាពដ៏អស្ចារ្យនេះឡើងក៏កំពុងតែប្រកាសរកពលរដ្ឋខ្មែរស្ម័គ្រចិត្តជាច្រើននាក់ឲ្យចូលរួមសម្តែងនៅលើឆាកអន្តរជាតិក្នុងក្រុងម៉ែលប៊ិននេះផងដែរ។
សូមស្តាប់នូវបទសម្ភាសន៍ជាមួយនឹងអ្នកស្រី Seda Douglas ដែលជាមន្រ្តីទំនាក់ទំនងសហគមន៍សម្រាប់កម្មវិធីនេះប្រចាំនៅក្រុងម៉ែលប៊ិន។




