អូស្រ្តាលីត្រាប់តាមនូវ៉ែលហ្សេឡង់ដើម្បីជំរុញអ្នកដែលពឹងលើប្រាក់រដ្ឋឲ្យទៅធ្វើការងារ

Social Services Minister Christian Porter (AAP)

Social Services Minister Christian Porter (AAP) Source: AAP

រដ្ឋាភិបាលសហព័ន្ធនឹងធ្វើតាមច្បាប់ប្រទេសនូវ៉ែលហ្សេឡង់ក្នុងគោលបំណងបំបែកនូវអ្វីដែលខ្លួនយល់ថាជាវដ្តនៃការពឹងផ្អែកលើប្រាក់ឧបត្ថម្ភរបស់រដ្ឋក្នុងប្រទេសអូស្រ្តាលី។


រដ្ឋមន្រ្តីក្រសួង​សង្គមកិច្ច​បាន​ប្រកាស​នូវ​កញ្ចប់​ថវិកា​ថ្មី​មួយ​ជិត​១០០លានដុល្លារ ដែល​អនុញ្ញាតិ​ឲ្យ​ក្រុមមួយ​ចំនួន​ស្នើសុំ​ហើយ​និង​ប្រើប្រាស់​ថវិកា​នេះ​ដើម្បី​ធ្វើ​នូវ​កម្មវិធី​ក្នុង​ការ​រុញ​ច្រាន​មនុស្ស​ម្នា​ចេញ​ពី​ការ​ពឹងផ្អែក​លើ​ប្រាក់​រដ្ឋ។

របាយការណ៍ថ្មី​មួយ​ដែល​ចេញ​ដោយ​ក្រុមហ៊ុន Pricewaterhouse Coopers បាន​រក​ឃើញថា អ្នក​ថែទាំ​វ័យ​ក្មេង ឳពុកម្តាយ​ក្មេងៗ និង​សិស្ស​មួយ​ចំនួន​គឺ​ជា​អ្នក​ដែល​ប្រឈម​នឹង​ហនិភ័យ​ជាងគេ​ក្នុង​ការ​ដែល​ត្រូវគេ​រុញ​ច្រាន​ចេញ​ពី​​​ការ​ប្រើប្រាស់​សុខមាលភាព​សង្គមនេះ។

រដ្ឋមន្រ្តី​ក្រសួង​សង្គមកិច្ច​លោក Chritian Porter និយាយថា អូស្រ្តាលី​ចំណាយ​ប្រមាណ​១៦០ពាន់លានដុល្លារ​ក្នុង​មួយ​ឆ្នាំទៅ​លើ​សុខមាលភាព​សង្គមនេះ ហើយ​ចំនួននោះគឺ​​៨០%​នៃ​ពន្ធ​ប្រាក់​ចំណូល​បុគ្គល​ដែល​ប្រមូល​បាន​នៅ​ក្នុង​ប្រទេស​អូស្រ្តាលីទាំងមូល។

លោកថា​ដោយ​មិន​មាន​ការ​ទប់​ស្កាត់​អ្វីនោះ ចំណាយ​សុខមាលភាព​សង្គម​នឹង​កើនឡើង​រហូត​ដល់​ទៅ​២៧៧ពាន់លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​នៅ​ឆ្នាំ​២០២៦។

លោក Porter មានប្រសាសន៍ថា នោះមានន័យថា ការប៉ាន់​ប្រមាណ​ថ្លៃ​ចំណាយ​នៃ​សុខមាលភាព​មួយ​ជីវិត​ចំពោះចំនួន​ប្រជាជនអូស្រ្តាលី​បច្ចុប្បន្ន​មាន​ចំនួន​ប្រមាណ​4,8សែនកោដ​ដុល្លារ៕


 


Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service