កម្ពុជាកំពុងដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ដល់អាជ្ញាធរ និងសមត្ថកិច្ចនៅខេត្តជាប់ព្រំដែនថៃ

Covid-19 vaccination to defence forces in Cambodia

កម្ពុជា កំពុងដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ ដល់អាជ្ញាធរ និងសមត្ថកិច្ច នៅខេត្តជាប់ព្រំដែនថៃ និងកងទ័ព។ Source: Meng Phalla

ចាប់តាំងពីថ្ងៃអាទិត្យ ទី៨ ខែសីហាមក កម្ពុជា បានចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ ឬដូសជំរុញ ដល់អាជ្ញាធរ និងសមត្ថកិច្ចនៅជួរមុខ ក្នុងបណ្តាខេត្ត តាមព្រំដែនកម្ពុជា-ថៃ រួមមាន៖ ខេត្តកោះកុង ប៉ៃលិន ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារ។ ក្រៅពីនោះ នៅរាជធានីភ្នំពេញ នៅថ្នាក់ជាតិ ក៏បានចាប់ផ្តើមចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ ប្រភេទ AstraZeneca ដល់កងទ័ព និងប្តីប្រពន្ធ ឬក៏បងប្អូនកងទ័ព កាលពីថ្ងៃទី៩ ខែសីហា។ អ្នកទាំងនោះ បានចាក់វ៉ាក់សាំងចិន ស៊ីណូវ៉ាក់ ឬស៊ីណូហ្វាម ចំនួន ២ដូសរួចមកហើយ។



Share

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now