បទសម្ភាសន៍ជាមួយលោក ជា យូហ៊ុន ស្តីពីការប្រារព្ធបុណ្យខួបលោក កែម ឡី

A Cambodian woman looks at a portrait of prominent Cambodian critic Kem ley during the first anniversary of his murder Source: Getty Images
នៅថ្ងៃទី 10 កក្កដា ឆ្នាំ2021 នេះមានរយៈពេល 5ឆ្នាំ ហើយដែលអ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍន៍សង្គមលោកបណ្ឌិត កែម ឡី ត្រូវបានឃាតករបាញ់សម្លាប់ទាំងកណ្តាលថ្ងៃនៅហាងលក់ទំនិញស្តារម៉ាតក្នុងស្ថានីយ៍ចាក់សាំងកាល់តិចនៅកណ្តាលក្រុងភ្នំពេញ។ ខណៈដែលខួបមរណៈភាព 5ឆ្នាំរបស់លោកបានខិតជិតមកដល់ ទាំងអ្នកវិភាគដែលធ្លាប់បំពេញការងារជាមួយលោក ពលរដ្ឋទូទៅ ព្រមទាំងអ្នកគោរពស្រឡាញ់លោកទូទាំងពិភពលោកព្រមទាំងអង្គការសិទ្ធិមនុស្សបានរំលឹកពីវីរភាពរបស់លោកក្នុងការហ៊ាននិយាយការពិតជាជាងនិយាយការពារ។ នៅតាមបណ្តាញសង្គមហ្វេសប៊ុកឯណេះវិញក៏មានមិនតិចដែរនូវការបញ្ចេញមតិយោបល់ដោយបង្ហាញនូវការកោតសរសើរពីវីរភាពរបស់លោកក្នុងការវិភាគពីស្ថានភាពសង្គមបានច្បាស់លាស់ ហើយងាយយល់សម្រាប់ពលរដ្ឋទូទៅតាមទីជនបទ។ អ្នកប្រើប្រាស់បណ្តាញសង្គមផ្សេងទៀតក៏បានបង្ហាញនូវការចងចាំតាមរយៈការពាក់អាវយឺតមានរូបលោក ការតែងកំណាព្យ ការបង្ហាញនូវសារសំខាន់ៗពេលលោកវិភាគលើបញ្ហាសង្គមផ្សេងៗជាដើម។ ជាមួយគ្នានេះដែរសហគមន៍ខ្មែរនៅរដ្ឋវិកថូរៀក៏នឹងរៀបចំពិធីបុណ្យរំលឹកខួប ប្រាំឆ្នាំនៃមរណៈភាពលោក កែម ឡី ផង។ លោក ជា យូហ៊នបានគូសបញ្ជាក់ពីការរំលឹកវីរភាព ព្រមទាំងការបន្តទាមទាររកយុត្តិធម៌ និងស្វែងរកការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលីក្នុងការដាក់ទណ្ឌកម្មដល់អ្នកពាក់ព័ន្ធ។ សូមស្តាប់បទសម្ភាសន៍លម្អិតជាមួយលោក ជា យូហ៊ន ប្រធានសមាគមខ្មែររដ្ឋវិកថូរៀស្តីពីការរៀបចំ កម្មវិធីបុណ្យដូចតទៅ ៖
Share



