Coming Up Wed 3:00 PM  AEDT
Coming Up Live in 
Live
Khmer radio
THE ULURU STATEMENT FROM THE HEART IN YOUR LANGUAGE

Khmer: Uluru Statement from the Heart

Source: Jimmy Widders Hunt

កាល​ពី​ខែ​ឧសភា ឆ្នាំ ២០១៧ គណៈ​ប្រតិភូ​ជនជាតិ​ដើម​ (Aboriginal and Torres Strait Islander) បាន​ជួប​ប្រជុំ​គ្នា​នៅក្នុង​សន្និសីទ​ធម្មនុញ្ញ​ជន​ជាតិ​ដើម​ជា​លើក​ដំបូង​នៅ​ជិត​តំបន់ Uluru និង​បាន​បង្ហាញ​សេចក្តី​ថ្លែង​ការ​ Uluru ដោយ​ចេញ​ពី​បេះ​ដូង​ជូនដល់​ប្រជាជន​អូស្រ្តាលី។ សេចក្តី​ថ្លែង​ការ​ណ៍​នេះ​អំពាវនាវ​ឲ្យ​មាន​សំឡេង​​ជន​ជាតិ​ដើមនៅក្នុងសភា តំកល់ទុក​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ ​និង​ដំណើរ​ការ​សម្រាប់សន្ធិសញ្ញា និង​ការ​ប្រាប់ពីការពិត។វាគឺជា​ទីបញ្ចប់នៃ​កិច្ច​សន្ទនាថ្នាក់តំបន់ចំនួន​១៣​នៅទូទាំង​ប្រទេសអូស្រ្តាលី​ជាមួយ​នឹង​សហគមន៍​ជនជាតិដើម។ ​សេចក្តី​ថ្លែង​ការណ៍នេះ​​ស្នើ​បង្កើត​ទំនាក់​ទំនង​រវាង​ជន​ជាតិ​ដើម​អូស្ត្រាលី និង​ប្រទេស​អូស្ត្រាលី​ដោយ​ផ្អែក​ទៅលើ​ការពិត យុត្តិធម៌ និង​ការ​តាំងចិត្ត​ខ្លួនឯង។ និពន្ធបទភ្លេងដោយ៖ Frank Yamma ។ រូបភាព​ដោយ៖ Jimmy Widders Hunt ។

 យើង​ទាំង​អស់​គ្នា​មក​ពីគ្រប់​តំបន់នៃ​អឌ្ឍ​គោល​ខាង​ត្បូង បាន​ជួប​​ប្រជុំ​គ្នា​នៅក្នុង​សន្និសីទ​ធម្មនុញ្ញជាតិ បាន​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​នេះ​ចេញ​ពី​បេះ​ដូង​ ៖ កុល​សម្ព័ន្ធ​ជន​ជាតិ​ដើម​​របស់​យើង​គឺជា​ប្រជាជាតិ​អធិបតេយ្យ​ដំបូង​នៃ​ទ្វីប​អូស្ត្រាលី និងបណ្តា​កោះ​នៅ​ជាប់​ទាំង​នេះ ហើយ​យើង​កាន់​កាប់​ជា​កម្មសិទ្ធិ​ក្រោម​ច្បាប់ និង​ទំនៀម​ទំលាប់​របស់​យើង។ នេះ​ជា​អ្វី​ដែល​ដូន​តា​របស់​យើង​បាន​ធ្វើទៅ​តាម​​វប្បធម៌​របស់​យើង ពីការ​បង្កើត ទៅតាម​ច្បាប់​ទូទៅចាប់តាំង​ពីយូរ​លង់​ណាស់​មក​ហើយ និង​ទៅ​តាម​វិទ្យា​សាស្ត្រ​ដែល​មាន​   រយៈ​ពេល​ជាង 60​ 000ឆ្នាំ​មក​ហើយ។ អធិបតេយ្យភាព​នេះ​គឺជា​ព្រលឹង​ ៖ ចំណង​រវាង​ដូន​តា​រវាង​ទឹក​ដី ឬ “ធម្មជាតិ” និងជនជាតិ​ដើម ដែល​បាន​កើត​លើ​ទឹក​ដី​នេះ នៅ​តែ​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​ទឹក​ដី ហើយ​នៅ​ថ្ងៃ​ណា​មួយ​នឹង​ត្រឡប់​ទៅ​រួប​រួម​ជាមួយ​ដូន​តា​របស់​យើង​វិញ។ ទំនាក់​ទំនង​នេះ​គឺជា​មូលដ្ឋាននៃ​ម្ចាស់​កម្មសិទ្ធិ​ទឹក​ដី ឬ​និយាយ​ឲ្យ​ចំគឺ​អធិបតេយ្យភាព។ ទឹក​ដី​នេះ​មិន​ដែល​ត្រូវ​បោះ​បង់​ចោល ឬ​ផុត​រលត់ និងមាន​វត្តមាន​រួម​ជាមួយ​អធិបតេយ្យ​របស់​ព្រះរាជា​ណាឡើយ។​ តើ​វា​ក្លាយ​ទៅ​ជា​ទឹក​ដី​របស់​គេ​ដូចម្តេច? ពលរដ្ឋ​ជន​ជាតិ​ដើម​ទាំង​នេះ​កាន់​កាប់​ដី​អស់​រយៈ​ពេល​ 6 សហសវត្ស​មក​ហើយ ហើយ​ទំនាក់​ទំនង​ដ៏​ពិសិដ្ឋនេះ​បាន​បាត់​បង់​ពី​ប្រវតិ្តសាស្រ្ត​ពិភព​លោក​ក្នុងរយៈ​ពេល​តែ 200ឆ្នាំ​ចុង​ក្រោយ​នេះ​? ដោយ​មាន​ការ​ធ្វើ​វិសោធនកម្ម​លើ​រដ្ឋ​ធម្មនុញ្ញ​ដ៏​ច្រើន និង​កំណែទម្រង់​រចនា​សម្ព័ន្ធ​ផ្សេងៗ យើង​ជឿជាក់​ថា​អធិបតេយ្យ​ភាព​បុរាណ​នេះ​អាច​មាន​រស្មី​ត្រចះ​ត្រចង់​ដោយ​បង្ហាញ​ជា​ប្រជាជាតិ​អូស្ត្រាលី​កាន់​តែ​ពេញ​លេញ។

 

យើង​មាន​អត្រា​ជា​អ្នក​ជាប់​ឃុំ​ច្រើន​ជាង​គេ​បំផុត​នៅ​លើ​ភព​ផែន​ដី នេះ។ យើង​មិន​មែន​ជា​ជន​ដែល​កើត​មក​ក្លាយ​ជា​ជន​ឧក្រិដ្ឋ​នោះ​ទេ។ កូន​ចៅ​របស់​យើង​ក្លាយជា​ជន​ដែល​កាត់​ផ្តាច់​ពីគ្រួសារ​ក្នុង​អត្រា​មួយ​ដែល​មិន​ធ្លាប់​មាន។ នេះ​មិន​មែន​ដោយ​សារ​តែ​ពួក​យើង​គ្មាន​ការ​ស្រឡាញ់​ពីក្រុម​គ្រួសារ​នោះ​ទេ។ ទំហំ​នៃ​វិបត្តិ​របស់​យើង​នេះ​ប្រាប់​ពី​លក្ខណៈ​ទម្រង់​នៃ​បញ្ហា​របស់​យើង។ នេះ​គឺជា​ការ​រង​ផល​ប៉ះពាល់​ជំងឺ​ផ្លូវ​ចិត្ត​ដ៏​ធំ​នៃ​ភាព​គ្មាន​អំណាច​របស់​យើង។ យើង​ស្នើ​ឲ្យ​មាន​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ ដើម្បី​ផ្តល់​អំណាច​ដល់​ពលរដ្ឋ​របស់​យើង និង​ទទួល​យក​នូវ​កន្លែង​ដ៏​ត្រឹម​ត្រូវ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួ​នយើង។ នៅ​ពេល​យើ​ងមាន​អំណាច​លើ​វាសនា​របស់​យើង កូន​ចៅ​របស់​យើង​នឹង​ថ្កុំ​ថ្កើង។ ពួកគេ​នឹង​ធ្វើ​ដំណើរ​លើ​ពិភព​លោក​ចំនួន​ពីរ ហើយ​វប្បធម៌​របស់​គេ​គឺជា​អំណោយ​ដល់​ប្រទេស​របស់​គេ។ យើង​អំពាវ​នាវ​ឲ្យ​មាន​ការ​បង្កើត​សំឡេង​ជន​ជាតិ​ដើម​ដែល​មាន​ចែង​នៅក្នុង​រដ្ឋ​ធម្មនុញ្ញ។ Makarrata គឺជា​អ្វី​ដែល​យើង​ចង់​បាន​នៅក្នង​របៀប​វារៈ​របស់​យើង ៖ ការ​រួប​រួម​ទាំង​អស់​គ្នា​បន្ទាប់​ពី​ការ​តស៊ូ។ វា​ប្រចាប់​បញ្ចូល​គ្នា​នូវ​បំណង​ប្រាថ្នា​នូវ​ទំនាក់​ទំនង​យុត្តិធម៌ និង​ត្រឹម​ត្រូវ​ជាមួយ​ពលរដ្ឋ​អូស្ត្រាលី និង​អនាគត​ដ៏​ប្រសើរ​សម្រាប់​កូន​ចៅ​របស់​យើង ដោយ​ផ្អែក​លើ​យុត្តិធម៌ និង​ការ​តាំង​ចិត្ត​ខ្លួន​ឯង។ យើង​ស្នើ​ឲ្យ​មាន​គណៈ​កម្មការរួម​រួម​គ្នា ដើម្បី​ដឹកនាំនីតិវិធី​រៀបចំ​កិច្ច​ព្រម​ព្រៀង​រវាង​រដ្ឋាភិបាល និង​ជន​ជាតិ​ដើម និង​ការ​ប្រាប់​ការពិត​ពីប្រវត្តិ​សាស្រ្ត​របស់​យើង។ នៅ​ឆ្នាំ 1967 ពួក​យើង​ត្រូវ​បាន​គេ​រាប់​បញ្ចូល ហើយ​នៅ​ឆ្នាំ 2017 យើង​ស្វែង​រក​ឲ្យ​គេ​ទទួល​យក​សំឡេង​របស់ ​យើង។ យើង​ចាក​ចេញ​ពីជំរំ​ដើម​របស់​យើង និង​ចាប់​ផ្តើម​ធ្វើ​ដំណើរ​នៅ​ជុំ​វិញ​ប្រទេស​ដ៏​ធំ​នេះ។ យើង​សូម​អញ្ជើញ​អ្នក​ឲ្យ​ធ្វើ​ដំណើរ​ជាមួយ​យើង​នៅ​ក្នុង​ចលនា​មួយ​នៃ​ពលរដ្ឋ​អូស្ត្រាលី​ដើម្បី​អនាគត​ដ៏​ប្រសើរ។

 

សម្រាប់​ព័ត៌មានបន្ថែម ​សូម​ចូល​មើលគេហទំព័រ​ផ្លូវការ​របស់សេចក្តី​ថ្លែង​ការណ៍​ Uluru ​ចេញ​ពី​បេះ​ដូង៖  http://www.ulurustatement.orgឬអ៊ីម៉ែល ​មក​កាន់មជ្ឈ​មណ្ឌល​ច្បាប់​ជន​ជាតិ​ដើមនៃ​ UNSW តាម​អាសយ​ដ្ឋានilc@unsw.edu.au

ស្វែងយល់បន្ថែម​ពី​ដំណើរការនៃកិច្ច​សន្ទនា​ដែល​នាំ​ឲ្យ​មាន​សេចក្តី​ថ្លែងការ​ណ៍ Uluru ចេញ​ពីបេះដូង។

ការ​ប្រមូលផ្តុំផតខាស្តិ៍នេះ​រួម​មាន​ភាសា​ជនជាតិដើម​ជាង​២០ភាសា (មកពីសហគមន៍​នៅដែនដី​ភាគខាងជើង និងពីភាគខាងជើងនៃរដ្ឋ​អូស្រ្តាលីខាងត្បូង) ដែលនឹងបន្ដបូកបញ្ចូលបន្ថែម​នៅពេលដែលភាសារបស់​ប្រជាជន​ដើមដំបូង​ត្រូវបានបកប្រែរួច។ ការប្រមូលផ្តុំនេះ​ក៏​មានជាង ៦០ ភាសា​សម្រាប់សហគមន៍​ដែល​មានវប្បធម៌ និងភាសាដាច់​ដោយឡែកពីគេ​របស់​អូស្ត្រាលី​ផងដែរ។

Coming up next

# TITLE RELEASED TIME MORE
Khmer: Uluru Statement from the Heart 04/11/2020 05:47 ...
Alyawarr: The Uluru Statement from the Heart 04/07/2021 10:05 ...
Anindilyakwa: The Uluru Statement from the Heart 04/07/2021 12:41 ...
Anmatyerr: The Uluru Statement from the Heart 04/07/2021 10:05 ...
Burarra: The Uluru Statement from the Heart 04/07/2021 10:53 ...
Eastern/Central Arrernte: The Uluru Statement from the Heart 04/07/2021 10:03 ...
East Side Kriol: The Uluru Statement from the Heart 04/07/2021 07:35 ...
Kimberley Kriol: The Uluru Statement from the Heart 04/07/2021 09:29 ...
Kunwinjku: The Uluru Statement from the Heart 04/07/2021 08:47 ...
Martu: The Uluru Statement from the Heart 04/07/2021 08:53 ...
View More