បច្ចុប្បន្នភាពកូវិដ-19៖ ពេល​សម្រេច​បាន​ការ​ចាក់​វ៉ាក់​សាំង​បង្ការ​ដល់ 80% ការរស់​នៅ​នឹង​កាន់​តែ​មាន​សេរីភាព​នៅ​រដ្ឋ​ញូសៅវ៉េល

នេះគឺជាបច្ចុប្បន្នភាពកូវិដ-19របស់លោកអ្នក សម្រាប់ថ្ងៃ ទី05 ខែកញ្ញា ឆ្នាំ 2021។

Jamii zakwanza zapewa chanjo ya COVID-19 mjini Sydney

Wanachama wa jamii zawatu wa asili, wapokea chanjo za Covid-19 katika zahanati iliyo jenga katika kituo chakitaifa cha ubora wa asili. Source: AAP/Dan Himbrechts

  • រដ្ឋ​ NSW សម្រេច​បាន​ការ​ចាក់​វ៉ាក់សាំង​ទាំង​ពីរ​ដូស​ដល់ 40%
  • រដ្ឋ​វិកថូរៀ​ប្រកាស​ពី​ការ​ឧបត្ថម្ភ​ដល់​សហគមន៍​ងាយ​រង​គ្រោះ
  • ដែន​ដី​រដ្ឋ​ធានី​ខេន​បេរ៉ា​មាន​ការ​ឆ្លង​ក្នុង​សហគមន៍ 15ករណី
  • រដ្ឋ​ឃ្វីន​ឡែន​មាន​ការ​ឆ្លង​ក្នុង​សហគមន៍ មួយករណី

រដ្ឋញូសៅវ៉េល
រដ្ឋ​ញូសៅវ៉េល​តក់​ត្រា​នូ​វការ​ឆ្លង​ថ្មី​ក្នុង​សហគមន៍​ចំនួន 1485 ករណី  និង​ស្លាប់បីករណី។ មាន​អ្នក​ជំងឺ​ជាង​មួយ​ពាន់​នៅ​សម្រាក​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​ដោយ​ក្នុង​នោះ 175នាក់​កំពុង​សង្រ្គោះ​បន្ទាន់ (ICU) និង 72នាក់​ដាក់​ម៉ាស៊ីន​ជំនួយ​ដក​ដង្ហើម។

មក​ទល់​បច្ចុប្បន្ន​នេះ​រដ្ឋ​ញូសៅវ៉េលសម្រេច​បាន​ការ​ចាក់​វ៉ាក់​សាំង​ទាំង​ពីរ​ដូស​ដល់ 40% និង​ចាក់​បានមួយ​ដូស​បាន 73%។ អភិបាល​រដ្ឋលោកស្រី Gladys Berejiklian មាន​ប្រសាសន៍ថាប្រាកដ​ណាស់​ "រដ្ឋ​នេះ​នឹង​មិន​ធ្វើ​ការ​បិទ​ខ្ទប់​ទូទាំង​រដ្ឋ​ជា​ថ្មី​ម្តង​ទៀត​នោះទេ" នៅ​ពេល​សម្រេច​បាន​ការ​ចាក់​វ៉ាក់​សាំង​ដល់ 80% ប៉ុន្តែ​លោក​ស្រី​បាន​ព្រមាន​ថា​ការ​ឆ្លង​ថ្មី​នឹង​ឈាន​ដល់​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅ​ក្នុង​រយៈ​ពេល​ពីរស​ប្តាហ៍​ខាង​មុខ​នេះ។

សូម​ចុច​ត្រង់​នេះ ដើម្បី​កក់កន្លែង​ចាក់​វ៉ាក់សាំង ថ្ងៃ​នេះ។  

រដ្ឋវិកថូរៀ
រដ្ឋ​វិកថូរៀ​មាន​ការ​ឆ្លង​ថ្មី​ 183ករណី ដោយ​ក្នុង​នោះ 101ករណីមាន​ការ​ឆ្លង​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ឆ្លង​មុនៗ។ 

រដ្ឋ​មន្ត្រី​ Luke Donnellan បាន​ប្រកាស​ផ្តល់​ថវិកា​បន្ថែមចំនួន 27​លាន​ដុល្លារ ដែលជាកញ្ចប់​ជំនួយ​ឧបត្ថម្ភ សម្រាប់​សហគមន៍​ងាយ​រង​គ្រោះ។

ស្វែង​រក មណ្ឌល​ចាក់​វ៉ាក់​សាំង នៅ​ជិត​អ្នក។

រយៈពេល២៤ម៉ោងចុងក្រោយនៅអូស្រ្តាលី៖
  • ដែន​ដី​រដ្ឋ​ធានី​ខេន​បេរ៉ា​មាន​ការ​ឆ្លង​ថ្មី 15ករណី ដោយ​ក្នុង​នោះ​ 13ករណី​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ឆ្លង​ពីមុន និង​6ករណី​បាន​ធ្វើ​ចត្តាឡី​ស័ក​ទាំង​ស្រុងក្នុ​ងអំឡុង​ពេល​មាន​សមត្ថភាព​ចម្លង​ទៅ​អ្នក​ផ្សេង។
  • មាន​ការ​ឆ្លង​ថ្មី​ក្នុង​សហគមន៍​មួយ​ករណី​នៅ​រដ្ឋ​ឃ្វីន​ឡែន ដែល​ជា​ម្តាយ​របស់​ក្មេង​ស្រី​ដែល​ត្រូវ​បាន​ធ្វើ​តេស្ត​ឃើញ​វិជ្ជមាន​កាល​ពី​ម្សិល​មិញ​នេះ។
  • រដ្ឋ​អូស្ត្រាលី​ភាគ​ខាង​លិច​ចង់​ឲ្យ​ពលរដ្ឋ​ក្នុង​រដ្ឋ​នេះ​សម្រេច​បាន​ការ​ចាក់​វ៉ាក់​សាំង​បង្ការ​បាន 80%​សិន មុន​ពេល​គេ​សម្រេច​ពី​កាល​បរិច្ឆេទ​ក្នុង​ការ​បើក​ព្រំ​ដែន​ឡើង​វិញ។
How can I shop safely
Source: ALC
How can I shop safely
Source: ALC
ការធ្វើចត្តាឡីស័ក, ការ​ធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយ​គ្រោះមហន្តរាយពេលមានរោគរាតត្បាត

លក្ខខណ្ឌនៃការ​ធ្វើចត្តាឡីស័ក និងការ​ធ្វើតេស្ត ត្រូវបាន​គ្រប់គ្រង និង​អនុវត្ត​ដោយ​រដ្ឋាភិបាល​ថ្នាក់រដ្ឋនិងដែនដី៖

ដែនដីរដ្ឋធានីអូស្រ្តាលី ការ​ដឹកជញ្ជូន និង ការ​ធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់​ព័ត៌មានបន្ថែម​អំពី​លក្ខខណ្ឌ​ក្នុងការចាកចេញ​ពីប្រទេស​អូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។



  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ sbs.com.au/coronavirus
  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ sbs.com.au/coronavirus
ការណែនាំ​ដែល​ពាក់ព័ន្ធ​សម្រាប់​រដ្ឋ​ឬដែនដីរបស់អ្នក៖  NSW, VictoriaQueenslandWestern AustraliaSouth AustraliaNorthern TerritoryACTTasmania  



ចូល​មើលសេវាកម្មទំនាក់ទំនង​សុខភាព​ពហុវប្បធម៌​នៃរដ្ឋ​ញូសៅវែល​ដែល​បាន​បកប្រែរួចសម្រាប់៖  វគ្គស័ព្ទ​នៃ​ការ​ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់​ការ​ណាត់ជួប



គ្លីនិកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

NSW 
ACT 


ព័ត៌មានស្តីអំពី​ប្រាក់ជំនួយគ្រោះមហន្តរាយ​ពេលមានរោគរាតត្បាត​នៅ​ក្នុងរដ្ឋ​និងដែនដីនីមួយៗ៖

NSW 
ACT 

Share

Published

By SBS/ALC Content
Source: SBS

Share this with family and friends


Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service
បច្ចុប្បន្នភាពកូវិដ-19៖ ពេល​សម្រេច​បាន​ការ​ចាក់​វ៉ាក់​សាំង​បង្ការ​ដល់ 80% ការរស់​នៅ​នឹង​កាន់​តែ​មាន​សេរីភាព​នៅ​រដ្ឋ​ញូសៅវ៉េល | SBS Khmer