នៅថ្ងៃពុធនេះ ប្រទេសអូស្ត្រាលីបានរាយការណ៍ថាមានអ្នកស្លាប់ដោយសារ COVID-19 យ៉ាងហោចណាស់ 44នាក់, រួមទាំង 23នាក់នៅក្នុងរដ្ឋវិចថូរៀ 10នាក់នៅក្នុងរដ្ឋញូសៅវែល និង5នាក់នៅក្នុងរដ្ឋអូស្រ្តាលីខាងត្បូង។
រដ្ឋញូសៅវែលបានរាយការណ៍អំពីករណីឆ្លងថ្មី 13,755ករណីនៅថ្ងៃពុធនេះ បើធៀបទៅនឹងថ្ងៃអង្គារម្សិលមិញមានចំនួន 10,504ករណី។ មានអ្នកជំងឺកូវីដ 1,822នាក់កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ដែលនេះជាចំនួនខ្ពស់បំផុតនៅក្នុងរដ្ឋនេះក្នុងពេល៣ខែចុងក្រោយ។
រដ្ឋអូស្រ្តាលីខាងត្បូងក៏បានរាយការណ៍ពីការកើនឡើងយ៉ាងខ្លាំងនៅក្នុងករណីឆ្លងថ្មី និងការសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនៅថ្ងៃពុធនេះដែរ។
ពិនិត្យមើលនិន្នាការចុងក្រោយបំផុតនៃកូវីដ-19 សម្រាប់ករណីឆ្លងថ្មី ការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងការស្លាប់នៅក្នុងប្រទេសអូស្ត្រាលីនៅទីនេះ។
នៅថ្ងៃសុក្រ រដ្ឋបាលគ្រប់គ្រងទំនិញព្យាបាល (TGA) អាចអនុញ្ញាតិលើពាក្យសុំពីក្រុមហ៊ុនឱសថ Moderna សម្រាប់ឲ្យវ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុននេះ អាចចាក់ជូនដល់កុមារអាយុក្រោម 5 ឆ្នាំបាន។
រដ្ឋមន្ត្រីសុខាភិបាលរដ្ឋគ្វីនស្លេន លោកស្រី Yvette D'Ath បានព្រមានអំពីការកើនឡើងនៃសម្ពាធមកលើប្រព័ន្ធថែទាំសុខភាពរបស់រដ្ឋ។ លោកស្រីបាននិយាយថា បុគ្គលិកសុខាភិបាលជាង ២ ពាន់នាក់ បានធ្លាក់ខ្លួនឈឺដោយសារជំងឺកូវីដ-១៩ និងជំងឺផ្ដាសាយ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Mark Butler បានគាំទ្រដល់ការទាមទាររបស់រដ្ឋមន្ត្រីសុខាភិបាលថ្នាក់រដ្ឋ ដើម្បីពង្រីកការផ្តល់ជូនឱសថប្រឆាំងមេរោគ COVID-19 ដល់ក្រុមប្រជាជនកាន់តែទូលំទូលាយជាងមុន។ ការព្យាបាលប្រឆាំងមេរោគ ឬថ្នាំគ្រាប់ដែលលេបចូលតាមមាត់ទាំងនេះ ត្រូវបានរាយការណ៍ថា អាចការពារជំងឺធ្ងន់ធ្ងរ ការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងការស្លាប់ចំពោះអ្នកដែលកើត COVID-19។
លោករដ្ឋមន្ត្រី Butler បានប្រាប់វិទ្យុ ABC Adelaide ថា លក្ខណៈវិនិច្ឆ័យនៃសិទ្ធិទទួលបានថ្នាំទាំងនេះលើគម្រោងអត្ថប្រយោជន៍ឱសថ (PBS) គឺរឹតត្បិតពេក។
លោកបាននិយាយថា រដ្ឋាភិបាលបានចូលសំដៅទៅកាន់ គណៈកម្មាធិការប្រឹក្សាអត្ថប្រយោជន៍ឱសថ ដែលនឹងមានកិច្ចប្រជុំមួយនៅសប្តាហ៍នេះ ដើម្បីពង្រីកលក្ខណៈវិនិច្ឆ័យសិទ្ធិទទួលបានថ្នាំទាំងនេះ។
.
រដ្ឋវិចថូរៀបានបន្តការប្រកាសអាសន្នរោគរាតត្បាតរយៈពេល 3 ខែទៀត។ សេចក្តីប្រកាសនេះអនុញ្ញាតឱ្យរដ្ឋមន្ត្រីសុខាភិបាលថ្នាក់រដ្ឋចេញបទបញ្ជារោគរាតត្បាតបាន។
រដ្ឋាភិបាលរដ្ឋវិចថូរៀបានអនុញ្ញាតឱ្យនិយោជក ប្រមូលព័ត៌មានពីការចាក់វ៉ាក់សាំងរបស់បុគ្គលិកកម្មករ។ រដ្ឋាភិបាលបាននិយាយថា ខ្លួននឹងជួយនិយោជកក្នុងការចាត់វិធានការសមស្រប ដើម្បីរក្សាកន្លែងធ្វើការ និងកម្លាំងការងាររបស់ពួកគេឱ្យមានសុវត្ថិភាពពីជំងឺកូវីដ-១៩។
ការផ្ទុះឡើងនៃ COVID-19 មួយផ្សេងទៀតត្រូវបានរាយការណ៍នៅឯកន្លែងថែទាំមនុស្សចាស់ St Basil ក្នុងតំបន់ Fawkner នៃទីក្រុងមែលប៊ន។ ការផ្ទុះឡើងត្រូវបានប្រកាសនៅថ្ងៃទី 2 ខែកក្កដា ហើយអ្នករស់នៅក្នុងមណ្ឌល 14 នាក់ និងបុគ្គលិកម្នាក់បានធ្វើតេស្តវិជ្ជមាន COVID-19 ។
កាលពីថ្ងៃចន្ទ Worksafe Victoria បានចោទប្រកាន់មណ្ឌលនេះ ជាមួយនឹងការរំលោភបំពានចំនួន 9ចំណុច នៅក្រោមច្បាប់ស្តីពីសុខភាព និងសុវត្ថិភាពការងារ ជុំវិញការផ្ទុះឡើងនៃឆ្នាំ 2020 ដែលបានឃើញការស្លាប់របស់អ្នករស់នៅក្នុងមណ្ឌលចំនួន 45 នាក់ដោយសារផលវិបាកទាក់ទងនឹងមេរោគឆ្លងនេះ។
វ៉ារ្យង់រងថ្មី BA.2.75 ដែលមានឈ្មោះហៅក្រៅថា "Centaurus" ត្រូវបានរកឃើញនៅក្នុងប្រទេសឥណ្ឌា និងប្រទេសចំនួនដប់ផ្សេងទៀត។ វាត្រូវបានគេនិយាយថាជាអំបូររងនៃ BA.2 ដែលត្រូវបានគេស្គាល់ថាជាវ៉ារ្យ៉ង់បំបាំងកាយរបស់ Omicron ។ អង្គការសុខភាពពិភពលោកមិនទាន់ហៅ BA.2.75 ថាជាការវ៉ារ្យង់ដែលចាប់អារម្មណ៍ ឬព្រួយបារម្ភនៅឡើយទេ ប៉ុន្តែបាននិយាយថាពួកគេកំពុងតាមដានវា។
ចូលអានអំពីវ៉ាក់សាំងកូវីដ-១៩ជាភាសាខ្មែរ។
ស្វែងរកគ្លីនីកធ្វើតេស្តកូវីដ-១៩
ACT New South Wales Northern Territory Queensland
South Australia Tasmania Victoria Western Australia
ចុះបញ្ជីលទ្ធផលតេស្តរហ័ស (RAT) របស់អ្នកនៅទីនេះ ប្រសិនបើអ្នកទទួលបានលទ្ធផលវិជ្ជមាន
ACT New South Wales Northern Territory Queensland
South Australia Tasmania Victoria Western Australia
ស្វែងរក អ្វីដែលអ្នកអាចធ្វើបាន និងមិនអាចធ្វើបាន នៅគ្រប់ទីកន្លែងក្នុងប្រទេសអូស្រ្តាលី។
មុនពេលអ្នកធ្វើដំណើរចេញទៅក្រៅប្រទេស ចូរពិនិត្យតម្រូវការធ្វើដំណើរនិងដំបូន្មានចុងក្រោយគេបង្អស់។
ប្រសិនបើអ្នកត្រូវការជំនួយហិរញ្ញវត្ថុ ចូរពិនិត្យមើលអ្វីជាជម្រើសរបស់អ្នក។
នេះគឺជាជំនួយខ្លះៗក្នុងការស្វែងយល់ពីវគ្គសព្ទនៃកូវីដ-១៩ជាភាសារបស់លោកអ្នក។
អានព័ត៌មានអំពីកូវីដ-១៩ទាំងអស់ជាភាសារបស់អ្នកនៅលើ SBS Coronavirus portal៕

