លោក Infantino ទទួលបានសំឡេងគាំទ្រ១១៥សំឡេងនៅក្នុងការបោះឆ្នោតជុំទីពីរ ដែលមានចំនួនលើសពីសំឡេងភាគច្រើនដែលគេត្រូវការតែ១០៤សំឡេងប៉ុណ្ណោះសម្រាប់សមាជិក២០៧នាក់នេះ។
បេក្ខជនមួយរូបទៀតដែលទទួលបានការគាំទ្រច្រើនដែរនោះគឺលោក Sheikh Salman Bin Ebrahim Al Khalifa នៃប្រទេសបារ៉ែន ដែលទទួលបានសំឡេងគាំទ្រ៨៨សំឡេង។
ប្រធានក្រុម FIFA ថ្មីនេះនិយាយថាលោករំភើបណាស់ក្នុងការទទួលយកតំណែងថ្មីនេះ។
Share

