ព្រះរាជពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃនៅកម្ពុជា ស្លាប់១៤នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍

របាយការណ៍ប៉ូលិសបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស ក្នុងព្រះរាជពិធីបុណ្យអុំទូក រយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ បានកើតឡើង ៣៤លើក បណ្តាលឲ្យស្លាប់ ១៤នាក់ និងរបួសសរុប៥០នាក់។

Cambodia

Phnom Penh's unpredictable traffic. (Christie Cooper) Source: Christie Cooper

របាយការណ៍របស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់​ធ្នាប់​សាធារណៈ នៃ​អគ្គ​ស្នង​ការដ្ឋាន​នគរបាល​ជាតិ​ ដែល​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី១៥ ខែ​វិច្ឆិកា បង្ហាញ​ថា អ្នក​ស្លាប់​ទាំង​១៤​នាក់ ដោយសារ​គ្រោះ​ថ្នាក់​ចរាចរណ៍ រយៈពេល​៣ថ្ងៃ​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក ឆ្នាំ​២០១៦​នេះ គឺមាន​អ្នក​ជិះ​ម៉ូតូ ១០​នាក់ ( មិន​ពាក់​មួក​សុវត្ថិភាព ៨​នាក់ ) រថយន្ត​ធំ ស្លាប់​២​នាក់ និង​ថ្មើរ​ជើង​២នាក់​។

ចំណែក​មូលហេតុ​នៃគ្រោះថ្នាក់ ដោយសារ​ល្បឿន ស្រវឹង ប្រជែង ​មិន​ប្រកាន់​ស្តាំ មិន​គោរព​សិទ្ធិ​ បត់​គ្រោះ​ថ្នាក់ កត្តា​យាន​យន្ត និង​កត្តា​ផ្លូវ។ រីឯ​រាជធានី​ខេត្ត ដែល​គ្រោះ​ថ្នាក់ និង​រង​គ្រោះ រួមមាន៖ ខេត្តកំពង់ធំ ខេត្តកំពត ​តាកែវ ខេត្តព្រៃវែង​ ភ្នំពេញ ខេត្តកំពង់ឆ្នាំង​ កំពង់ស្ពឺ ខេត្ត​បន្ទាយ​មានជ័យ និង​ខេត្ត​បាត់ដំបង។

របាយការណ៍​បង្ហាញថា នាថ្ងៃទី១៣ ខែវិច្ឆិកា ដែលជាថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក​ គ្រោះថ្នាក់ចរាចរណ៍ បាន​កើតឡើង ១២ លើក បណ្តាល​ឲ្យស្លាប់ ៥នាក់ និងរបួស ១៥នាក់។ ចំណែក​នៅ​ថ្ងៃ​ទី១៤​ខែវិច្ឆិកា​ឆ្នាំ២០១៦ ដែលជា​ថ្ងៃ​ទី២​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍ ១២លើក បណ្តាល​ឲ្យស្លាប់ ៦នាក់ និងរបួស ២០នាក់។ រីឯ​គ្រោះ​ថ្នាក់​ចរាចរណ៍​ នៅថ្ងៃ​ទី១៥ ខែវិច្ឆិកា ​ ដែល​ជាថ្ងៃ​ទី៣ នៃព្រះរាជ​ពិធី​បុណ្យ​អុំទូក កើត​មានគ្រោះ​ថ្នាក់ចរាចរណ៍ ​១០លើក បណ្តាលឲ្យ​ស្លាប់ ៣នាក់ និងរបួស ១៥នាក់។ ​

សូមរម្លឹកថា គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវ​គោក រយៈពេល​៣​ថ្ងៃ ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក កាលពី​ឆ្នាំ​២០១៥ បាន​កើត​ឡើង​៥៥​លើក បណ្តាលឲ្យ​ស្លាប់​២៥​នាក់ និង​របួស​សរុប​៧៧​នាក់​៕


1 min read

Published


Share this with family and friends


Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now