រដ្ឋមន្រ្តីក្រសួងកសិកម្មលោក Barnaby Joyce បានប្រកាសនូវការពន្យាពេលដោយគ្មានកាលកំណត់នៃការនាំចូលបង្គាឆៅ និងបង្គាបៃតង (green prawn) បន្ទាប់បីមានជំងឺអុជស ត្រូវបានគេរកឃើញនៅក្នុងបង្គាដែលលក់ទៅឲ្យមនុស្សបរិភោគ។
លោកថា បទចោទប្រកាន់ឧក្រិដ្ឋកម្មកំពុងតែដាក់ប្តឹងលើអ្នកនាំចូលម្នាក់ ខណៈដែល៤នាក់ផ្សេងទៀតកំពុងតែត្រូវបានគេស៊ើបអង្កេត។
ក្នុងពេលជាមួយគ្នានោះដែរ លោក Ian Rossman ម្ចាស់កសិដ្ឋានចិញ្ចឹមបង្គានៅ Queensland ជាទីដែលជំងឺអុចសបានរកឃើញនោះ បានប្រាប់ABCថា លោកខាតបង់អស់រាប់លានដុល្លារ ហើយជំងឺនេះនឹងមិនងាយក្នុងការលុបបំបាត់ទាំងស្រុងនោះទេ៕

