រថយន្តមួយគ្រឿងបើកបុកមនុស្សស្លាប់៣នាក់និង២០នាក់ទៀតរបួស
ប៉ូលិសរដ្ឋវិចថូរៀនិយាយថា មនុស្ស៣នាក់ស្លាប់បន្ទាប់ពីរថយន្តមួយគ្រឿងបានបើកបុកអ្នកដំណើរថ្មើជើងនៅកណ្តាលមណ្ឌលពាណិជ្ជកម្មក្រុងម៉ែលប៊ិន (Melbourne CBD) នៅរសៀលថ្ងៃសុក្រទី២០មករាឆ្នាំ២០១៧នេះ។
1 min read
Published
Updated
By SBS News
Presented by Sopharany Hay
Source: SBS
Skip to article content
Share this with family and friends
ប៉ូលិសឲ្យដឹងថា មនុស្ស២០នាក់ផ្សេងទៀតរងរបួស ហើយជនដែលជាប់ចោទប្រព្រឹត្តបទល្មើសនេះកំពុងស្ថិតក្នុងការឃុំឃាំងរបស់ប៉ូលិស។
ប៉ូលិសបន្ថែមទៀតថា ឧបទ្ទវហេតុនេះមិនមានជាប់ពាក់ព័ន្ធនឹងអំពើភេរវកម្មនោះទេ ប៉ុន្តែវាមានពាក់ព័ន្ធនឹងករណីកាប់ចាក់នៅតំបន់ភាគអាគ្នេយ៍ក្រុងម៉ែលប៊ិនកាលពីព្រឹកមិញនេះ។
លោក Stuart Batesonអ្នកនាំពាក្យម្នាក់ឲ្យដឹងថា បុរសម្នាក់នោះមានចេតនាបើកឡានចូលទៅក្នុងហ្វូងមនុស្ស៕