Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

ក្រុមIS ប្រកាសទទួលខុសត្រូវលើបន្ទុះគ្រាប់បែកនៅស្ថានីយរថភ្លើងទីក្រុងឡុង

ប៉ូលិសអង់គ្លេសកំពុងតែស្វែងរកបុរសម្នាក់ដែលបានដាក់គ្រាប់បែកផលិតនៅតាមផ្ទះមួយគ្រាប់នៅក្នុងរថភ្លើងចំពេលដែលកំពុងតែមមាញឹកក្នុងទីក្រុងឡុង។

British Transport Police at Euston Tube station in central London following the attack.
British Transport Police at Euston Tube station in central London following the attack. Source: Press Association

មនុស្ស​២៩នាក់​រង​របួស​បន្ទាប់​ពី​ទូរ​រថភ្លើង​មួយ​បាន​ផ្ទុះ​ឆេះ​ជា​អណ្តាត​ភ្លើង​ឡើង។

ក្រុម​រដ្ឋ​ឥស្លាម​បាន​ប្រកាស​ទទួល​ខុស​ត្រូវ​លើ​ការ​វាយប្រហារ​នៅ​ស្ថានីយរថភ្លើង​Parsons Green Station នេះ ហើយ​អាជ្ញាធរ​ក៏​បាន​ចាត់​ទុក​ហេតុការណ៍​នេះ​ថា​ជា​អំពើ​ភេរវកម្ម​ផងដែរ។

ចក្រភព​អង់គ្លេស​បាន​បង្កើន​កម្រិត​គម្រាម​កំហែង​ភេរវកម្ម​របស់​ខ្លួន​ទៅ​កម្រិត​ខ្ពស់​បំផុត។

នេះ​ជា​លើក​ទី​ពីរ​ហើយ​ក្នុង​ឆ្នាំ​នេះ ដែល​នាយករដ្ឋ​មន្រ្តី​អង់គ្លេស​បាន​ដំឡើង​ការ​គម្រាមកំហែង​ទៅ​កាន់​កម្រិត​គ្រោះថ្នាក់ ដែល​មាន​ន័យថា “ការ​វាយប្រហារ​ស្ថិត​នៅ​ជិត​បង្កើយ”។

លោកស្រី​នាយករដ្ឋមន្រ្តី Theresa May មានប្រសាសន៍ថា វិធានការ​នានាក្នុងការ​បង្កើន​សន្តិសុខ​គឺ​ចាំ​បាច់​ណាស់​ក្នុងការ​រក្សា​សុវត្ថិភាព​សាធារណជន៕


1 min read

Published

By Sopharany Hay

Source: SBS News



Share this with family and friends


Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now