ផលប្រយោជន៍៥យ៉ាងពីការចេះពីរភាសា

អូស្ត្រាលីជាប្រទេសចំរុះជនជាតិដែលមានប្រជាជននិយាយភាសាជាង៣០០ភាសាដែលធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសមួយដែលមានពហុវប្បធម៌ច្រើនជាងគេនៅលើពិភពលោក។ ដោយឡែកក្មេងៗអូស្ត្រាលីគឺកំពុងលែងមានចំណាប់អារម្មណ៍សិក្សាភាសាបរទេស។ ដូច្នេះតើអ្វីខ្លះទៅជាសារៈសំខាន់ក្នុងការចេះពីរភាសា?

main_image_-_hello_by_dusanmanic_getty_images (1)

Source: Getty Images.jpg

១. ធ្វើឱ្យខួរក្បាលរបស់អ្នកមានសុខភាពល្អដូចអាយុអ្នកដែរ

មាន​ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ពី​ការ​មាន​ទំនាក់​ទំនង​រវាង​ការ​ចេះ​ពីរ​ភាសា​និង​ការ​កាត់​បន្ថយ​មាន​ជំងឺ​ឬ​ក្រោយ​មក​ទៀត​មាន​ជំងឺ​ភ្លេច​ភ្លាំង​។ អ្នក​ដែល​ចេះ​ពីរ​ភាសា គឺ​ធ្វើ​ឱ្យ​ខួរក្បាល​មាន​សុខភាព​ល្អ និង​ជួយ​ទប់​ទល់​ល្អ​ប្រសើរ​ទៅ​នឹង​ផល​ផ្សេងៗ​ដោយ​ការ​កើន​អាយុ។

 brain_by_francesco_carta_fotografo_getty_images
Source: Getty Images.jpg

២. ជំនួយដល់កូនក្មេងក្នុងការរៀនសូត្រ

ក្មេងៗ​មិន​មាន​ផល​លំបាក​ទេ​ក្នុង​ការ​សិក្សា​ភាសា​ច្រើន​ជាង​មួយ ការ​ទទួល​បាន​នូវ​ផល​គឺ​ស្មើ​គ្នា​។ ចំពោះ​ការ​ចេះ​ភាសា​កំណើត មាន​ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា កូន​សិស្ស​សាលា​ដែល​ទទួល​បាន​គុណ​ភាព​សិក្សា​ល្អ​នៅ​ក្នុង​ថ្នាក់​សិក្សា​ភាសា​ទីពីរ ទំនង​ជា​ទទួល​បាន​លទ្ធ​ផល​ល្អ​ជាង​ក្មេង​ផ្សេង​ដែល​មិន​បាន​រៀន។

Image

៣. ធ្វើឱ្យប្រសើរឡើងនៅក្នុងទស្សនៈវិស័យការងារ

និយាយ​ច្រើន​ជាង​មួយ​ភាសា ធ្វើ​ឱ្យ​អ្នក​អាច​ចូល​ទៅ​កាន់​ទីផ្សារ​ការងារ​បាន​ធំ​ទូលាយ ហើយ​ជា​ញឹក​ញាប់​តែង​ទទួល​បាន​ប្រាក់​ខែ​ខ្ពស់។

bilingual_employment_by_andrew_rich_getty
Source: Getty Images.jpg

៤. ភាសាផ្តល់ឱ្យអ្នកស្គាល់ពីវប្បធម៌ច្រើនជាងមួយ

ការ​ចេះ​ពីរ​ភាសា​ផ្តល់​នូវ​ច្រក​ផ្លូវ​ចូល​ទៅ​វប្បធម៌​មួយ​ដែល​អ្នក​ផ្សេង​មិន​អាច​ធ្វើ​បាន។ ភាសា​នំា​ឱ្យ​អ្នក​នូវ​ជំរើស​ផ្សេងៗ​ក្នុង​ការ​បង្ហាញពីអត្តសញ្ញាណរបស់ខ្លួន ហើយ​ធ្វើ​ឱ្យ​អ្នក​ស្គាល់​កាន់​តែ​ជ្រៅ​ថែម​ទៀត ពី​បទ​ពិសោធន៍​របស់​មនុស្ស។

 bilngual_cultural_access_by_getty_images
Source: Getty Images.jpg

៥. ភាសាបង្កើនការយល់ដឹងរបស់អ្នកលើភាសាកំណើត និងផ្តល់ភាពងាយស្រួលក្នុងការសិក្សាភាសាទីបី

រៀន​ភាសា​ទីពីរ​បង្ហាញ​ឱ្យ​អ្នក​ដឹង​ពី​ភាសា​របស់ខ្លួន។ ការ​យល់​ដឹង​ពីការ​ប្រើ​ប្រាស់​ភាសា រួម​ផ្សំ​នឹង​បទ​ពិសោធន៍​ដែល​អ្នក​មាន​ស្រាប់​ក្នុង​ការ​រៀន​ភាសា​ទីពីរ ផ្តល់​ផល​ងាយ​ស្រួល​ក្នុង​ការ​រៀន​ភាសា​ទីបី។

Bilingual child
Source: Getty Images.jpg

តើ​អ្នក​ដឹង​ទេ​ថា​អង្គការ​ UNESCO ប៉ាន់​ប្រមាណ​ថា ប្រសិន​បើ​អ្នក​មិន​ធ្វើ​អ្វីទេ ពាក់​កណ្តាល​នៃ​ភាសា​ជាង​៦០០០​ភាសា​ដែល​និយាយ​សព្វ​ថ្ងៃ​អាច​នឹង​ត្រូវ​បាត់​បង់​នៅ​ចុង​សត​វត្ស​នេះ។

ចង់​ដឹង​បន្ថែម​សូម​ចូល​ទៅ​កាន់​តារាង​ផែន​ទី​ក្នុង​គេហ​ទំព័រ UNESCO ស្តី​អំពី​ភាព​អន្ត​រាយ​នៃ​ភាសា​ពិភព​លោក (world’s endangered languages)៕

ព័ត៌មានពិស្តារ៖


1 min read

Published

Updated

By Marida Chheang




Share this with family and friends


Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now