តំបន់មួយចំនួននៅទីក្រុង សីតុណ្ហភាពអាចឡើងដល់ ៤៤ អង្សាសេ ខណៈផ្នែកខ្លះទៀតនៃរដ្ឋវិចតូរីយ៉ានឹងមានសីតុណ្ហភាពខ្ពស់បំផុតដល់ ៤៦ អង្សាសេ។
ការិយាល័យឧត្តុនិយមបានចេញនូវសេចក្តីព្រមានពីអាកាសធាតុនេះ ដោយរួមមានទាំងខ្យល់បក់រហូតដល់ល្បឿន ១០០គីឡូម៉ែត្រក្នុងមួយម៉ោងផង នៅពេលដែលខ្យល់ត្រជាក់បក់មកដល់នៅម៉ោងប្រមាណ ៤រសៀល។
ថ្ងៃស្អែកនេះ អាជ្ញាធរបានដាក់បម្រាមមិនឲ្យមានការដុតភ្លើងនៅទូទាំងរដ្ឋវិចតូរីយ៉ា ដោយគេបានដាក់កម្រិតគ្រោះថ្នាក់ដែលបណ្តាលមកពីភ្លើងឆេះពីកម្រិតខ្ពស់ ដល់ខ្ពស់បំផុតនៅគ្រប់តំបន់ទាំងអស់នៅក្នុងរដ្ឋ។
ស្នងការគ្រប់គ្រងគ្រោះអាសន្ននៃរដ្ឋវិចតូរីយ៉ា លោក Andrew Crisp បានជំរុញឲ្យពលរដ្ឋឲ្យមានការត្រៀមខ្លួនរួចជាស្រេចប្រសិនបើមានគ្រោះអគ្គិភ័យកើតឡើង ពលរដ្ឋត្រូវចាកចេញពីលំនៅដ្ឋាន និងទៅកាន់កន្លែងណាដែលមានសុវត្ថិភាព។

