ក្មេងស្រីពិការដែលប្រឈមនឹងការនិរទេសចេញពីអូស្រ្តាលី ពេលនេះ​ទទួលបានសិទ្ធិរស់នៅជាអចិន្រ្តៃយ៍ហើយ

ក្មេងស្រីជំទង់ម្នាក់ដែលប្រឈមមុខនឹងការនិរទេសចេញពីប្រទេសអូស្រ្តាលីដោយសារតែពិការភាពរបស់នាងនោះ ឥឡូវនេះទទួលបានសិទ្ធិរស់នៅជាអចិន្ត្រៃយ៍ហើយបន្ទាប់ពីលោករដ្ឋមន្រ្តីជំនួយការផ្នែកអន្តោប្រវេសន៍ពិចារណាសេចក្តីសម្រេចសាជាថ្មី។

Bangladeshi teen faces deportation

Dr Nasrin Haque and daughter Sumaya. Source: SBS News

ក្មេងស្រី​វ័យ​១៦ឆ្នាំ​ឈ្មោះថា Sumaya Bhuitan ដែល​មានអការៈជំងឺ​អូទីស៊ឹម (Autism Spectrum Disorder) ត្រូវ​បាន​គេ​បញ្ជា​ឲ្យ​កក់​សំបុត្រ​យន្តហោះ​​ចាក​ចេញ​ពី​ប្រទេស​អូស្រ្តាលី​នៅ​ថ្ងៃ​សុក្រ​ដោយសារតែ​នាង​ធ្លាក់​ការ​ធ្វើតេស្ត​ពិនិត្យ​សុខភាព​នៅ​ក្នុង​ការ​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​របស់នាង។

ប៉ុន្តែនៅ​រសៀល​ថ្ងៃសុក្រ​ ម្តាយ​របស់នាង Dr. Nasrin Haque បានទទួល​ដំណឹង​ពី​លោក​រដ្ឋមន្រ្តី​ជំនួយ​ការ​ក្រសួងអន្តោប្រវេសន៍ Alex Hawke  ដែល​បាន​ធ្វើ​អន្តរាគមន៍​នៅ​ក្នុង​បញ្ហា​នេះ បន្ទាប់​ពី​ពិចារណា​ដល់​ការ​ចូលរួម​ចំណែក​នៅ​ក្នុង​សង្គម​អូស្រ្តាលី​របស់​ក្រុមគ្រួសារ​នេះ។

Dr. Nasrin Haque បានប្រាប់SBSថា លោកស្រី​បាន​ស្រក់ទឹកភ្នែក​បន្ទាប់​ពី​ទទួល​បាន​នូវ​ដំណឹង​ដ៏ល្អនេះ៕


1 min read

Published

Updated

By Sopharany Hay

Source: SBS News




Share this with family and friends


Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now