យន្តហោះស៊ីវិលម៉ាកBeechcraft ដែលមានផ្ទុកមនុស្ស៥នាក់បានបើកបុកចូលទៅក្នុងផ្សារ DFO នៅEssendon នៅម៉ោងប្រមាណ៩ព្រឹកមិញនេះ។
ប៉ូលិសនិងក្រុមពន្លត់អគ្គីភ័យកំពុងតែស្ថិតនៅកន្លែងកើតហើយ ហើយរូបភាពពីបណ្តាញសង្គមបានបង្ហាញពីផ្សែងខ្មៅហុយចេញពីអាគារនេះ។
រដ្ឋមន្រ្តីទទួលបន្ទុកផ្នែកប៉ូលិសរដ្ឋវិចថូរៀ លោកស្រី Lisa Neville មានប្រសាសន៍ឲ្យដឹងថា យន្តហោះនេះហោះហើរទៅកាន់ King Island ហើយជោគវាសនារបស់អ្នកទាំង៥ដែលជិះនៅលើយន្តហោះនេះនៅមិនទាន់ដឹងច្បាស់នៅឡើយនោះទេ។
ប្រសាសន៍របស់លោកស្រី Lisa Neville ៖ “ មានកម្ទេចកម្ទីយន្តហោះធ្លាក់នៅលើផ្លូវ Freeway ដូច្នេះហើយផ្លូវនេះទំនងជានឹងត្រូវបិទ ឬក៏បិទមួយផ្នែក។ នៅមិនទាន់ដឹងនៅឡើយនោះទេថា តើអ្នកទាំងនោះរងរបួសឬក៏ស្លាប់ ឬក៏យ៉ាងណានោះទេ ប៉ូលិសកំពុងតែនៅកន្លែងកើតហេតុ វាគឺជាឧបទ្ទវហេតុដ៏គួរឲ្យសោកសង្រេងយ៉ាងខ្លាំងមួយ”៕

