Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

អូស្រ្តាលីសម្រេចដកគេហទំព័រជំរឿនចេញបន្ទាប់ពីមានការវាយប្រហារ៤លើក

មានសេចក្តីប្រកាសថាការធ្វើជំរឿនតាមប្រព័ន្ធអនឡាញរបស់អូស្រ្តាលីឆ្នាំនេះទទួលរងការព្យាបាទ វាយប្រហារចំនួន៤ពីបរទេសកាលពីយប់ថ្ងៃអង្គារម្សិលមិញនេះ ហើយចុងក្រោយបំផុតនេះបានធ្វើឲ្យការិយាល័យស្ថិតិអូស្រ្តាលីសម្រេចដកគេហទំព័រនោះចេញវិញ។

Census online 2016 error
Census online 2016 error Source: SBS Khmer

លោក David Kalisch ប្រធាន​ផ្នែក​ស្ថិតិ​នៃ​ការិយាល័យ​នេះ​បាន​ប្រាប់ ABCថា ការ​វាយ​ប្រហារ​ចំនួន​៣​ដំបូង​​ធ្វើ​ឲ្យ​មាន​ការ​អាក់​ខាន​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ ប៉ុន្តែ​បែបបទឯកសារ​ចំនួន​២លាន​ត្រូវ​បាន​រក្សា​ទុក​យ៉ា​ងមាន​សុវត្ថិភាព​រួច​រាល់​ហើយ។

បន្ទាប់​ពី​មាន​ការ​វាយ​ប្រហារ​លើក​ទី​៤​នៅ​ក្រោយ​ម៉ោង ​៧​និង​៣០នាទីបន្តិចម៉ោង​ស្តង់​ដារ​ភាគខាង​កើត​អូស្រ្តាលីកាលពីយប់​មិញនោះ​ លោកថា​ការិយាល័យ​ស្ថិតិអូស្រ្តាលី​បាន​សម្រេច​ដក​គេហទំព័រ​នោះ​ចេញ​វិញ​ដើម្បី​ការពារ​​​បូរណភាព​របស់​ទិន្នន័យ​ទាំងនេះ។


1 min read

Published

Updated

Presented by Sopharany Hay



Share this with family and friends


Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now