អ្វី​ដែល​អ្នក​ត្រូវ​ដឹង​ពី​វ៉ាក់សាំង​បង្ការ​កូវិដ-19 និង​ដូស​ជំរុញ

ខណៈដែលការឆ្លើយតបរបស់អូស្ត្រាលីចំពោះការឆ្លងរាលដាលជំងឺកូវិដ-19 នៅតែបន្តពេលមានការឆ្លងមេរោគអំបូរថ្មីអូមីក្រុង ការជំរុញឲ្យមានការចាក់ថ្នាំបង្ការដូសជំរុញក៏កាន់តែមានខ្លាំងដែរ។ ខាងក្រោមនេះជាអ្វីដែលអ្នកត្រូវដឹង។

The Coordinator General of Operation COVID Shield Lieutenant General John Frewen receives his COVID-19 vaccination booster dose at Erindale Pharmacy in Canberra, Tuesday, December 14, 2021. (AAP Image/Lukas Coch) NO ARCHIVING

The Coordinator General of Operation COVID Shield Lieutenant General John Frewen receives his COVID-19 vaccination booster dose in Canberra. Source: AAPAAP Image/Lukas Coch

ការ​សម្រេច​បាន​អត្រា​ចាក់​វ៉ាក់សាំង​ខ្ពស់​នៅ​តាម​បណ្តា​រដ្ឋ និង​ដែន​ដី​ទាំង​ឡាយ​ ធ្វើ​ឲ្យ​អូស្ត្រាលី​បើក​ដំណើរ​ការ​ជើង​ហោះ​ហើរ​អន្តរជាតិ​ឡើង​វិញ និង​បាន​បន្ធូរ​បន្ថយ​ការ​ដាក់​កំហិត​ផ្សេងៗ​ជាច្រើន។ 

ប៉ុន្តែ​អាជ្ញាធរ​រំពឹង​ថា​អត្រា​​ឆ្លង​នឹង​មាន​ការ​កើន​ឡើង​ដោយ​សារតែ​មាន​ការ​ឆ្លង​​មេរោគ​អំបូរ​ថ្មី​អូមីក្រុង និង​ដែល​តា​ដែល​ជា​អំបូរ​មាន​ការ​ឆ្លង​ខ្លាំង។ អាជ្ញាធរ​សុខាភិបាល​កំពុង​ធ្វើ​ការ​អំពាវ​នាវ​ដល់​ពលរដ្ឋ​ឲ្យ​មក​ចាក់វ៉ាក់សាំង​បង្ការ​ដូស​ជំរុញ​ដើម្បីទទួល​បាន​ការ​ការពារ​ខ្លួន​កាន់​តែ​ខ្លាំង។

បច្ចេក​វិទ្យា​ក្នុង​ការ​ផលិត​វ៉ាក់សាំង​បង្ការ​ដូស​ជំរុញ​ដូច​គ្នា​នឹង​ការ​ការ​ចាក់​វ៉ាក់សាំង​ដូស​ទីមួយ និង​ដូស​ទីពីរ​ដែរ។ 

"ដូស​ជំរុញ​មាន​សារៈ​សំខាន់​ណាស់​ដើម្បី​ផ្តល់​ប្រព័ន្ធ​ការពារ​បន្ថែម ជា​ពិសេស​ពេល​ដែល​មេរោគ​អំបូរ​អូមីក្រុង​អាច​នឹង​មាន​ការ​ឆ្លង​រាល​ដាល​នៅ​ទូទាំង​ពិភព​លោក"។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​ក្នុង​ខែ​ធ្នូ​នេះ​ពី​អគ្គលេខា​ធិការក្រសួង​សុខាភិបាល​លោក Brendan Murphy។

យុទ្ធនាការចាក់ដូសជំរុញ

កាល​ពី​ដើម​ខែ​ធ្នូ​នេះ​រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​សហព័ន្ធ​លោក Greg Hunt បាន​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ដូសជំរុញ​នៅ​ទូទាំង​ប្រទេស​មុន​ពេល​រដូវ​វិស្សមកាល​នេះ ដោ​យ​លោក​លើក​ទឹក​ចិត្ត​ពល​រដ្ឋ​អូស្ត្រាលី​ឲ្យ​ចាក់​វ៉ាក់សាំង​បង្ការ​ដូស​ជំរុញ​នេះ​ឲ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដោយ​សារ​តែ​មាន​ការ​ព្រួយបារម្ភ​ថា​ពលរដ្ឋ​ដែល​បាន​ចាក់​វ៉ាក់សាំង​បាន​ពីរ​ដូស​រួ​ចហើយ​​អាច​មាន​ការ​ការ​ពារ​មិន​ពេញ​លេញ​ពី​មេរោគ​អំបូរ​ថ្មី​អូមីក្រុង។​

ជា​លទ្ធផល​ក្រុម​ផ្តល់​ប្រឹក្សាបច្ចេក​ទេស​វ៉ាក់សាំង  (ATAGI) បាន​សម្រេច​កំណត់​ រយៈ​ពេល​ ក្នុងការ​ទទួល​វ៉ាក់សាំង​ដូស​ជំរុញ​ពី​6 ខែ​បន្ទាប់​ពី​ចាក់វ៉ាក់សាំង​បង្ការ​ពេញ​លេញ មក​ត្រឹម​រយៈ​ពេល​ប្រាំ​ខែ​វិញ។ 

មាន​ពលរដ្ឋ​អូស្ត្រាលី​រហូត​ដល់ 1.5 លាន​នាក់​អាច​ទទួល​ការ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​ភ្លាមៗ​បាន។ 

ATAGI ក៏​បាន​ផ្តល់ ការអនុញ្ញាត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​ Moderna សម្រាប់​ប្រើ​ជា​ដូស​ជំរុញ​ដូច​គ្នា​នឹង​វ៉ាក់សាំង​ Pfizer​ ដែរ។

ដើម្បី​លើ​ក​កម្ពស់​ការ​ចូលរួម​ចាក់​វ៉ាក់សាំង​បង្ការ​ដូស​ជំរុញ រដ្ឋាភិបាល​ថ្នាក់​រដ្ឋ និងសហព័ន្ធ បាន​បើក​  យុទ្ធនាការ​ចាក់​ដូស​ជំរុញជាច្រើន នៅ​ទូទាំង​ប្រទេស។

ការចាក់វ៉ាក់សាំងដូសជំរុញដល់មនុស្សចាស់

បើ​តាម ក្រុមផ្តល់​ប្រឹក្សា​របស់​រដ្ឋា​ភិបាល​ បាន​ឲ្យ​ដឹង​ថា​ពលរដ្ឋ​ទាំង​ឡាយ​ណា​ដែល​មាន​អាយុ​70ឆ្នាំឡើង និង​ពលរដ្ឋ​ដែល​មាន​អាយុ​ចាប់​ពី 65ឆ្នាំហើយ​មាន​បញ្ហា​សុខភាព​រាំ​រ៉ៃ ពលរដ្ឋ​ដែល​មាន​ប្រព័ន្ធ​ការពារ​រាង​កាយ​ខ្សោយ និង​ពលរដ្ឋ​ជន​ជាតិ​ដើម Aboriginal and Torres Strait Islander ដែល​មាន​អាយុ​លើស​ពី 50ឆ្នាំ​ និង​មាន​បញ្ហា​សុខភាព​រាំ​រ៉ៃ​មាន​ហានិភ័យ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ធ្ងរ​​ប្រសិនបើ​ឆ្លង​វីរុស​កូរ៉ូណា។

បើ​តាម​ស្ថិតិ​ពី​ក្រសួង​សុខាភិបាល​សហព័ន្ធ​ឲ្យ​ដឹង​ថា​ចាប់​ពី​ខែ​មករា​ឆ្នាំ 2020 មក​មាន​ពលរដ្ឋ​វ័យ​ចំណាស់​1910 នាក់​បាន​បាត់​បង់​ជីវិត​ដោយ​សារ​តែ​ COVID-19។
PM Morrison received his COVID-19 booster vaccination with elderly Jane Malysiak in NSW.
PM Scott Morrison received his COVID-19 booster vaccination alongside Jane Malysiak in NSW. Source: SMH POOL
ហានិភ័យ​ក្នុង​ការ​ឆ្លង​មេរោគ​អំបូរ​ដែល​តា និង​អូមីក្រុង​មាន​កាន់​តែ​ខ្ពស់ ហើយ​វ៉ាក់សាំង​បង្កា​រ​ប្រាកដ​ជាកាត់បន្ថយ​ហានិភ័យ​ក្នុង​ការ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ធ្ងរ​ ឬ​ស្លាប់​ដោយ​សារ​តែ​មេរោគ​នេះ។

ពលរដ្ឋ​អូស្ត្រាលី​វ័យ​ចំណាស់​គឺជា​ក្រុម​ទីមួយ​ហើយ​ដែល​ត្រូវ​ទទួល​វ៉ាក់សាំង​បង្ការ​ដូស​ជំរុញ​នៅក្នុង​កម្មវិធី​ចាក់​វ៉ាក់សាំង​ថ្នាក់​ជាតិ។

ពលរដ្ឋ​អូស្ត្រាលី​អាយុ​ចាប់​ពី​​18ឆ្នាំ​ឡើងអាច​ទទួល​ចាក់​វ៉ាក់សាំង​ ប្រភេទមួយ​ណា​ក៏​បាន​ក្នុង​ចំណោម​វ៉ាក់សាំង​ទាំង​ពីរ​ប្រភេទ​ដែល​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ដោយ​រដ្ឋា​ភិបាល។

អ្នក​ស្នាក់​នៅ​មណ្ឌល​​មនុស្ស​ចាស់​អាចទទួល​ការ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​នៅ​តាម​គ្លីនិក​ចាក់វ៉ាក់សាំង​របស់​រដ្ឋា​ភិបាល​សហព័ន្ធ។ 

អ្នក​គ្រប់​គ្រង​មណ្ឌល​ស្នាក់​នៅ​នឹង​ធ្វើ​ការ​ពិភាក្សាពី​ការ​ណាត់​ជួប​​ជាមួយ​អ្នក​ស្នាក់​នៅ ឬ​អ្នក​ធ្វើ​ការ​សម្រេ​ចចិត្ត​ជំនួស​គេ​​ដែល​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​ចាក់​វ៉ាក់សាំង​បង្ការ​ដូស​ជំរុញ​នេះ។ 

សូម​ស្វែ​ងរក​ដំបូន្មាន​បន្ថែម​ស្តីពី​ការ​ចាក់​វ៉ាក់សាំង​សម្រាប់​អ្នក​ស្នាក់​នៅ​មណ្ឌល​ថែ​ទាំ​មនសុ្ស​ចាស់​ នៅទីនេះ ឬ​ធ្វើ​ការ​កក់​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ នៅទីនេះ

ការចាក់វ៉ាក់សាំងសម្រាប់កុមារ

រដ្ឋ​បាល​គ្រប់​គ្រង​ឱសថ និង ATAGI បាន​ផ្តល់​ការអនុញ្ញាត​បណ្តោះ​អាសន្ន​ដល់​វ៉ាក់សាំង Pfizer សម្រាប់​ចាក់​លើ​កុមារ​ដែល​មាន​អាយុ​ពី​ 5 ដល់ 11ឆ្នាំ។

ការ​ផ្តល់​ការ​អនុញ្ញាត​នេះ​ផ្អែក​ទៅ​លើ​លទ្ធផល​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​ថ្មីៗ​មួយ​ដោយ​បង្ហាញ​ថា​វ៉ាក់សាំង​នេះ​មាន​ប្រសិទ្ធភាពខ្ពស់​បំផុត​ ហើយ​ផល​រំខាន​មាន​តែ​តិច​តួច​បំផុត​ប៉ុណ្ណោះ។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់  ATAGI។

លោក​អ្នក​អាច​ កក់​ចាក់វ៉ាក់សាំង​បង្កា​រសម្រាប់​កុមារ​ ចាប់​ពីពេល​នេះ​ទៅ ហើយ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​នឹង​ចាប់​ផ្តើម​ធ្វើ​ចាប់​ពីថ្ងៃទី10 ខែ​មករា​ ឆ្នាំ 2022នេះ។

លោក​អ្នក​អាច​នាំ​កូន​ទៅ​ចាក់​វ៉ាក់សាំ​បង្ការ​ជាមួយ​វេជ្ជ​បណ្ឌិត (GPs) សេវាកម្ម​សុខាភិបាល​ជន​ជន​ជាតិ​ដើម តាម​ឱសថ​ស្ថាន និង​គ្លីនិក​ចាក់​វ៉ាក់សាំង​របស់​រដ្ឋ និង​រដ្ឋាភិបាលសហព័ន្ធ។
child vaccinated
Vaccinating children can help reduce community transmission and prevent them passing the virus onto the wider community. Source: Getty Images
ATAGI បាន​ផ្តល់​យោបល់​ឲ្យ​ទុក​ចន្លោះ​ពេល 8សប្តាហ៍​រវាង​ដូស​ទាំង​ពីរ ប៉ុន្តែ​ចន្លោះរយៈ​ពេល​នេះ​អាច​កាត់បន្ថយ​មក​ត្រឹម​បី​សប្តាហ៍​ក្នុង​ករណី​ពិសេស​ដូច​ជា​នៅ​កន្លែង​មាន​ការ​ផ្ទុះ​ការ​ឆ្លងខ្លាំង​​ជាដើម។

កុមារអាយុ​ពី 5 ដល់ 11ឆ្នាំ ដែល​មាន​កត្តា​ហានិភ័យ​សុខភាព​ក្នុង​ការ​ធ្លាក់​ខ្លួន​ឈឺ​ខ្លាំង កុមារ​ជន​ជាតិ​ដើម Aboriginal and Torres Strait Islander និង​កុមារ​រស់​នៅក្នុង​ស្ថាន​ភាព​មាន​មនុស្ស​ច្រើន ឬ​នៅ​តំបន់​ដែល​មាន​ផ្ទុះ​ការ​ឆ្លង​ច្រើននឹងទទួល​បាន​អត្ថ​ប្រយោជន៍​ការ​ពារ​ពី​វ៉ាក់សាំង​បង្ការ​កូវិដ-19 ដោយ​សារ​តែ​ពួកគេ​មាន​ហានិភ័យ​កាន់​តែ​ខ្ពស់ក្នុង​ការ​ប៉ះពាល់​នឹង​អ្នក​ឆ្លង។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​ពី  ATAGI។

កុមារ​ក្នុង​ចន្លោះអាយុ​នេះ​ដែល​បាន​ឆ្លង​កូវិដ-19 នៅ​តែ​អាច​ទទួល​ចាក់​វ៉ាក់សាំង​បាន​បន្ទាប់​ពី​គេ​ជា​សះ​ស្បើយ​ពី​ជំងឺ។

បរិមាណ​វ៉ាក់សាំង​ដែល​ត្រូវ​ផ្តល់​ដល់​កុមារ​ មាន​ភាព​ខុស​គ្នា​ពីបរិមាណ​វ៉ាក់សាំង​ផ្តល់​ជូន​មនុស្ស​ពេញ​វ័យ​គឺ​ត្រូវ​ចាក់​ក្នុ​ង​បរិមាណ 10មីក្រូ​ក្រាម​ប៉ុណ្ណោះ បើ​ធៀប​ទៅ​នឹង​បរិមាណ​ដែល​ផ្តល់​ជូន​ពលរដ្ឋ​អាយុ​ចាប់​ពី 12ឆ្នាំ​ឡើង​ទៅ​ដែល​មាន​រហូត​ដល់ 30មីក្រូក្រាម។

សម្រាប់​កុមារ​​ដែល​ឈាន​ចូល​អាយុ 12ឆ្នាំបន្ទាប់​ពី​ចាក់​ដូស​ទីមួយរួច​ហើយ​អាច​ទទួល​វ៉ាក់សាំង​បង្ការ​កូវិដ-19​ រូបមន្ត​ផ្សំ​គ្នា (វ័យ​ជំទង់/​មនុស្ស​ពេញ​វ័យ) ដើម្បីបំពេញ​ដល់​ដូស​ទីមួយ​របស់​គេ។

តើខ្ញុំអាចស្វែងរកជំនួយបន្ថែមនៅទីណាបាន?

បន្ទាប់​ពី​អង្គការ​សុខភាព​ពិភពលោក​ប្រកាស​ថា​មេរោគ​អំបូរ​អូមីក្រុង "ជា​អំបូរ​ដែល​មាន​ការ​ព្រួយបារម្ភ" រដ្ឋាភិបាល​សហព័ន្ធ​បាន​ខិត​ខំ​បើក​យុទ្ធនាការ​ជាថ្មី​ដើម្បី អប់រំ​ដល់​ពលរដ្ឋ​ពីការ​ចាក់​វ៉ាក់សាំង​បង្ការ​ដូស​ជំរុញ។
International students return to Australia
Booster doses provide an added layer of protection. Source: AAPAAP Image/Bianca De Marchi
លេខាទីមួយ​ទទួល​បន្ទុក​ការ​ឆ្លើយ​តប​បឋម​លើ COVID-19 វេជ្ជ​បណ្ឌិត Dr Lucas De Toca ពន្យល់ ថា​ហេតុ​អ្វី​បាន​ជា​វ៉ាក់សាំង​ដូស​ជំរុញ​មាន​សារៈ​សំខាន់​សូម្បី​តែ​ជម្រើស​ក្នុងការ ព្យាបាល​ កាន់​តែ​មាន​ច្រើន។

"មក​ទល់​ពេល​នេះ​គ្មាន​ថ្នាំ​ព្យាបាល​ណា​មួយ​ដែល​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការ​ព្យាបាល​កូវិដ-19​នោះ​ទេ"។ អ្នក​អាច​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​បន្ទាប់​ពី​បាន​ចាក់​ដូស​ទីពីរបាន 5ខែ​មុន ហើយ​កាល​បរិច្ឆេទ​ក្នុង​ការ​ចាក់វ៉ាក់សាំង​ដូស​ទីពីរ​នេះ​មាន​កត់​ត្រានៅក្នុង​ប័ណ្ណ​ចាក់​វ៉ាក់សាំង​ឌីជីថល​របស់​អ្នក។

ចាប់​ពីថ្ងៃទី 15 ខែ​ធ្នូ​នេះ​ទៅ ការ​កក់​ចាក់​វ៉ាក់សាំង​ទាំង​អស់​ដោយ​រួម​ទាំង​ការ​កក់​ចាក់​វ៉ាក់សាំង​សម្រាប់​កុមារ​ផង​ អាច​ធ្វើ​បាន​តាមរយៈ ការ​ស្វែង​រក​កន្លែង​ចាក់វ៉ាក់សាំង។ 

លោក​អ្នក​អាច​មើល​ការ​ដាក់​កំហិត​ផ្សេងៗ​នៅ​តាម​រដ្ឋ​របស់​អ្នក​តាមរ​យៈ ការ​តាម​ដាន​ការ​ដាក់​កំហិត​ផ្សេងៗ

ប្រសិន​បើ​លោក​អ្នក​ត្រូវ​ការ​អ្នក​បក​ប្រែ​ដើម្បី​ស្វែង​រក​ព័ត៌មាន​បន្ថែម​ពីកូវីដ-19 លោក​អ្នក​អាច​ទូរសព្ទ​ទៅកាន់  សេវាកម្មបក​ប្រែអូស្ត្រាលី តាម​លេខ 1800 131 450។

សម្រាប់​ព័ត៌មាន​បន្ថែម​ស្តីពីការ​កក់​ការ​ចាក់វ៉ាក់សាំង​បង្ការ​កូវិដ-19 សូម​ទូរសព្ទ​ទៅ​ខ្សែ​ទូរស័ព្ទ​ផ្តល់​ជំនួយកូវិដ-19 តាម​លេខ  1800 020 080។

សម្រាប់​ព័ត៌មាន​បន្ថែម​ស្តីពី COVID-19, សូម​ទាក់​ទង​ទៅ​វេជ្ជ​បណ្ឌិត​របស់​លោក​អ្នក ឬ​អ្នក​មាន​អាជីព​សុខាភិបាល។ 

ខណៈ​ដែល​ដំបូន្មាន​ស្តីពី​វ៉ាក់សាំង​បន្ត​មាន​ជារឿយៗ សូម​តាម​ដាន​ព័ត៌មាន​ថ្មីៗ​ដោយ​មើល  SBS Coronavirus Portal ដើម្បី​អាន​ព័ត៌មាន​ជាភាសា​របស់​អ្នក។


Share

Published

Updated

By Vrishali Jain

Share this with family and friends


Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service