សេចក្តីព្រមាន៖ ព្យុះរលកសមុទ្រស៊ូណាមិអាចនឹងបោកបក់ជាថ្មីនៅជប៉ុន មានសេចក្តីព្រមានថានឹងមានខ្យល់ព្យុះរលកសមុទ្រស៊ូណាមិ(Tsunami)បោកបក់ ក្នុងពេលឆាប់ៗខាងមុខនេះ នៅក្នុងប្រទេសជប៉ុន បន្ទាប់ពីមានរញ្ជួយដីកម្រិត៦,៩បានបោកបក់មកលើក្រុង Fukushima ។ 1 min read
Published 22 November 2016 11:17am
Updated 22 November 2016 11:20am
Source: SBS World News Radio
Available in other languages Skip to article content Share this with family and friends
រញ្ជួយដីនេះបានកើតឡើងនៅម៉ោង៦ព្រឹកម៉ោងក្នុងតំបន់ ដោយមានជម្រៅ១០គីឡូម៉ែត្រ នៅចម្ងាយប្រមាណជា២៥០គីឡូម៉ែត្រពីទីក្រុងតូក្យូ។
ពលរដ្ឋក្នុងតំបន់បានទទួលដំណឹងឲ្យភៀសខ្លួនចេញពីតំបន់ឆ្នេរ Fukishima នេះជាបន្ទាន់ ព្រោះថា អាចនឹងមានព្យុះរលកសមុទ្រស៊ូណាមិដែលមានកំពស់រហូតដល់ទៅ៣ម៉ែត្របោកបក់មកលើតំបន់នេះ៕