Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

មនុស្សយ៉ាងហោចណាស់៥នាក់ស្លាប់នៅក្នុងការបាញ់ប្រហារនៅព្រលានយន្តហោះរដ្ឋFlorida

ខ្មាន់កាំភ្លើងម្នាក់បានបើកការបាញ់ប្រហារមួយនៅកន្លែងផ្ទេរឥវ៉ាន់នៅឯព្រលានយន្តហោះ Fort Lauderdale ក្នុងរដ្ឋFlorida ដែលបានសម្លាប់មនុស្សអស់យ៉ាងហោចណាស់៥នាក់នោះ កំពុងស្ថិតនៅក្នុងការឃុំឃាំង។

Airport Shooting in Florida - AAP Image/ EPA/GIORGIO VIERA
Firemen and ambulances wait outside the Fort Lauderdale's airport in Florida, 06 January 2017, after a gunman opened fire killing five people EPA/GIORGIO VIERA Source: EFE

មន្រ្តីប៉ូលិស​ក្នុង​តំបន់​បាន​អះអាង​ថា មនុស្ស​៥នាក់​បាន​ស្លាប់​និង​៨នាក់​ផ្សេងទៀត​រង​របួស​នៅ​ក្នុង​ហេតុការណ៍បាញ់​ប្រហារ​កាល​ពី​ថ្ងៃ​ចន្ទ​ទី​៦​មករា​ឆ្នាំ​២០១៧នេះ។

អ្នក​ធ្វើដំណើរ​ម្នាក់​ឈ្មោះថា Lori និយាយថា​ ឈុតឆាកនោះមាន​សភាព​ចលាចល​ជាខ្លាំង។

អ្នកនាង​និយាយថា​ពួកគេ​បាន​លឺសំឡេង​កាំភ្លើង​និង​សំឡេង​ប្រាប់​ឲ្យ​រត់។

តម្រួតនៅ Broward County លោក​Scott Israel និយាយថា សមត្ថកិច្ច​កំពុងតែ​សាកសួរ​ចម្លើយ​ជនសង្ស័យ​។

នាយក​គ្រប់គ្រង​ព្រលានយន្តហោះ លោក Mark Gale និយាយថា ប្រតិបត្តិការណ៍​នៅ​ព្រលានយន្តហោះ​ត្រូវ​បាន​ផ្អាក ហើយ​គេនៅ​មិនទាន់​ច្បាស់នោះទេ​ថា​នឹង​បើក​ដំណើរ​ការ​ឡើងវិញ​នៅ​ពេល​ណានោះ៕


1 min read

Published

Updated

By SBS News

Presented by Sopharany Hay

Source: SBS



Share this with family and friends


Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now