SKIP TO MAIN CONTENT

ជនជាតិ​អូស្ត្រាលី​ឆ្លើយ​ថា “យល់ព្រម” លើ​ច្បាប់​រៀប​ការ​ភេទ​ដូចគ្នា!

តើច្បាប់គួរតែត្រូវបានផ្លាស់ប្តូរដែរឬទេ ដោយអនុញ្ញាតិឱ្យដៃគូដែលមានភេទដូចគ្នារៀបការ?

People gather in front of the State library of Victoria in Melbourne for the outcome of the Same Sex Marriage vote.
People gather in front of the State library of Victoria in Melbourne for the outcome of the Same Sex Marriage vote. Wednesday, November 15, 2017. Source: AAP

1 min read

Published

By Marida Chheang



Skip to article content

លទ្ធ​ផល​ស្ទង់មតិ​ប្រចំា​ប្រទេស​អូស្ត្រាលី លើ​ការ​ផ្លាស់​ប្តូរ​ច្បាប់​រៀប​ការ​ភេទ​ដូច​គ្នា​បាន​ចេញ​ហើយ!

ប្រជាជន​អូស្ត្រាលី​ដែល​មានសិទ្ធិ​បោះឆ្នោត បាន​បោះឆ្នោត​ថា “យល់ព្រម” ឬក៏ ”YES” គឺគំាទ្រ​ឱ្យច្បាប់​គួរតែផ្លាស់​ប្តូរ ដោយ​អនុញ្ញាតិ​ឱ្យ​ដៃ​គូដែល​មាន​ភេទ​ដូចគ្នា​រៀបការ ដែល​មាន​សម្លេង 7,817,247 ឬក៏​ស្មើ61.6% ចំណែក​អ្នក​ដែល​មិន​យល់​ព្រម​គឺ​មាន​ចំនួន 4,873,987 ឬក៏​ស្មើ38.4%។

ប្រជាជន​អូស្ត្រាលី ជាង​១២​លាន​នាក់បាន​ចូលរួម​បោះ​ឆ្នោត​ស្ទង់​មតិនេះ ហើយ​ជា​លទ្ធផល​ស្ទើរតែ 80%នៃ​ប្រជាជន​បាន​ធ្វើការ​ឆ្លើយ​តប។

ការិយាល័យ​ស្ថិតិ​អូស្ត្រាលី បាន​ផ្តល់​លទ្ធផល​ថា អ្នក​ចូលរួម​បញ្ចេញ​មតិបាន​ធ្វើកា​រគំាទ្រ “YES” ខ្លាំងក្លា​នៅ​គ្រប់​រដ្ឋ​និងរដ្ឋធានី​ដែនដី លើក​លែង​តែ​រដ្ឋធានីដែនដី​ខាងជើង។

 


Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now