ពលរដ្ឋកាន់លិខិតឆ្លងដែនអូស្រ្តាលីគ្មានបញ្ហាក្នុងការសុំទិដ្ឋាការទៅអាម៉េរិកនោះទេ

នាយករដ្ឋមន្រ្តីអូស្រ្តាលីលោក Malcolm Turnbull បានអះអាងថា ពលរដ្ឋដែលកាន់លិខិតឆ្លងដែនអូស្រ្តាលីនឹងអាចធ្វើដំណើរទៅសហរដ្ឋអាម៉េរិកបានតាមធម្មតា។

US Visa

Source: SBS

ការ​អះ​អាង​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​ថ្កោល​ទោស​យ៉ាង​ទូលំទូលាយ​ទាំង​នៅ​ក្នុង​សហរដ្ឋ​អាម៉េរិក​ផ្ទាល់​និង​នៅ​ក្រៅ​ប្រទេស​ ក្រោយ​ពី​រដ្ឋបាល​លោក​ ដូណាល់ ត្រាំ​បាន​សម្រេច​ហាម​ពលរដ្ឋ​មក​ពី​ប្រទេស​អ៊ីរ៉ង់ អ៊ីរ៉ាក់ ស៊ីរី លីប៊ី សូម៉ាលី និង​យ៉េមិន​មិន​ឲ្យ​ចូល​ក្នុង​ប្រទេស​ខ្លួន ថែម​ទាំង​បញ្ឈប់​ជន​ភៀស​ខ្លួន​ ជាបណ្តោះអាសន្ន​ទៀតផង។

ចក្រភព​អង់គ្លេស និង​កាណាដា បាន​ទទួល​ការលើក​លែង​ចេញ​ពី​បញ្ជី​នេះ​រួច​ទៅ​ហើយ។

ថ្លែង​នៅ​ក្នុង​សារព័ត៌មាន​ Sky News លោក Turnbull និយាយថា អូស្រ្តាលី​ក៏​ត្រូវ​បាន​លើក​លែង​ដែរ។

លោក Turnbull៖ “ អ្នក​ដែល​កាន់​លិខិត​ឆ្លង​ដែន​អូស្រ្តាលី មិនថា​អ្នក​នោះ​មាន​ដើម​កំណើត​នៅ​ប្រទេស​ណា ឬ​ក៏​មាន​សញ្ជាតិ​ពីរ​ ឬក៏​ពួកគេ​កាន់​លិខិត​ឆ្លង​ដែន​មួយ​ទៀតនោះទេ នឹង​នៅ​តែ​ទទួល​ស្វាគមន៍​ឲ្យ​ចូល​ទៅ​ក្នុង​សហរដ្ឋអាម៉េរិក​តាម​វិធី​ធម្មតា​ដូច​មុន​ដដែល”៕


Share

Published

Updated

By SBS News
Presented by Sopharany Hay
Source: SBS

Share this with family and friends


Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service
ពលរដ្ឋកាន់លិខិតឆ្លងដែនអូស្រ្តាលីគ្មានបញ្ហាក្នុងការសុំទិដ្ឋាការទៅអាម៉េរិកនោះទេ | SBS Khmer