ឆ្នេរសមុទ្រ២១កន្លែងនៅម៉ែលប៊ិនមានទឹកមិនស្អាត

អាជ្ញាធរក្នុងរដ្ឋវិចថូរៀកំពុងតែព្រមានពីគ្រោះថ្នាក់នៃជំងឺផ្តាសាយពោះវៀន រាករូស ក្អូតចង្អោរ នៅតាមឆ្នេរសមុទ្រក្នុងក្រុងម៉ែលប៊ិន ដោយសារតែខ្យល់ព្យុះកាលពីពេលថ្មីៗបានហូរនាំលាមកចូលទៅក្នុងសមុទ្រ នៅឆ្នេរ Port Phillip Bay។

Beach at hot wheather

Middle Park Beach in Melbourne Source: AAP

គេហទំព័រ​របស់​អាជ្ញាធរ​ការ​ពារ​បរិស្ថាន​រដ្ឋ​វិចថូរៀ (EPA) បាន​រាយ​ឈ្មោះ​ឆ្នេរ​ចំនួន​២១​ក្នុង​ចំណោម​ឆ្នេរ​៣៦​កន្លែង​ដែល​ខ្លួន​បាន​ត្រួត​ពិនិត្យ​នៅ​ជុំវិញ​នោះថា មាន​គុណភាព​ទឹក​ទាប មាន​ន័យ​ថា​ទឹកនោះ​មិន​សាកសម​ឲ្យ​ចុះ​ហែល​លេង​នោះទេ។

ឆ្នេរ​ដែល​មិន​ទឹក​មិនស្អាត​ទាំង​នោះ​លាតសន្ធឹង​ពី Werribee South ស្ថិតនៅនិរតី​ក្រុងម៉ែលប៊ិន រហូត​ទៅដល់​ជាយ​សមុទ្រ​នៅ តំបន់ Frankston, ស្ថិតនៅ​ប៉ែកអាគ្នេយ៍​ក្រុងម៉ែលប៊ិន។

អាជ្ញាធរ​និយាយថា កាកសំណល់​លាមក​ទាំង​នេះ​បាន​ហូរ​ចូល​ទៅ​ក្នុង​សមុទ្រ​ក្រោយ​ពី​មាន​ព្យុះ​ភ្លៀងយ៉ាង​ខ្លាំង​កាល​ពី​សប្តាហ៍មុន ព្រម​ជាមួយ​នឹង​ភ្លៀង​ធ្លាក់​បន្តិចបន្តួច​នា​ពេល​ថ្មីៗនេះ​ផងដែរ ប៉ុន្តែ​ឆ្នេរ​នឹង​ត្រឡប់​មក​ជា​ធម្មតា​វិញ​ក្នុង​ពេល​២៤ម៉ោង​ទៅ​៤៨ម៉ោង​ប្រសិន​បើ​មេឃឈប់ភ្លៀង៕


1 min read

Published

Updated

By SBS News

Source: SBS



Share this with family and friends


Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now