អូស្រ្តាលីដកហូតទិដ្ឋាការពីជនបរទេសដែលប្រព្រឹត្តិបទល្មើសធ្ងន់ធ្ងរ

ក្នុងឆ្នាំ២០១៦ ជនបរទេសជាង១ពាន់នាក់ដែលប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរនៅក្នុងប្រទសអូស្រ្តាលីត្រូវបានដកហូតទិដ្ឋាការ ដើម្បីពង្រឹងច្បាប់អន្តោប្រវេសន៍មាត្រាទី៥០១ នេះបើតាមការផ្សព្វផ្សាយព័ត៌មានរបស់ក្រសួងអន្តោប្រវេសន៍អូស្រ្តាលី។

Australia cancels visas

Source: SBS News

អ្នក​ទាំងនោះ​រួម​មាន​អ្នក​ដែល​បាន​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​មនុស្ស​ឃាត រំលោភ​បំពាន​ផ្លូវ​ភេទ​លើកុមារ បទឧក្រិដ្ឋ​អំពើហិង្សា​​ដូចជា​​ការ​ប្រមាថមើលងាយ​និង​ធ្វើ​ឲ្យ​មានរបួស​ស្នាម​ធ្ងន់ធ្ងរ អំពើប្លន់​ប្រដាប់​អាវុធ បទល្មើស​ថ្នាំញៀន​ធ្ងន់ធ្ងរ ចាប់ជំរិត រត់ពន្ធមនុស្ស និង​ពាក់ព័ន្ធ​ក្នុង​ការ​រៀបចំ​បទឧក្រិដ្ឋ​ជាដើម។

រដ្ឋមន្រ្តី​ក្រសួង​អន្តោប្រវេសន៍​​លោក Peter Dutton បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​អួស្រ្តាលី​ក្រោម​ការ​ដឹកនាំ​របស់​លោកនាយករដ្ឋ​មន្រ្តី Malcolm Turnbull បាន​ប្តេជ្ញា​ថា​នឹង​ធ្វើ​គ្រប់​យ៉ាង​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ដើម្បី​ការ​ពារ​សហគមន៍​អូស្រ្តាលី។

ប្រសាសន៍​របស់​លោក Peter Dutton ៖ ”ជនបរទេស​ដែល​គិតថា​ ពួកគេ​អាចរំលោភ​មើលងាយ​ច្បាប់​របស់​ពួកយើង បង្កគ្រោះថ្នាក់​ដល់​ពលរដ្ឋ​របស់​យើង ឬក៏​ប្រព្រឹត្ត​នូវ​បទឧក្រិដ្ឋ​ដ៏​ធ្ងន់ធ្ងរគួរតែ​ទទួលបាន​នូវ​សារ​ដ៏​ច្បាស់​លាស់​មួយ។ សិទ្ធិ​​ស្នាក់នៅ​ក្នុងប្រទេស​អូស្រ្តាលី​របស់​អ្នក​នឹង​ត្រូវ​ដកហូត យើង​នឹង​លុប​ទិដ្ឋាការ​របស់​អ្នក​ចោល ហើយ​បណ្តេញ​អ្នក​ចេញ​ពី​ប្រទេស​របស់​យើង”៕


Share

Published

By Sopharany Hay

Share this with family and friends


Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service