កូវីដ-១៩៖ ស្ថានភាពសុខភាពនានាដែលអាចធ្វើឱ្យវីរុសកូរ៉ូណាកាន់តែធ្ងន់ធ្ងរ

ទាំងនេះគឺជាលក្ខខណ្ឌសុខភាពដែលលំបាកបំផុតសម្រាប់ជំងឺកូវីដ-១៩ ដែលកំណត់ដោយប្រព័ន្ធភាពស៊ាំចុះខ្សោយ ឬជាលិការបស់សរីរាង្គទន់ខ្សោយ។

Asthma medication

Asthma medication Source: Getty ImagesRgStudio

មនុស្សជាច្រើនដែលមានបញ្ហា​សុខភាពស្រាប់​ពី​មុនមក គឺ​ជា​អ្នក​ដែល​មាន ហានិភ័យខ្ពស់ ប្រសិនបើពួកគេឆ្លងជំងឺកូវីដ-១៩។ អ្នក​ទាំង​នោះ​រួមមាន អ្នកដែលមានជំងឺបេះដូង ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម និងជំងឺហឺត។ វីរុសនេះទៅវាយប្រហារជាលិកាសួត និងបង្កើនការរលាកផ្នែក​ខាងក្នុង ដោយសារ តែរបៀបដែលប្រព័ន្ធភាពស៊ាំប្រតិកម្មទៅនឹងវីរុសនេះ។

នៅទូទាំងពិភពលោក, ជាង ៧០ ភាគរយនៃអ្នកជំងឺកូវីដ-១៩ ដែលត្រូវការការថែទាំដិតដល់ មាន​បញ្ហាសុខភាពជាមូលដ្ឋានស្រាប់​ពី​មុនមក។

អត្ថបទនេះរៀបរាប់លម្អិតអំពីស្ថានភាពសុខភាព​ដែល​ទន់ខ្សោយបំផុតសម្រាប់តស៊ូ​នឹង​កូវីដ-១៩ ព្រោះវាពាក់ព័ន្ធនឹង​កម្រិតទន់ខ្សោយនៃជាលិកាទន់នៃសរីរាង្គ និង / ឬ ប្រព័ន្ធភាពស៊ាំចុះខ្សោយ។

ល័ក្ខខ័ណ្ឌសុខភាពធ្ងន់ធ្ងរបំផុតសំរាប់ជំងឺ​កូវីដ-១៩ នោះគឺ៖ មានៈជំងឺសួតរ៉ាំរ៉ៃ ជំងឺហឺត ជំងឺបេះដូង ទឹកនោមផ្អែម ជំងឺថ្លើម និង​តម្រងនោម ហើយការព្យាបាល និងថ្នាំទាំងអស់ ដែលធ្វើអោយប្រព័ន្ធការពារចុះខ្សោយ​មាន​ដូចជា មហារីក រឺការព្យាបាលក្រោយការវះកាត់​ដែលហៅថា post-transplant treatments។

ជំងឺហឺត

ហឺតគឺជាជំងឺផ្លូវដង្ហើមដែលបណ្តាលមកពីការថយចុះនៃប្រតិកម្មតបត និងការរលាកផ្លូវដង្ហើម ដែលមានរោគសញ្ញាដូចជា ក្អក ដកដង្ហើមតឹង តឹងទ្រូង និងដង្ហើមខ្លី។ បច្ចុប្បន្នមានការ​ប៉ាន់​ប្រមាណថា វា ប៉ះពាល់ដល់​ប្រជាជន​ប្រហែល ១១% នៅទូទាំង​ប្រទេសអូស្ត្រាលី។ ជនជាតិដើមអូស្ត្រាលី​ទំនង​ជារាយការណ៍ថា​មានជំងឺហឺតច្រើន​ជាង​ជនជាតិអូស្ត្រាលី​ដែល​មិនមែន​ជាជនជាតិដើម។ ការរុករាននៃជំងឺហឺត​អាចបណ្តាលមកពី​អ្វីដែល​ធ្វើ​ឱ្យ​រលាកផ្លូវដង្ហើម។ អ្នកដែលមានជំងឺហឺត​គួរតែប្រុងប្រយ័ត្នជាងគេ​ព្រោះថា កូវីដ-១៩ ក៏វាយប្រហារផ្លូវដង្ហើមផងដែរ។

ព័ត៌មានបន្ថែមអំពីជំងឺហឺតជាភាសា​អង់គ្លេស​នៅ​ទីនេះ។ 

លក្ខខណ្ឌជំងឺសួតផ្សេងទៀត

ស្ថានភាពជំងឺសួតទូទៅបំផុតក្រៅពីជំងឺហឺតនៅក្នុងប្រទេសអូស្ត្រាលី​មានដូចជា៖ ជំងឺរលាកទងសួត asbestosis, bronchiectasis, cystic fibrosis, emphysema, pleural effusion, pleurisy, respiratory silicosis asbestosis cystic fibrosis ជំងឺ​មហារីកសួត និង​ជំងឺ​របេង។ ព័ត៌មានបន្ថែមអំពីជំងឺសួតជាភាសា​អង់គ្លេស​មាននៅទីនេះ 

ជំងឺបេះដូង

ការស្រាវជ្រាវជាសកលបានបង្ហាញថា អ្នកដែលមានជំងឺសរសៃឈាម​បេះដូង​គឺមានហានិភ័យខ្ពស់ក្នុងការស្លាប់ដោយសារតែកូវីដ-១៩ ច្រើនជាងប្រជាជនធម្មតា។ វាមិនមែនដោយសារតែពួកគេ​មានហានិភ័យខ្ពស់​ក្នុងការឆ្លងជំងឺនេះទេ ប៉ុន្តែ វាដោយសារតែពួកគេ​មានហានិភ័យ​ខ្ពស់​ក្នុង​ការ​មាន​អាការធ្ងន់ធ្ងរជាង​អ្នក​ដទៃ។ កូវីដ-១៩ បណ្តាលអោយមានការរលាក​សាច់ដុំ​បេះដូង​ ដែលបណ្តាលអោយរបួសបេះដូង​និងឈានដល់ការ​គាំងបេះដូង។

របៀបរស់នៅ​ដោយមានសុខភាពល្អ​មួយគឺ៖ ធ្វើលំហាត់ប្រាណ បរិភោគអាហារមានតុល្យភាព រក្សាជាតិទឹកនិង​គេងឱ្យបានគ្រប់គ្រាន់។ អង្គការសុខភាពពិភពលោក​ណែនាំឱ្យមាន​សកម្មភាព​រាងកាយ​ដែលមានអាំងតង់ស៊ីតេមធ្យម ១៥០ នាទី ឬ សកម្មភាព​រាងកាយ​ដែល​មាន​អាំង​តង់ស៊ីតេស្វាហាប់ខ្លាំង​ចំនួន​៧៥នាទី ក្នុងមួយសប្តាហ៍ ឬការរួមបញ្ចូលគ្នាទាំងពីរជាមួយនឹងការធ្វើលំហាត់នៅផ្ទះ។

ព័ត៌មានបន្ថែមអំពីជំងឺសរសៃឈាមបេះដូងជាភាសាអង់គ្លេសមាននៅទីនេះ

ជំងឺទឹកនោមផ្អែម

អ្នកដែលមានជំងឺទឹកនោមផ្អែមអាចប្រឈមនឹងបញ្ហាសុខភាពបន្ថែមទៀត។ អង្គភាពជំងឺទឹកនោមផ្អែមអូស្រ្តាលី​ណែនាំឱ្យចាក់វ៉ាក់សាំង​ការពារជំងឺផ្តាសាយ​ មានផែនការគ្រប់គ្រងថ្ងៃឈឺ និងគ្រប់គ្រងកម្រិតជាតិគ្លុយកូសនៅក្នុងឈាម។ អ្នកដែលមានជំងឺទឹកនោមផ្អែម គឺមានហានិភ័យខ្ពស់​នៃផលវិបាក​ធ្ងន់ធ្ងរ​ពី​ជំងឺផ្តាសាយ ហើយងាយនឹងវិវត្តទៅជាជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ​ជាងអ្នក​ដែលមិនមាន​ជំងឺទឹកនោមផ្អែម។ ជំងឺទឹកនោមផ្អែមបណ្តាលឱ្យមានភាពស៊ាំចុះខ្សោយចំពោះការឆ្លងវីរុស និងការឆ្លង​​បាក់តេរីបន្ទាប់បន្សំ​នៅក្នុងសួត។ អ្នកជំងឺជាច្រើនដែល​មានជំងឺ​ទឹកនោមផ្អែម​ប្រភេទទី ២ គឺមានជំងឺ​ធាត់ជ្រុល។ ហើយជំងឺធាត់ជ្រុលនេះ​ក៏ជាកត្តាហានិភ័យនៃការឆ្លងធ្ងន់ធ្ងរផងដែរ។

ព័ត៌មានបន្ថែមអំពីជំងឺទឹកនោមផ្អែម​និង​កូវីដ-១៩ ជាភាសាអង់គ្លេស​មាននៅទីនេះ

ជំងឺថ្លើម

អ្នកដែលរស់នៅជាមួយជំងឺរលាកថ្លើមប្រភេទ B ឬ C ឬស្ថានភាពជំងឺថ្លើមផ្សេងទៀត​ គួរតែប្រើវិធានការ​ការពារ​ដូចគ្នា​ដែល​ត្រូវបានណែនាំ​សម្រាប់ប្រជាជនទូទៅ។ ត្រូវប្រុងប្រយ័ត្ន និងអនុវត្តតាមវិធាន​ដែល​បានណែនាំ ដើម្បីការពារខ្លួនអ្នកពីកូវីដ-១៩។ អ្នកដែលមានជំងឺថ្លើម​គួរត្រូវបានណែនាំ​អោយចាក់វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺគ្រុនផ្តាសាយ​ធំ និងជំងឺរលាកសួត។

  • ព័ត៌មានបន្ថែមអំពីជំងឺរលាកថ្លើមនិង​កូវីដ-១៩​ជាភាសា​អង់គ្លេស​មាននៅ​ទីនេះ។ 
  • ព័ត៌មានបន្ថែមអំពីជំងឺកូវីដ-១៩ និង​ជំងឺ​រលាកថ្លើមB រ៉ាំរ៉ៃ ជាភាសារអង់គ្លេស​មាននៅ​ទីនេះ
  • ព័ត៌មានបន្ថែមអំពីជំងឺកូវីដ-១៩ និង​ជំងឺ​រលាកថ្លើមC រ៉ាំរ៉ៃ ជាភាសារអង់គ្លេស​មាននៅ​ទីនេះ

ជំងឺតម្រងនោម

អ្នកដែលមានជំងឺតម្រងនោមគួរតែដឹងថា វាដូចនឹងជំងឺផ្តាសាយដែរ ពួកគេមានហានិភ័យខ្ពស់​នៃការ​មានរោគសញ្ញាធ្ងន់ធ្ងរ និងផលវិបាក​ដែលបណ្តាល​មកពីវីរុសកូរ៉ូណា។ កូវីដ-១៩​អាចធ្វើឱ្យប៉ះពាល់ដល់មុខងារ​តម្រងនោម​ប្រសិនបើអ្នកជំងឺមិនស្រួលខ្លួន ខ្វះជាតិទឹក ឬមានជំងឺឆ្លងបន្ទាប់បន្សំបន្ថែម​​។

ព័ត៌មានបន្ថែមអំពីកូវីដ-១៩ និងជំងឺតម្រងនោមជាភាសាអង់គ្លេស​មាននៅទីនេះ

ផែនការគ្រប់គ្រង​របស់​អង្គភាព​សុខភាព​តម្រងនោមអូស្រ្តាលីជាភាសា​អង់គ្លេសមាននៅ​ទីនេះ

ការព្យាបាល​ជំងឺមហារីក

នៅពេលឆ្លងកាត់ជំងឺមហារីក ប្រព័ន្ធភាពស៊ាំរបស់មនុស្ស​ហាក់ដូចជាចុះខ្សោយ ហើយពួកគេគួរតែបន្តអនុវត្តតាមការណែនាំ ឬការប្រុងប្រយ័ត្ន​ជាក់លាក់​ណាមួយ​ដែលត្រូវបានណែនាំ​ដោយអ្នកជំនាញ​ថែទាំសុខភាព​របស់ពួកគេ​ ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លង​ក្នុងអំឡុងពេលនិង​ក្រោយពេល​ព្យាបាល។ វាមានសារៈសំខាន់ណាស់ក្នុងការស្នាក់នៅផ្ទះឱ្យបានច្រើនបំផុត និងជៀសវាង​ការធ្វើដំណើរដែលមិនចាំបាច់ ​និងការដឹកជញ្ជូនសាធារណៈ ។ ប្រព័ន្ធភាពស៊ាំរបស់អ្នកជំងឺស្ថិតក្នុងស្ថានភាពស្រដៀងគ្នា​ក្រោម​ការព្យាបាល​ក្រោយ​ពេលវះកាត់ post-transplant treatment ដែរ។

ព័ត៌មានបន្ថែមស្តីពីការគាំទ្រអ្នកជំងឺមហារីកជាភាសាអង់គ្លេស​មាននៅទីនេះ ។



ប្រជាជននៅក្នុង​ប្រទេសអូស្ត្រាលីត្រូវស្ថិតនៅឆ្ងាយពីគ្នាយ៉ាងហោចណាស់ ១,៥ ម៉ែត្រ។ សូមពិនិត្យ​មើលបម្រាម​នៃការ​ជួបជុំ​​នៅ​ក្នុង​រដ្ឋ​រ​បស់​លោក​អ្នក។ ការ​ធ្វើតេស្ត​រក​វីរុសកូរ៉ូណា​ឥឡូវ​នេះ​មាន​លក្ខណៈទូលំទូលាយ​ជាង​មុន​នៅ​ទូទាំង​ប្រទេស​អូស្រ្តាលី។ ប្រសិនបើ​អ្នក​មាន​រោគសញ្ញាជំងឺ​គ្រុនផ្តាសាយ សូមទាក់ទង​ការ​ធ្វើ​តេស្ត​ដោយ​ទូរសព្ទ​ទៅវេជ្ជបណ្ឌិតរបស់អ្នក ឬទាក់ទងតាមលេខទូរស័ព្ទ​ទំនាក់ទំនងព័ត៌មានសុខភាព​ស្តី​ពីវីរុសកូរ៉ូណាជាតិ តាមទូរស័ព្ទលេខ ១៨០០ ០២០ ០៨០ ។

កម្មវិធី​App ដើម្បី​តាមដានវីរុសកូរ៉ូណា​របស់​រដ្ឋាភិបាល​សហព័ន្ធ COVIDSafe អាច​ដោនឡូតបាន​ពី​ app store នៅ​លើ​ទូរស័ព្ទដៃរបស់លោកអ្នក។

SBSប្តេជ្ញាជូនដំណឹងដល់សហគមន៍ចម្រុះអូស្រ្តាលី​ អំពីការវិវត្តន៍ថ្មីៗ​នៃ​កូវីដ១៩ ។ ដំណឹងនិងព័ត៌មានមានជា ៦៣ ភាសានៅលើគេហទំព័រ៖www.sbs.com.au/coronavirus 



Share

Published

Updated

By SBS Radio
Source: SBS

Share this with family and friends


Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service