- ៦៧%នៃអ្នកស្រុករស់នៅក្នុងរដ្ឋញូសៅវែលបានចាក់វ៉ាក់សាំងដូស្តទី១រួចហើយ
- រដ្ឋវិចថូរៀមានទីតាំងដែលអ្នកវិជ្ជមានកូវីដ-១៩បានទៅ ជាង១ពាន់កន្លែងហើយ
- ACT បន្តការបិទខ្ទប់រហូតដល់ថ្ងៃទី១៧ ខែកញ្ញា
- រដ្ឋអូស្រ្តាលីខាងត្បូងដកចេញការរឹតត្បឹងលើអ្នកដំណើរមកពីដែនដីភាគខាងជើង និងរដ្ឋគ្វីនស្លេន
ទស្សនាសន្និសីទសារព័ត៌មានរដ្ឋញូសៅវែលបកប្រែជាភាសាខ្មែរជារៀងរាល់ថ្ងៃនៅលើ SBS on Demand ឬនៅលើ SBSខ្មែរ ។
រដ្ឋញូសៅវែល
រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៃវីរុសកូរ៉ូណាក្នុងស្រុកចំនួន១,១៦៣ករណី ដែលក្នុងនោះ៧៩៦ករណីមកពីតំបន់ភាគខាងត្បូងនិងភាគនិរតីក្រុងស៊ីដនី។ មនុស្ស៣នាក់បានស្លាប់។
ប្រធានមន្រ្តីសុខាភិបាល Dr Kerry Chant ជំរុញឲ្យអ្នកស្រុកនៅតំបន់ Guildford, Merrylands, Auburn, Greenacre, Bankstown និង Blacktown ទៅធ្វើតេស្ត។
រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Brad Hazzard ផ្តល់ដំបូន្មានឲ្យអ្នកដែលមានអាយុចាប់ពី១៨ឆ្នាំឡើង ទៅចាក់វ៉ាក់សាំង AstraZeneca ខណៈដែលថ្នាំវ៉ាក់សាំង Pfizer មានមិនគ្រប់។
មានការប្រកាសកាលពីថ្ងៃចន្ទថា បុរសជនជាតិដើម Aboriginal ម្នាក់នៅ Dubbo គឺជាជនជាតិដើមដំបូងគេដែលស្លាប់ដោយសារតែកូវីដ-១៩ នៅក្នុងការផ្ទុះឡើងនាពេលបច្ចុប្បន្ននៅភាគខាងលិចរដ្ឋញូសៅវែលនេះ។
កក់ទុកសម្រាប់ការណាត់ជួបទៅចាក់វ៉ាក់សាំងនៅថ្ងៃនេះ។
រដ្ឋវិចថូរៀ
រដ្ឋវិចថូរៀបានកត់ត្រាករណីឆ្លងថ្មីនៃវីរុសកូរ៉ូណាក្នុងស្រុកចំនួន៧៦ករណី ដែលក្នុងនោះ៣១ករណី មិនទាន់បានផ្សារភ្ជាប់ទៅនឹងការផ្ទុះឡើងដែលបានដឹងស្រាប់នៅឡើយនោះទេ។
រដ្ឋមន្រ្តីទីមួយ លោក Daniel Andrews ដែលនឹងប្រកាសផែនការបន្ធូរបន្ថយការរឹតបន្តឹងនៅថ្ងៃស្អែក មានប្រសាសន៍ថា ‘ថ្នាំវ៉ាក់សាំងដែលត្រឹមត្រូវ គឺជាថ្នាំវ៉ាក់សាំងដែលអ្នកអាចចាក់បាន’ ដោយចង្អុលបង្ហាញថាមានថ្នាំវ៉ាក់សាំង AstraZeneca យ៉ាងច្រើន សម្រាប់ប្រជាជន។
ឥឡូវនេះមានទីតាំងដែលអ្នកមានកូវីដ-១៩បានទៅដល់ជាង១ពាន់កន្លែងហើយនៅលើ បញ្ជីឈ្មោះកន្លែងប៉ះពាល់ (exposure sites) រាប់បញ្ជូលទាំងអគារអាផាតមិនបីបួនកន្លែងនៅក្នុងទីក្រុងម៉ែលប៊នផងដែរ។
ស្វែងរក បញ្ជីឈ្មោះមណ្ឌលចាក់វ៉ាក់សាំងដែលនៅក្បែរលោកអ្នក។
ដែនដីរដ្ឋធានីអូស្រ្តាលី (ACT)
ACTបានកត់ត្រាករណីឆ្លងថ្មីក្នុងស្រុក១៣ករណី ដែលក្នុងនោះយ៉ាងហោចណាស់៨ករណីបានស្ថិតនៅក្នុងសហគមន៍ក្នុងអំឡុងពេលដែលអាចចម្លងទៅឲ្យអ្នកដទៃបាន។
គ្លីនីកចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ដ៏ធំសម្បើមថ្មីមួយនៅទីក្រុងខេនបេរ៉ា នឹងបើកនៅទីលានកីឡានៃសកលវិទ្យាល័យអូស្រ្តាលី នៅថ្ងៃសុក្រ ទី៣ ខែកញ្ញា។ ការបិតខ្ទប់នឹងត្រូវបន្តរហូតដល់ថ្ងៃទី ១៧ ខែកញ្ញា ជាមួយនឹងការរឹតបន្តឹងថ្មីៗចាប់ផ្តើមពីម៉ោង៥ល្ងាចថ្ងៃព្រហស្បតិ៍។
សូមពិនិត្យមើលសិទ្ធិរបស់អ្នកសម្រាប់ការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩។
រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី៖
- រដ្ឋអូស្រ្តាលីខាងត្បូងដកចេញនូវរាល់ការរឹតត្បឹតនានាលើប្រជាជនដែលធ្វើដំណើរមកពីតំបន់អាគ្នេយ៍នៃរដ្ឋគ្វីនស្លេន និងតំបន់Katherine នៅក្នុងដែនដីភាគខាងជើង។

ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
រដ្ឋញូសៅវែល ការធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិចថូរៀ លិខិតអនុញ្ញាតធ្វើដំណើរ, អ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmania
- ព័ត៌មានបន្ថែមអំពី វ៉ាក់សាំងបង្ការកូវីដ-១៩ ជាភាសារបស់លោកអ្នក។
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ វគ្គស័ព្ទនៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់ការណាត់ជួប។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

