- តំបន់ភាគខាងលិចនិងនិរតីក្រុងស៊ីដនីគឹជាតំបន់ដែលព្រួយបារម្ភខ្លាំងបំផុត។
- ទីកន្លែងប៉ះពាល់ដែលអ្នកកើតកូវីដ-១៩បានទៅ នៅក្នុងរដ្ឋវិចថូរៀឡើងដល់ជាង៥០០កន្លែងហើយ
- មានករណីឆ្លងថ្មីក្នុងស្រុកជាង២០ករណីនៅ ACT
- រដ្ឋគ្វីនស្លេននិងដែនដីភាគខាងជើងកត់ត្រាករណីឆ្លងសូន្យករណី
រដ្ឋញូសៅវែល
រដ្ឋញូសៅវែលបានកត់ត្រាករណីឆ្លងថ្មីក្នុងស្រុកចំនួន ៦៣៣ករណី និងមនុស្សស្លាប់៣នាក់។ យ៉ាងហោចណាស់ ៦២ករណីបានស្ថិតនៅក្នុងសហគមន៍ក្នុងអំឡុងពេលដែលអាចចម្លងទៅឲ្យអ្នកដទៃបាន។
រដ្ឋមន្រ្តីទីមួយ លោកស្រី Gladys Berejiklian មានប្រសាសន៍ថា មានការកើនឡើងខ្លាំងនូវករណីឆ្លងក្នុងតំបន់ព្រួយបារម្ភទាំងនេះ៖ Merrylands, Guilford, Auburn, Greenacre និង St Marys.
អ្នកទាំងឡាយណាដែលមានអាយុពី ១៦ ទៅ៣៩ឆ្នាំ រស់នៅក្នុងតំបន់រដ្ឋាភិបាលមូលដ្ឋានដែលព្រួយបារម្ភទាំង១២តំបន់ នឹងទទួលបានអាទិភាពក្នុងការទៅចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ Pfizer ចាប់ពីថ្ងៃស្អែកនេះទៅ គឺថ្ងៃព្រហស្បតិ៍ ទី ១៩ ខែសីហា។
កក់ទុកសម្រាប់ការណាត់ជួបទៅចាក់វ៉ាក់សាំងនៅទីនេះ។
រដ្ឋវិចថូរៀ
រដ្ឋវិចថូរៀបានកត់ត្រាករណីឆ្លងក្នុងស្រុកថ្មីចំនួន២៤ករណី ប៉ុន្តែក្នុងនោះ ៤ករណីមិនដឹងពីប្រភពនៃការឆ្លង។ ៦ករណីបានស្ថិតនៅក្នុងសហគមន៍ក្នុងអំឡុងពេលដែលអាចចម្លងទៅឲ្យអ្នកដទៃបាន។
មេបញ្ជាការកូវីដ-១៩ លោក Jeroen Weimar មានប្រសាសន៍ថា បច្ចុប្បន្នអ្នកដែលមានទំនាក់ទំនងជិតស្និតបឋមមានចំនួនប្រមាណជា ១៥,០០០នាក់ នៅក្នុងរដ្ឋនេះ និងមានទីកន្លែងប៉ះពាល់ (exposure sites)ជាង៥២០កន្លែង។
ស្វែងរកនៅទីនេះសម្រាប់បញ្ជីឈ្មោះមណ្ឌលចាក់វ៉ាក់សាំង។
រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី៖
- ដែនដីរដ្ឋធានីអូស្រ្តាលី ACT កត់ត្រាករណីឆ្លងថ្មីក្នុងស្រុក ២២ករណី ដែលនាំឲ្យករណីសកម្មសរុបក្នុងទីក្រុងខេនបេរ៉ាឡ់ងដល់ ៦៧ករណី។
- ការរឹតបន្តឹងនឹងត្រូវដកចេញ នៅក្នុងភាគអាគ្នេយ៍រដ្ឋគ្វីនស្លេន ទីក្រុងខេន និង Yarrabah ចាប់ពីម៉ោង៤ល្ងាចថ្ងៃអង្គារ ទី២០ខែសីហា។
- ការបិទខ្ទប់នៅតំបន់ Greater Darwin និង Katherine តាមការកំណត់នឹងត្រូវបញ្ចប់នៅពេលថ្ងៃត្រង់ស្អែកនេះ។

ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
រដ្ឋញូសៅវែល ការធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិចថូរៀ លិខិតអនុញ្ញាតធ្វើដំណើរ, អ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmania
- ព័ត៌មានបន្ថែមអំពី វ៉ាក់សាំងបង្ការកូវីដ-១៩ ជាភាសារបស់លោកអ្នក។
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ វគ្គស័ព្ទនៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់ការណាត់ជួប។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

