- រដ្ឋាភិបាលសហព័ន្ធចេញផ្សាយនូវកម្មវិធីចាក់វ៉ាក់សាំងថ្មីដល់ពលរដ្ឋជនជាតិដើមអូស្ត្រាលី
- រដ្ឋឃ្វីនឡែនរៀបចំគ្លីនិកចាក់វ៉ាក់សាំងនៅតាមឆ្នេរសមុទ្រ
- រដ្ឋវិកថូរៀដាក់ចេញនូវផែនទីបង្ហាញផ្លូវក្នុងការបើកទ្វារកាន់តែទូលាយពេលសម្រេចបានគោលដៅចាក់វ៉ាក់សាំងបាន 90ភាគរយ
រដ្ឋវិកថូរៀ
រដ្ឋវិកថូរៀរំពឹងថានឹងសម្រេចបានគោលដៅចាក់វ៉ាក់សាំងបាន 80ភាគរយនៅចុងសប្តាហ៍ក្រោយនេះ។ សេរីភាពក្នុងការធ្វើដំណើរទូទាំងរដ្ឋនឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃសុក្រ ទី29 ខែតុលាសប្តាហ៍ក្រោយនេះ។ អភិបាលរដ្ឋ លោក Daniel Andrews រំពឹងថានឹងសម្រេចបានការចាក់វ៉ាក់សាំងបង្ការគ្រប់ដូសដល់ពលរដ្ឋរហូតដល់ 90ភាគរយត្រឹមថ្ងៃទី 24 ខែវិច្ឆិកា ខាងមុខនេះ។
ពេលសម្រេចបានគោលដៅនេះ នឹងគ្មានការកំណត់ចំនួនមនុស្សជួបជុំទៀតទេ ហើយក៏គ្មានការកំណត់នូវដង់ស៊ីតេមនុស្សនៅទីតាំងណាដែរ។ នេះបើតាមការគូសបញ្ជាក់ពីលោកអភិបាលរដ្ឋ។
វាជាពេលវេលាចុងសប្តាហ៍ដ៏ល្អនៅរដ្ឋវិកថូរៀ - ហើយនៅចុងសប្តាហ៍ក្រោយនេះ វាកាន់តែប្រសើរទៀត។
នៅពេលសម្រេចបានគោលដៅចាក់វ៉ាក់សាំងពេញលេញបាន80% យើងអាចឈានដល់ជំហានបន្ទាប់ក្នុងការបើករដ្ឋទាន់ពេលនៅចុងសប្តាហ៍ក្រោយនេះ - ព្រមទាំងបង្ហាញនូវអ្វីដែលយើងអាចធ្វើបានខ្លះនៅពេលសម្រេចបានគោលដៅចាក់វ៉ាក់សាំងពេញលេញបាន 90%។ pic.twitter.com/QUkZmqRbPx
— Dan Andrews (@DanielAndrewsMP) October 24, 2021
ទោះបីជាយ៉ាងណាក៏ដោយតម្រូវការក្នុងការចាក់វ៉ាក់សាំងឲ្យបានគ្រប់ដូសនៅតែត្រូវធ្វើ។ លោកអភិបាលរដ្ឋបានបន្តថា "តម្រូវការក្នុងការបើកសេដ្ឋកិច្ចដោយមានការចាក់វ៉ាក់សាំងនឹងនៅតែមានជាធរមាន"។ រដ្ឋវិកថូរៀមានការឆ្លងថ្មីក្នុងសហគមន៍ចំនួន 1935ករណី និង ស្លាប់11នាក់។
សូមចុចត្រង់នេះដើម្បី កក់ការចាក់វ៉ាក់សាំងបង្ការរបស់អ្នក ថ្ងៃនេះ។
រដ្ឋញូសៅវ៉េល
រដ្ឋញូសៅវ៉េលមានការឆ្លងថ្មីក្នុងសហគមន៍ចំនួន 296ករណី និងស្លាប់ 04ករណី។ រដ្ឋនេះសម្រេចបានការចាក់វ៉ាក់សាំងពេញលេញដល់ពលរដ្ឋមានអាយុលើសពី 16ឆ្នាំបាន 84%ហើយ។ រដ្ឋាភិបាលរដ្ឋញូសៅវ៉េលបានសម្ពោធនូវយុទ្ធនាការថ្មីមួយមានឈ្មោះថាមកលេងរដ្ឋញូសៅវ៉េល (Feel New South Wales) ដើម្បីលើកកម្ពស់វិស័យទេចរណ៍បន្ទាប់ពីមានការបើករដ្ឋឡើងវិញ។
ស្វែងរក មណ្ឌលចាក់វ៉ាក់សាំង នៅជិតអ្នក។
រដ្ឋឃ្វីនឡែន
នៅថ្ងៃនេះរដ្ឋឃ្វីនឡែនគ្មានការឆ្លងថ្មីទេ។ រដ្ឋាភិបាលរដ្ឋនេះកំពុងធ្វើការជាមួយ Surf Lifesaving Queensland ដើម្បីរៀបចំគ្លីនិកចាក់វ៉ាក់សាំងនៅតាមឆ្នេរសមុទ្រនៅចុងសប្តាហ៍ក្រោយនេះ។
សូមចុចត្រង់នេះដើម្បី កក់ការចាក់វ៉ាក់សាំងបង្ការរបស់អ្នក ថ្ងៃនេះ។
រយៈពេល២៤ម៉ោងចុងក្រោយនៅអូស្រ្តាលី៖
- ដែនដីរដ្ឋធានីខេនបេរ៉ាមានការឆ្លងថ្មីចំនួន 9ករណី។
- រដ្ឋាភិបាលសហព័ន្ធបានចេញនូវយុទ្ធនាការចាក់វ៉ាក់សាំងថ្មីមួយមានឈ្មោះថាពង្រីកសេរីភាព 'Spread Freedom' ព្រមទាំងយុទ្ធនាការផ្តោតលើពលរដ្ឋជនជាតិដើមមានឈ្មោះថា សម្រាប់គ្រប់គ្នា 'All of Us' បន្ទាប់ពីមានការព្រួយបារម្ភពីអត្រាចាក់វ៉ាក់សាំងទាបក្នុងចំណោមពលរដ្ឋជនជាតិដើម។
- ពលរដ្ឋអូស្ត្រាលីចំនួន 86% ហើយបានចាក់វ៉ាក់សាំងបង្ការបានមួយដូស ខណៈដែលអត្រានេះមានត្រឹមតែ 60% ប៉ុណ្ណោះក្នុងចំណោមជនជាតិដើមអូស្ត្រាលី។
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
រដ្ឋញូសៅវេ៉ល ការធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិកថូរៀ លិខិតអនុញ្ញាតធ្វើដំណើរ, អ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmania
- ព័ត៌មានបន្ថែមអំពី វ៉ាក់សាំងបង្ការកូវីដ-១៩ ជាភាសារបស់លោកអ្នក។
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ វគ្គស័ព្ទនៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់ការណាត់ជួប។
គ្លីនិកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

