បច្ចុប្បន្នភាពកូវីដ-១៩៖ អូស្រ្តាលីសម្រេចបានអត្រាចាក់វ៉ាក់សាំងដូស្តដំបូង៩០%ជាផ្លូវការហើយ

នេះគឺជាបច្ចុប្បន្នភាពរបស់លោកអ្នក ស្តីពីវីរុសកូរ៉ូណានៅក្នុងប្រទេសអូស្រ្តាលី សម្រាប់ថ្ងៃសុក្រ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។

Surfers Paradise

Higher vaccination rate in the country would mean greater freedoms. Source: AAP Image/Jono Searle

  • អូស្រ្តាលី​សម្រេចបាន​ជាផ្លូវការ​នូវ​អត្រា​ចាក់វ៉ាក់សាំង​ដូស្ត​ដំបូង​៩០%ហើយ។
  • លោកនាយករដ្ឋមន្រ្តី Scott Morrison និយាយថា រដ្ឋាភិបាល​សហព័ន្ធ​នឹង​មិន​ជ្រៀតជ្រែក​​នៅ​ក្នុង​ច្បាប់​រោគរាតត្បាត​របស់​រដ្ឋ​វិចថូរៀទេ។
  • អភិបាលរដ្ឋគ្វីនស្លេន លោកស្រី Annastacia Palaszczuk និយាយថា លោកស្រី​មិនចង់​លុបចោល​កម្មវិធីជប់លៀងបញ្ចប់​វគ្គសិក្សា schoolies នោះទេ ប៉ុន្តែ​នឹង​ត្រូវ​តែ​ធ្វើ​ការ​សម្រេចចិត្ត​ដ៏លំបាក​ប្រសិន​បើ​មានករណី​ដែល​មិន​ទាក់ទងគ្នាលេចឡើង​ទៀត។
  • រដ្ឋថាសម៉ាញៀជំរុញ​ឲ្យ​​ក្រុម​ប្រជាជន​អាយុ​ចន្លោះពី ១៦ដល់​២៤ឆ្នាំ ទៅ​ចាក់វ៉ាក់សាំង ខណៈដែល​រដ្ឋនេះ​ធ្វើ​ការ​ពិនិត្យ​ឡើង​វិញ​លើ​ការ​រឹតត្បឹត​ចំពោះ​ការជួបជុំ និង​ព្រឹត្តិការណ៍​នានា ដូចជា​ពិធីបុណ្យ​រាំរែក​ជាដើម សម្រាប់​អ្នកដែល​បានចាក់វ៉ាក់សាំង​ពេញលេញហើយ។
  • ស្នងការ​ទទួលបន្ទុកកិច្ចការចាក់​វ៉ាក់សាំង​នៅរដ្ឋ​អូស្រ្តាលីខាង​លិច លោក Chris Dawson បាន​ធ្វើ​សេចក្តី​អំពាវនាវផ្ទាល់ខ្លួន​មួយ​ទៅកាន់​មនុស្ស​វ័យចំណាស់នៃ​សហគមន៍ជនជាតិដើមភាគតិច​ជាមួយ​នឹង​អត្រាចាក់វ៉ាក់សាំង​ទាប​​នៅ​ក្នុងប្រទេស។
  • ចាប់​ពីថ្ងៃទី១៥ ខែវិច្ឆិកាទៅ ការ​វះកាត់​ដែល​អាចជ្រើសរើសបាន​នឹង​វិល​ត្រឡប់​មកដំណើរការ​យ៉ាង​ពេញ​លេញវិញ​សម្រាប់​អ្នកជំងឺនៅ​ទីក្រុង​ស៊ីដនី (Greater Sydney)។

ស្ថិតិកូវីដ-១៩៖

  • រដ្ឋវិចថូរៀ​បាន​កត់ត្រាករណី​ឆ្លង​ថ្មី​ក្នុងស្រុក​ចំនួន ១,១១៥ ករណី និង​ស្លាប់​ ៩នាក់។
  • រដ្ឋញូសៅវែល​បាន​កត់ត្រាករណី​ឆ្លង​ថ្មី​ក្នុងស្រុក​ចំនួន ២៨៦ ករណី និង​ស្លាប់​ ២នាក់។
  • ACT កត់ត្រា​១៥ករណី និង គ្វីនស្លេន​កត់ត្រា ២ករណី​ថ្មី។

 


ការធ្វើចត្តាឡីស័កការធ្វើដំណើរគ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត

លក្ខខណ្ឌនៃការ​ធ្វើចត្តាឡីស័ក និងការ​ធ្វើតេស្ត ត្រូវបាន​គ្រប់គ្រង និង​អនុវត្ត​ដោយ​រដ្ឋាភិបាល​ថ្នាក់រដ្ឋនិងដែនដី៖

ដែនដីរដ្ឋធានីអូស្រ្តាលី ការ​ដឹកជញ្ជូន និង ការ​ធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់​ព័ត៌មានបន្ថែម​អំពី​លក្ខខណ្ឌ​ក្នុងការចាកចេញ​ពីប្រទេស​អូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។



  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ sbs.com.au/coronavirus
  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ sbs.com.au/coronavirus
ការណែនាំ​ដែល​ពាក់ព័ន្ធ​សម្រាប់​រដ្ឋ​ឬដែនដីរបស់អ្នក៖  NSW, VictoriaQueenslandWestern AustraliaSouth AustraliaNorthern TerritoryACTTasmania  



ចូល​មើលសេវាកម្មទំនាក់ទំនង​សុខភាព​ពហុវប្បធម៌​នៃរដ្ឋ​ញូសៅវែល​ដែល​បាន​បកប្រែរួចសម្រាប់៖  វគ្គស័ព្ទ​នៃ​ការ​ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់​ការ​ណាត់ជួប



គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

NSW 
ACT 
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

NSW 
ACT 

Share

Published

Updated

By SBS/ALC Content
Source: SBS

Share this with family and friends


Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service
បច្ចុប្បន្នភាពកូវីដ-១៩៖ អូស្រ្តាលីសម្រេចបានអត្រាចាក់វ៉ាក់សាំងដូស្តដំបូង៩០%ជាផ្លូវការហើយ | SBS Khmer