បច្ចុប្បន្នភាពកូវីដ-១៩៖ លោកនាយករដ្ឋមន្រ្តីថា “អូស្រ្តាលីគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានអត្រាចាក់វ៉ាក់សាំងខ្ពស់ជាងគេបំផុតក្នុងពិភពលោក”

នេះគឺជាបច្ចុប្បន្នភាពកូវីដ-១៩របស់លោកអ្នកសម្រាប់ថ្ងៃព្រហស្បតិ៍ ទី២៨ ខែតុលា ឆ្នាំ២០២១។

PM Morrison

Speaking from Parliament House, Canberra, PM Scott Morrison said that Australians will be able to travel overseas from next Monday. Source: AAP

  • លោកនាយករដ្ឋមន្រ្តី Scott Morrison ប្រកាស​ថាវ៉ាក់សាំងដូស្ត​ជំរុញ​នឹង​មាន​ចាប់​ពីថ្ងៃ​ទី​៨ ខែវិច្ឆិកាទៅ
  • រដ្ឋវិចថូរៀ​កត់ត្រា​ចំនួន​មនុស្ស​ស្លាប់​ប្រចាំ​ថ្ងៃ​ខ្ពស់​បំផុត​​នៅ​ក្នុង​ការ​ផ្ទុះឡើង​បច្ចុប្បន្ននេះ 
  • រដ្ឋគ្វីនស្លេន​ព្យួរជើងមន្រ្តី​ប៉ូលិសជិត១៥០នាក់​ ដោយសារមិនចាក់វ៉ាក់សាំង​

រដ្ឋវិចថូរៀ

រដ្ឋវិចថូរៀ​បានកត់ត្រា​ចំនួន​មនុស្ស​ស្លាប់​ដោយសារកូវីដ​-១៩​ប្រចាំថ្ងៃ​ ខ្ពស់​បំផុត​នៅថ្ងៃនេះ គឺចំនួន ២៥នាក់ ខណៈដែល​រដ្ឋ​នេះមានករណី​ឆ្លង​ថ្មី ១៩២៣ករណី។

វាកើតឡើងខណៈដែល​រដ្ឋ​នេះ នឹង​ដល់​ពេលកំណត់​បើក​ឡើង​វិញ​នៅថ្ងៃស្អែក។

លោកនាយករដ្ឋមន្រ្តី Scott Morrison បាន​ចូលរួម​រំលែកទុក្ខដ៏ជ្រាលជ្រៅ​ចំពោះក្រុម​គ្រួសារ​អ្នកដែលបានបាត់បង់ជីវិត ហើយនិយាយថា “វាគឺជាការរំលឹកដ៏ក្រៀមក្រំ​នៃការពិត​ដ៏គួរឱ្យភ័យខ្លាច​នៃជំងឺរាតត្បាតនេះ" ។”

ក្រសួងសុខាភិបាល​រដ្ឋ​វិចថូរៀនិយាយថា អ្នកដែលសុំការលើកលែងពីការចាក់វ៉ាក់សាំងកូវីដ-១៩ ឥឡូវនេះនឹងត្រូវបង្ហាញច្បាប់ចម្លងនៃការចុះឈ្មោះវ៉ាក់សាំង Australian Immunisation Register ជាភស្តុតាង។

កក់ទុកការណាត់ជួប​ដើម្បី​ចាក់វ៉ាក់សាំង​នៅថ្ងៃនេះ។

រដ្ឋញូសៅវែល

រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន២៩៣ករណី​ និងស្លាប់​២នាក់។

មានករណីកូវីដ​ដែល​បាន​អះអាងឡើង​ចំនួន​១៥ករណី ដែល​ពាក់ព័ន្ធនឹងកន្លែងហាត់ប្រាណ City Gym នៅ Darlinghurst។

អ្នកដែលបានទៅកន្លែងហាត់ប្រាណនេះ នៅក្នុងពេលវេលាជាក់លាក់​មួយចំនួន ចន្លោះពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៣ ខែតុលា ឬនៅថ្ងៃទី ២៥ ខែតុលា ត្រូវបានគេចាត់ទុកថាជា អ្នកមានទំនាក់ទំនងម្តងម្កាល (Casual Contacts) ហើយត្រូវតែទៅធ្វើតេស្តជាបន្ទាន់ និង​ផ្តាច់ខ្លួនឯង​ចេញ​ឆ្ងាយ​ពីគេ​រហូតដល់ទទួលបានលទ្ធផលអវិជ្ជមាន។

រដ្ឋមន្ត្រីក្រសួងសេវាកម្មអតិថិជន លោក Victor Dominello បាននិយាយថា ចាប់ពីថ្ងៃសុក្រនេះ ប្រជាជននឹងទទួលបានការជូនដំណឹងតាមរយៈកម្មវិធី Service NSW App ប្រសិនបើពួកគេបានទៅ​កន្លែង​ប៉ះពាល់ (exposure site)។

ស្វែងរកមណ្ឌល​ចាក់វ៉ាក់សាំង​ ដែលនៅជិតលោកអ្នក។

រដ្ឋគ្វីនស្លេន

មន្រ្តីប៉ូលិស​រដ្ឋគ្វីនស្លេន​​ជិត​ ១៥០នាក់ ត្រូវ​បាន​ព្យួរ​ពីការ​ងារ​ បន្ទាប់​ពី​មិន​បាន​ទៅ​ចាក់វ៉ាក់សាំង​ឲ្យ​ទាន់ថ្ងៃកំណត់ ទី​៤ ខែតុលា។

មិនមានកំណត់ត្រា​ករណី​ឆ្លង​ថ្មីនៅ​ក្នុងរដ្ឋ​គ្វីនស្លេន​នៅថ្ងៃនេះទេ។

ចុចនៅទីនេះដើម្បីកក់ទុកការណាត់ជួបទៅចាក់វ៉ាក់សាំងរបស់​អ្នកនៅថ្ងៃនេះ។

រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី៖

  • ថ្នាំវ៉ាក់សាំង Pfizer នឹង​មាន​នៅ​តាម​ឱសថស្ថាន​ទាំងអស់​នៅ​ទូទាំង​ប្រទេស​អូស្រ្តាលី សម្រាប់​ការ​ចាក់ដូស្តដំបូង ដូស្ត​ទីពីរ ឬ​ដូស្ត​ជំរុញ ចាប់​ពីថ្ងៃទី​៨ ខែវិច្ឆិកា។
  • ACT បានកត់ត្រាករណី​ឆ្លង​ថ្មី ៨ករណី។
  • លោកនាយករដ្ឋមន្រ្តី Scott Morrison មានប្រសាសន៍ថា បីភាគបួន​នៃប្រជាជន​អូស្រ្តាលី​ពេលនេះ​បាន​ចាក់វ៉ាក់សាំង​ពេញលេញ​រួចហើយ។

ការធ្វើចត្តាឡីស័កការធ្វើដំណើរគ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត

លក្ខខណ្ឌនៃការ​ធ្វើចត្តាឡីស័ក និងការ​ធ្វើតេស្ត ត្រូវបាន​គ្រប់គ្រង និង​អនុវត្ត​ដោយ​រដ្ឋាភិបាល​ថ្នាក់រដ្ឋនិងដែនដី៖

រដ្ឋញូសៅវែល ការ​ធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក

រដ្ឋវិចថូរៀ លិខិតអនុញ្ញាតធ្វើដំណើរអ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក

ដែនដីរដ្ឋធានីអូស្រ្តាលី ការ​ដឹកជញ្ជូន និង ការ​ធ្វើចត្តាឡីស័ក

ដែនដីភាគខាងជើង ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក

រដ្ឋគ្វីនស្លេន ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក

រដ្ឋអូស្រ្តាលីខាងត្បូង ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក

រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក

រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់​ព័ត៌មានបន្ថែម​អំពី​លក្ខខណ្ឌ​ក្នុងការចាកចេញ​ពីប្រទេស​អូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។


  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ sbs.com.au/coronavirus
  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ sbs.com.au/coronavirus

ការណែនាំ​ដែល​ពាក់ព័ន្ធ​សម្រាប់​រដ្ឋ​ឬដែនដីរបស់អ្នក៖  NSW, VictoriaQueenslandWestern AustraliaSouth AustraliaNorthern TerritoryACTTasmania  


ចូល​មើលសេវាកម្មទំនាក់ទំនង​សុខភាព​ពហុវប្បធម៌​នៃរដ្ឋ​ញូសៅវែល​ដែល​បាន​បកប្រែរួចសម្រាប់៖  វគ្គស័ព្ទ​នៃ​ការ​ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់​ការ​ណាត់ជួប


គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

NSW 

Victoria 

Queensland 

South Australia 

ACT 

Western Australia 

Tasmania

Northern Territory 

ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

NSW 

Victoria 

Queensland 

South Australia 

ACT 

Western Australia 

Tasmania
Northern Territory


Share

2 min read

Published

Updated

By SBS/ALC Content

Source: SBS




Share this with family and friends


Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now