ព្រំដែនរវាងរដ្ឋញូសៅវែលនិងរដ្ឋវិចថូរៀ ឥឡូវនេះបានបើកឡើងវិញយ៉ាងពេញលេញ។ ក្រុមគ្រួសារអាចជួបជុំគ្នាឡើងវិញ និងអាចធ្វើដំណើរតាមផ្លូវអាកាស នៅតាមជើងហោះហើរដ៏មមាញឹកបំផុតមួយក្នុងពិភពលោក។
ដែនដីភាគខាងជើង ស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីបានកត់ត្រាករណីឆ្លងថ្មីនៃកូវីដ-១៩នៅក្នុងស្រុកមួយករណី។ វាជាករណីដំបូងនៃការចម្លងបន្តក្នុងសហគមន៍នៅក្នុងដែនដីនេះ ហើយបានបង្កឱ្យមានការបិទខ្ទប់រយៈពេល ៧២ ម៉ោង។
គណៈរដ្ឋមន្រ្តីជាតិ ជួបប្រជុំជាលើកដំបូងក្នុងរយៈពេល៥សប្តាហ៍ ដើម្បីពិភាក្សាអំពីស្ថានភាពជំងឺកូវីដ-១៩ដែលកំពុងបន្ត។ នៅលើរបៀបវារៈគឺ ការបើកឡើងវិញនៃព្រំដែនអន្តរជាតិ ការចាក់វ៉ាក់សាំងសម្រាប់កុមារ។
អ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Oxford របស់ចក្រភពអង់គ្លេស បានកំណត់អត្តសញ្ញាណហ្សែនមួយ ដែលបង្កើនហានិភ័យទ្វេដងនៃការខូចសួត និងការស្លាប់ដោយសារ COVID-19 ។ វាកើតឡើងជាទូទៅ ជាពិសេសក្នុងចំណោមប្រជាជនអាស៊ីភាគខាងត្បូង។
ស្ថិតិកូវីដ-១៩
- រដ្ឋវិចថូរៀបានកត់ត្រាករណីឆ្លងថ្មីក្នុងស្រុកចំនួន ១,៣៤៣ ករណី និងស្លាប់ ១០នាក់។
- រដ្ឋញូសៅវែលបានកត់ត្រាករណីឆ្លងថ្មីក្នុងស្រុកចំនួន ២៤៩ ករណី និងស្លាប់ ៣នាក់។
ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
រដ្ឋញូសៅវែល ការធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិចថូរៀ លិខិតអនុញ្ញាតធ្វើដំណើរ, អ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmania
- ព័ត៌មានបន្ថែមអំពី វ៉ាក់សាំងបង្ការកូវីដ-១៩ ជាភាសារបស់លោកអ្នក។
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ វគ្គស័ព្ទនៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់ការណាត់ជួប។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

