- ប្រទេសនូវែលសេឡង់បានឈានដល់កម្រិតនៃការឆ្លងខ្ពស់បំផុតនៃកូវីដ-19 កាលពីម្សិលមិញ ដោយមានករណីឆ្លងថ្មីចំនួន 23,894 ករណី ត្រូវបានរាយការណ៍កាលពីថ្ងៃអង្គារទី 8 ខែមីនា។ ថ្ងៃនេះកំណត់ត្រាថយចុះបន្តិចមកនៅត្រឹម 22,454ករណី។
- សហរដ្ឋអាម៉េរិកឥឡូវនេះបានរាប់បញ្ចូល ប្រទេសនូវ៉ែលហ្សេឡង់ ក៏ដូចជាទីក្រុងហុងកុង និងប្រទេសថៃ ចូលទៅក្នុងបញ្ជីឈ្មោះប្រទេសដែលចាត់ទុកថាមានហានិភ័យខ្ពស់ ហើយជំរុញឲ្យពលរដ្ឋអាម៉េរិកកុំធ្វើដំណើរទៅទីនោះ។
- នៅក្នុងសេចក្តីថ្លែងការណ៍មួយ អង្គការសុខភាពពិភពលោកបានសម្តែងការគាំទ្រសម្រាប់ "ការចូលដំណើរការជាបន្ទាន់ និងយ៉ាងទូលំទូលាយចំពោះវ៉ាក់សាំងបង្ការកូវីដ-19 នាពេលបច្ចុប្បន្ន សម្រាប់ដូស្តបឋម និងកម្រិតដូស្តជំរុញ ជាពិសេសសម្រាប់ក្រុមដែលមានហានិភ័យនៃការវិវត្តទៅជាជំងឺធ្ងន់ធ្ងរ" ជាមួយនឹងវ៉ាក់សាំងដែលអាចបង្កើតឡើងជាពិសេសដើម្បីប្រយុទ្ធប្រឆាំងនឹងវ៉ារ្យ៉ង់ថ្មី។
- សាស្រ្តាចារ្យ Jodie McVernon ប្រធានផ្នែករោគរាតត្បាតនៅវិទ្យាស្ថាន Doherty បាននិយាយនៅឯកិច្ចប្រជុំកំពូលធុរកិច្ចត្រួតពិនិត្យហិរញ្ញវត្ថុអូស្ត្រាលីនៅទីក្រុងស៊ីដនីថា Omicron អាច "កើនឡើងវិញក្នុងរដូវរងា" ជាមួយនឹងប្រសិទ្ធិភាពនៃការការពារនៅក្នុងខ្លួនប្រជាជនធ្លាក់ចុះ។
- សាស្រ្តាចារ្យ McVernon បានបន្ថែមទៀតថា គ្រុនផ្តាសាយធំបានអវត្តមានគួរឲ្យចាប់អារម្មណ៍ក្នុងអំឡុងពេលរោគរាតត្បាតនេះ គឺទំនងជានឹងវិលមកវិញនៅក្នុងរដូវរងារនេះ។
ស្ថិតិកូវីដ-១៩នៅក្នុងប្រទេសអូស្រ្តាលី៖
រដ្ឋញូសៅវែលបានកត់ត្រាអ្នកជំងឺចំនួន 1,038នាក់នៅក្នុងមន្ទីរពេទ្យ ជាមួយនឹង39នាក់ក្នុងបន្ទប់ICU។ មានករណីស្លាប់ចំនួន 9នាក់ និងឆ្លងថ្មីចំនួន 13,179ករណី។
រដ្ឋវិចថូរៀមានអ្នកជំងឺចំនួន 196នាក់នៅក្នុងមន្ទីរពេទ្យជាមួយនឹង 32នាក់ក្នុងបន្ទប់ICU និង 3នាក់ត្រូវការម៉ាស៊ីនជំនួយខ្យល់ដង្ហើម។ មានករណីស្លាប់ចំនួន 9នាក់និងឆ្លងថ្មីចំនួន 7,081ករណី។
រដ្ឋថាសម៉ាញៀបានកត់ត្រាករណីឆ្លងថ្មី 1,109ករណី 14នាក់នៅក្នុងមន្ទីរពេទ្យនិង 4នាក់នៅក្នុងបន្ទប់ICU។
ដែនដីរដ្ឋធានីអូស្រ្តាលី ACT ឥឡូវនេះមាន 37នាក់នៅក្នុងមន្ទីរពេទ្យ 2នាក់ក្នុងបន្ទប់ICU និងមានករណីឆ្លងថ្មី 838ករណី។
រដ្ឋគ្វីនស្លេនមានករណីឆ្លងថ្មីចំនួន 4,801ករណី និងស្លាប់ 13នាក់។ 262នាក់នៅក្នុងមន្ទីរពេទ្យជាមួយនឹង 19នាក់ក្នុងបន្ទប់ICU។
ចូលអានអំពីវ៉ាក់សាំងកូវីដ-១៩ជាភាសាខ្មែរ។
ស្វែងរកគ្លីនីកធ្វើតេស្តកូវីដ-១៩
ACT New South Wales Northern Territory Queensland
South Australia Tasmania Victoria Western Australia
ចុះបញ្ជីលទ្ធផលតេស្តរហ័ស (RAT) របស់អ្នកនៅទីនេះ ប្រសិនបើអ្នកទទួលបានលទ្ធផលវិជ្ជមាន
ACT New South Wales Northern Territory Queensland
South Australia Tasmania Victoria Western Australia
ស្វែងរក អ្វីដែលអ្នកអាចធ្វើបាន និងមិនអាចធ្វើបាន នៅគ្រប់ទីកន្លែងក្នុងប្រទេសអូស្រ្តាលី។
ប្រសិនបើអ្នកត្រូវការជំនួយហិរញ្ញវត្ថុ ចូរពិនិត្យមើលអ្វីជាជម្រើសរបស់អ្នក។
នេះគឺជាជំនួយខ្លះៗក្នុងការស្វែងយល់ពីវគ្គសព្ទនៃកូវីដ-១៩ជាភាសារបស់លោកអ្នក។
អានព័ត៌មានអំពីកូវីដ-១៩ទាំងអស់ជាភាសារបស់អ្នកនៅលើ SBS Coronavirus portal៕

