បច្ចុប្បន្នភាពកូវីដ-១៩៖ ចំនួនមនុស្សស្លាប់កើនឡើងខ្លាំងនៅរដ្ឋវិចថូរៀ ខណៈញូសៅវែលធ្វើបច្ចុប្បន្នភាពបទបញ្ញត្តិកូវីដ

នេះគឺជាបច្ចុប្បន្នភាពរបស់លោកអ្នក ស្តីពីវីរុសកូរ៉ូណានៅក្នុងប្រទេសអូស្រ្តាលី សម្រាប់ថ្ងៃពុធ ទី ៨ ខែមិថុនា ឆ្នាំ២០២២។

NSW has updated its COVID-19 regulations

NSW has updated its COVID-19 regulations Source: Getty Images/Asanka Ratnayake

នៅថ្ងៃពុធនេះ ប្រទេសអូស្ត្រាលីបានរាយការណ៍ថាមានអ្នកស្លាប់ដោយសារកូវីដ-19 យ៉ាងហោចណាស់ចំនួន 59 នាក់ ក្នុងនោះមាន 25 នាក់នៅរដ្ឋវិចថូរៀ 15 នាក់នៅគ្វីនស្លេន និង 10 នាក់នៅរដ្ឋញូសៅវែល។ រដ្ឋអូស្រ្តាលី​ខាង​លិច​ក៏បាន​រាយការណ៍​ពីចំនួនករណី​ស្លាប់​ពីមុន​ចំនួន 8នាក់ផងដែរ។

នៅក្នុងរដ្ឋវិចថូរៀ នេះគឺជាចំនួនអ្នកស្លាប់ប្រចាំថ្ងៃខ្ពស់បំផុត គិតចាប់តាំងពីថ្ងៃទី 4 ខែមេសា​មក។

ពិនិត្យមើលនិន្នាការចុងក្រោយបំផុតនៃកូវីដ-19 សម្រាប់ករណីឆ្លងថ្មី ការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងការស្លាប់នៅក្នុងប្រទេសអូស្ត្រាលីនៅទីនេះ។

រដ្ឋញូសៅវែលបានធ្វើបច្ចុប្បន្នភាពបទបញ្ញត្តិ COVID-19 របស់ខ្លួន។ ចាប់ពីថ្ងៃនេះ (8 មិថុនា) ការចុះឈ្មោះដើម្បីសុវត្ថិភាពកូវីដ ( COVID Safe Check-ins) លែងតម្រូវឱ្យធ្វើទៀតហើយ​នៅតាមក្លឹបរាត្រី ក្លឹបកម្សាន្ត កន្លែង​ផ្តល់សេវា​ផ្លូវភេទ និង​ពិធីបុណ្យតន្ត្រីក្នុងអគារធំៗ។ ទោះជាយ៉ាងណាក៏ដោយ អាជីវកម្ម និងអង្គភាពនានាអាចបន្តប្រើប្រាស់វាបាន តាមការសំរេចចិត្តរបស់ពួកគេផ្ទាល់។ អ្នកមិនត្រូវបានតម្រូវឱ្យពាក់ម៉ាស ឬចាក់វ៉ាក់សាំង ដើម្បីចូលរួមពិធីបុណ្យតន្ត្រីធំៗនៅក្នុងអគារនោះទេ។

កាលពីម្សិលមិញ (7 មិថុនា) រដ្ឋាភិបាល​ដែនដីរដ្ឋធានីអូស្ត្រាលី (ACT) បានអនុម័តច្បាប់វិសោធនកម្មសុខភាពសាធារណៈឆ្នាំ 2021 (លេខ 2) នៅក្នុងសភានីតិបញ្ញត្តិ។ នេះនឹងអនុញ្ញាតឱ្យរដ្ឋាភិបាល ACT បន្តការពារប្រជាពលរដ្ឋរបស់ខ្លួនពីហានិភ័យសុខភាពសាធារណៈនៃ COVID-19 ខណៈពេលដែលមានការថយចុះពីការប្រកាសអាសន្នសុខភាពសាធារណៈបច្ចុប្បន្ន។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ACT លោកស្រី Rachel Stephen-Smith បាននិយាយថា ការផ្លាស់ប្តូរដែលបានអនុម័តនេះ​នឹងអនុញ្ញាតឱ្យមានការឆ្លើយតបផ្នែកសុខភាពសាធារណៈដែលមានសមាមាត្រ និងតម្លាភាពចំពោះ COVID-19 ។ ការប្រកាសអាសន្នសុខភាពសាធារណៈបច្ចុប្បន្ននឹងត្រូវពិនិត្យឡើងវិញនៅថ្ងៃទី 11 ខែសីហា ឆ្នាំ 2022។

 

 


ចូល​អាន​អំពីវ៉ាក់សាំង​កូវីដ-១៩ជាភាសាខ្មែរ


ស្វែងរកគ្លីនីកធ្វើតេស្ត​កូវីដ-១៩

ACT   New South Wales   Northern Territory   Queensland   

South Australia   Tasmania   Victoria   Western Australia  


ចុះបញ្ជី​លទ្ធផល​តេស្តរហ័ស (RAT) របស់​អ្នកនៅទីនេះ ប្រសិនបើ​អ្នក​ទទួលបានលទ្ធផល​វិជ្ជមាន

ACT   New South Wales   Northern Territory   Queensland    

South Australia   Tasmania   Victoria    Western Australia


ស្វែងរក អ្វីដែល​អ្នកអាចធ្វើបាន និង​មិនអាច​ធ្វើបាន នៅគ្រប់ទីកន្លែង​ក្នុងប្រទេស​អូស្រ្តាលី។

មុនពេល​អ្នកធ្វើដំណើរចេញ​ទៅ​ក្រៅប្រទេស ចូរពិនិត្យ​តម្រូវការ​ធ្វើ​ដំណើរ​​និង​ដំបូន្មានចុងក្រោយ​គេបង្អស់។

ប្រសិនបើអ្នកត្រូវការ​ជំនួយ​ហិរញ្ញវត្ថុ ចូរពិនិត្យ​មើល​អ្វីជាជម្រើសរបស់​អ្នក។

នេះគឺជា​ជំនួយ​ខ្លះៗ​ក្នុងការ​ស្វែងយល់​ពីវគ្គសព្ទនៃកូវីដ-១៩​ជាភាសា​របស់លោកអ្នក។


 

អានព័ត៌មាន​អំពី​កូវីដ-១៩ទាំងអស់​ជាភាសារបស់​អ្នកនៅ​លើ SBS Coronavirus portal


Share

1 min read

Published




Share this with family and friends


Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now